Other News
នៅថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារនៃនាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្សបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី អត្ថប្រយោជន៍សម្រាប់មន្ត្រីរាជការ ក្រោមអធិបតីភាពលោក ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជកានៃរដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល និងអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ប្រមាណ៨៣នាក់។ សិក្ខាសាលានេះមានគោលបំណងឲ្យមន្រ្តីរាជការ បានយល់ដឹងនិងជ្រួតជ្រាបអំពីអត្ថប្រយោជន៍របស់ខ្លួន តាមរយៈគោលនយោបាយកំណែទម្រង់រដ្ឋបាលសាធារណៈស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសការកែទម្រង់ប្រព័ន្ធបៀវត្សរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់មន្រ្តីរាជការ ។