ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីបើកសិក្ខាសាលា (តាមប្រព័ន្ធ Zoom) ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់សេចក្តីណែនាំអន្តរក្រសួងលេខ ៣២៧ សណន.កសក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្តីពី " បែបបទ នីតិវិធី និងលក្ខខណ្ឌភ្ជាប់នៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរដ្ឋបាលរាជធានី-ខេត្ត

ចេញ​ផ្សាយ​ ១៨ តុលា ២០២១ 4946

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃចន្ទ ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីបើកសិក្ខាសាលា (តាមប្រព័ន្ធ Zoom) ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់សេចក្តីណែនាំអន្តរក្រសួងលេខ ៣២៧ សណន.កសក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្តីពី " បែបបទ នីតិវិធី និងលក្ខខណ្ឌភ្ជាប់នៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរដ្ឋបាលរាជធានី-ខេត្ត ។ សិក្ខាសាលាដ៏មានសារសំខាន់នេះក៏មាន ការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្ដមតំណាងក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋានគ.ជ.អ.ប ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត។ 
ឯកឧត្ដមរដ្ឋមន្រ្តីបានស្វាគមន៍ និងអរគុណជូនចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ  សមាជិក សមាជិកាដែលបានអញ្ជើញមកពីក្រសួង ឬស្ថាប័នពាក់ព័ន្ធ រួមទាំងឯកឧត្តមអភិបាលនៃគណអភិបាលរាជធានី-ខេត្តផងដែរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំសហការគ្នារវាងក្រុមការងារលេខាធិការដ្ឋានសម្របសម្រួល និងពង្រឹងកិច្ចដំណើរការកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រុមការងារបច្ចេកទេសនៃក្រសួងមហាផ្ទៃ ធ្វើឲ្យអង្គសិក្ខាសាលានេះលេចចេញជារូបរាងឡើងក្នុងបំណងធ្វើការផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់នូវសេចក្តីណែនាំអន្តរក្រសួងក្នុងក្រប ខណ្ឌកម្មវិធីកំណែ ទម្រង់វិមជ្ឈការ   និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល ដើម្បីផ្តល់ការណែនាំអំពីគោលការណ៍សំខាន់ៗក្នុងការ ផ្តល់សេវារដ្ឋបាលសម្រាប់វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈការធ្វើប្រតិភូកម្ម ស្រប តាមគោលការណ៍ បែបបទ នីតិវិធី និងលក្ខខណ្ឌភ្ជាប់នានាដូចបានកំណត់ក្នុងបទដ្ឋានគតិយុត្តជាធរមានឆ្លើយតបទៅនឹងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ ក្រោមជាតិដំណាក់កាលទី២ ឆ្នាំ២០២១-២០៣០ ក្នុងក្របខណ្ឌកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។ 
ឆ្លងចូលខ្លឹមសាររួមនៃអង្គសិក្ខាសាលានាព្រឹកនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ឆ្លើយតប ទៅនឹងគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការតាមបែបប្រតិភូកម្មសេវារដ្ឋបាលមួយចំនួនទៅ  ឱ្យរដ្ឋបាលរាជធានី-ខេត្ត រួមមាន ៖ - ការចេញលិខិត អនុញ្ញាតធ្វើវារីវប្បកម្ម - ការចេញលិខិត អនុញ្ញាត និងវិញ្ញាបនបត្រអនាម័យសត្វ និងផលិតផលសត្វ (បសុព្យាបាល) - សេវាកម្មត្រួត ពិនិត្យអនាម័យសត្វ និងផលិតផលសត្វ និង - ការប្រមូលកម្រៃសេវាត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលសត្វនៅសត្តឃាតដ្ឋាន “ប្រភេទ ខ” - សេវាលើការចេញលិខិត អនុញ្ញាតលក់ដុំលក់រាយថ្នាំកសិកម្ម ឬជីកសិកម្ម ឬចម្រុះនូវថ្នាំកសិកម្ម និងជីកសិកម្ម - សេវាលើដំណើរ ការឆ្លងវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈសម្រាប់អ្នកផ្គត់ផ្គង់ចែកចាយ អ្នកលក់ដុំលក់រាយ។ល។ និងជាពិសេស ដើម្បីធានាការផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី-ខេត្ត ឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងមហាផ្ទៃ បានឯកភាពដាក់ចេញនូវសេចក្តីណែនាំអន្តរក្រសួងលេខ ៣២៧ សណន. កសក ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្តីពី " បែបបទ នីតិវិធី និងលក្ខខណ្ឌភ្ជាប់នៃការផ្តល់សេវារដ្ឋបាលក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរដ្ឋបាលរាជធានី-ខេត្ត" ។ 
ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានសម្រេចផ្ទេរមុខងារសំខាន់ៗមួយចំនួនគឺការធ្វើវិមជ្ឈការតាមបែបប្រគល់ពីក្រសួង ស្ថាប័នថ្នាក់ជាតិទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈអនុក្រឹត្យលេខ១៨២ លេខ ១៨៣ លេខ១៨៤ អនក្រ.បក ចុះ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីមុខងារ និងរចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ ផ្អែកតាមស្មារតីនៃអនុក្រឹត្យទាំងនេះ ក្រសួងបានផ្ទេរមុខងារតាមបែបប្រគល់ទៅឱ្យរដ្ឋបាល ក្រុង ស្រុក ខណ្ឌ រួមមាន ៖ - ការងារកសិកម្ម - ការងារសុខភាពសត្វនិងផលិតកម្មសត្វ - ការងារព្រៃឈើ - ការងារជលផល និង - ការផ្តល់សេវារដ្ឋបាលផ្នែកកសិកម្ម    (ជី និងថ្នាំកសិកម្ម) - ផ្នែកផលិតកម្ម និងបសុព្យាបាល (វិញ្ញាបនបត្រអនាម័យសត្វ ផលិតផលសត្វ និងបសុព្យាបាល) និង- ផ្នែកវារីវប្បកម្ម។ ក្នុងការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ពាក់ព័ន្ធនឹងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជរដ្ឋាភិបាលបានបង្កើតរចនាសម្ព័ន្ធគ្រប់ គ្រងថ្មីដោយធ្វើសមាហរណកម្មការិយាល័យកសិកម្មក្រុង ស្រុក ខណ្ឌ ទៅក្នុងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលមានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន នៃរដ្ឋបាលស្រុក និងការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍នៃរដ្ឋបាលក្រុង ខណ្ឌ។ ដោយឡែក សេចក្តីព្រាងសេចក្តីណែនាំអន្តរក្រសួងស្តីពីគោលការណ៍ នីតិវិធី និងស្តង់ដារសេវាសម្រាប់គ្រប់គ្រង ចាត់ចែង និងអនុវត្តមុខងារវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅ   រដ្ឋបាលក្រុង ស្រុក ខណ្ឌ បាននិងកំពុងដំណើរការពិនិត្យ និងពិភាក្សា។ 
ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់លើលទ្ធផលការងារដែល លេខាធិការដ្ឋានសម្របសម្រួល និងពង្រឹងកិច្ចដំណើរការកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហ មជ្ឈការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានឯកឧត្តមរដ្ឋលេខាធិការ គុយ ម៉ារិនឌី ជាប្រធាន បានខិតខំប្រឹងប្រែងសហការ សម្របសម្រួល ពិភាក្សា ពិគ្រោះយោបល់ជាមួយក្រសួងមហាផ្ទៃ និងអង្គភាពក្រោមឱវាទនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសម្រេចបាននូវសេចក្តីណែនាំអន្តរក្រសួងខាងលើនេះ យកទៅអនុវត្តឲ្យមានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់។ ដើម្បីធានាដល់ដំណើរការនៃការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់នៃដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឱ្យកាន់តែមានភាពច្បាស់លាស់ សុក្រឹត្យ និងទាន់ពេលវេលា ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ជូនអនុសាសន៍សំខាន់ៗមួយចំនួនជូនទៅលេខាធិការដ្ឋានក្រសួង ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ទុកជាធាតុចូលសម្រាប់ជាមូលដ្ឋានគ្រឹះយកទៅអនុវត្តបន្ត ឆ្លើយតបតាមសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផ្ទាល់។

Other News
ចេញ​ផ្សាយ​ ២៥ ឧសភា ២០២៦ 285

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក នៅឃុំស្លក្រាម ស្រុកស្វាយចេក​ ខេត្តបន្ទាយមានជ័យ

នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ២៥ ឧសភា ២០២៦ 284

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ បានអញ្ជើញជួបសំណេះសំណាល​សួរសុខទុក្ខបងប្អូនប្រជាពលកសិករ នារដូវដាំដុះដើមវស្សា​ និងដោះស្រាយបញ្ហាផលប៉ះពាល់ផ្សេងៗ

នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​...
ចេញ​ផ្សាយ​ ២៤ ឧសភា ២០២៦ 462

កម្លាំងសាមគ្គីភាពបាតសមុទ្រ៖ អ្នកជ្រមុជទឹកស្ម័គ្រចិត្ត ១៧រូប សង្គ្រោះជម្រកធម្មជាតិកោះរ៉ុង ដោយប្រមូលឧបករណ៍នេសាទដែលបោះបង់ចោលក្នុងសមុទ្រ បានជិតកន្លះតោន

ទឹកចិត្តស្រឡាញ់បរិស្ថាន និងសាមគ្គីភាពដ៏ធំធេងរបស់ក្រុមអ្នកជ្រមុជទឹក បានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការរំដោះបាតសមុទ្រនៃឧទ្យានជាតិសមុទ្រប្រជុំកោះរ៉ុង ឱ្យរួចផុតពីការគំរាមកំហែងនៃកាកសំណល់។ នៅក្នុងយុទ្ធនាការ...
ចេញ​ផ្សាយ​ ២៤ ឧសភា ២០២៦ 410

លោកជំទាវ អ៊ឹម រចនា៖ «សកម្មភាពជាក់ស្តែង» ចុះមុជទឹកដើម្បីកាត់ និងប្រមូលមងក្រឡាធំៗ សំណល់ប្លាស្ទិកចេញពីតំបន់ផ្កាថ្ម និងស្មៅ​សមុទ្រ នឹងជួយកាត់បន្ថយហានិភ័យគ្រោះថ្នាក់ដល់​សត្វអណ្តើក​សមុទ្រ និងជីវចម្រុះផ្សេងៗ

នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋ​លេខា​​ធិការ និងជាអ្នកទទួលបន្ទុកការងារអភិរក្ស នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៦ 551

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញដឹកនាំ វេទិកាសាធារណៈ ស្តីពី «ការត្រួតពិនិត្យ និងគាំទ្រការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» នៅសាលាបុណ្យភូមិអណ្ដូងច្រុះ

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរលាប្អៀរ ស្រុករលាប្អៀរ...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៦ 543

បងប្អូនប្រជាពលរដ្ឋនិងប្រជានេសាទសប្បាយរីករាយនឹងផលត្រីកើនឡើងគួរឱ្យកត់សម្គាល់នារដូវកាលនេះ!

បងប្អូនប្រជាពលរដ្ឋនិងប្រជានេសាទសប្បាយរីករាយនឹងផលត្រីកើនឡើងគួរឱ្យកត់សម្គាល់នារដូវកាលនេះ! ការកើនឡើងផលនេសាទ គឺជាសក្ខីភាពជាក់ស្តែងដែលបង្ហាញថា ការបង្រ្កាបយ៉ាងម៉ឺងម៉ាត់លើបទល្មើសនេសាទខុសច្បាប់...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៦ 577

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញជួបពិភាក្សាការងារជាមួយលោក Shannon Li ប្រធានសមាគមលើកកម្ពស់សេដ្ឋកិច្ចឧស្សាហកម្មកម្ពុជា

នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្រ្តី បានជួបពិភាក្សាការងារជាមួយ...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៦ 530

ឯកឧត្តម សៀក ឡេង នាយកគម្រោង CFAVC អមដំណើរថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច ចុះបង្ហាញវឌ្ឍនភាពឡជីវឧស្ម័ន និងកសិដ្ឋានវារីវប្បកម្មនៅខេត្តតាកែវ

ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការ និងជានាយកគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នេះ បានអញ្ជើញអមដំណើរ ឯកឧត្តម ប៉ែន ធីរុង្គ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៣ ឧសភា ២០២៦ 526

ឯកឧត្តមរដ្ឋលេខាធិការ មាស ពិសិដ្ឋ អញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសគម្រោង និងកម្មវិធីអភិវឌ្ឍន៍ឱ្យស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម

នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសគម្រោង និងកម្មវិធីអភិវឌ្ឍន៍ឱ្យស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២២ ឧសភា ២០២៦ 656

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញទទួលជួបជាមួយ ឯកឧត្តមរដ្ឋមន្រ្តី ជេ. អាឡិចសាន់ឌ័រ នូអែតា (J.Alexander Nuetah) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួប ឯកឧត្តមបណ្ឌិត ជេ. អាឡិចសាន់ឌ័រ នូអែតា (J.Alexander Nuetah) រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២២ ឧសភា ២០២៦ 620

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី និងឯកឧត្តមអនុរដ្ឋលេខាធិការ ឃី វិបុលបុត្រា អញ្ជើញចុះពិនិត្យការងារពាក់ព័ន្ធផលិតកម្មសត្វ ក្នុងខេត្តចំនួនបី

នាថ្ងៃទី១៨-២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ និងឯកឧត្តម ឃី វិបុលបុត្រា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ...
ចេញ​ផ្សាយ​ ២១ ឧសភា ២០២៦ 741

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ អញ្ជេីញអមដំណើរ ឯកឧត្តមរដ្ឋមន្រ្តី ជេ. អាឡិចសាន់ឌ័រ នូអែតា (J.Alexander Nuetah) ចុះបំពេញទស្សនកិច្ច និងសិក្សាពីសក្តានុពលកសិកម្ម និងផលិតកម្មសត្វនៅកម្ពុជា

នាថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញអមដំណើរ...