ថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ រដ្ឋបាលព្រៃឈើ និងសេវាកម្មព្រៃឈើកូរ៉េ បានរៀបចំកិច្ចប្រជុំលើកទី៣ នៃគណ:កម្មាធិការដឹកនាំគម្រោងរេដបូកកម្ពុជា-កូរ៉េ នៅសណ្ឋគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ដើម្បីពីនិត្យវឌ្ឍនភាព/លទ្ធផលសម្រេចបានក្នុងការអនុវត្តគម្រោងឆ្នាំទី៣ អនុម័តផែនការសកម្មភាពឆ្នាំទី៤ នៃយ:ពេលអនុវត្តគម្រោង (2015-2018) និងចំណុចពាក់ព័ន្ធមួយចំនួនទៀតនៃកិច្ចសហប្រតិបត្តិការរួមគ្នារវាងកម្ពុជា និងកូរ៉េ។ សមាសភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ រួមមាន ឯកឧត្តម ម៉ាន សុគ្រី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុល្ខាប្រមាញ់ និងនេសាទ (កសក) ឯកឧត្តម អ៊ុង សំអាត អនុរដ្ឋលេខាធិការ កសក ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ឯកឧត្តម ងួន សុជាតិ អភិបាលរងនៃគណ:អភិបាលខេត្តកំពង់ធំ និងលោក Kyungsoo Kim តំណាងស្ថាប័នសេវាកម្មកូរ៉េ ជាគណ:អធិបតី និងមន្ត្រីនៃស្ថាប័នប្រទេសទាំងពីរ សរុបចំនួន ៣០នាក់។