នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដំណើរអញ្ជើញចុះជួបសំណេះសំណាល និងប្រគល់គ្រឿងយន្តកសិកម្ម រួមមានត្រាក់ទ័រ គោយន្ត និងម៉ាស៊ីនច្រូតកាត់ ជូនដល់បងប្អូនប្រជាកសិករជាសមាជិកសហគមន៍កសិកម្ម និងសហគមន៍កសិកម្មទំនើនក្នុងខេត្តព្រះវិហារ។
ការប្រគល់គ្រឿងយន្តនាឱកាសនេះ គឺជាផ្នែកមួយនៃការវិនិយោគក្រោមការគាំទ្រពី គម្រោង PEARL ដែលអនុវត្តរួមគ្នាដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)។
សូមជម្រាបជូនថា នៅខេត្តគោលដៅចំនួនបួន រួមមាន ខេត្តកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងសៀមរាប គម្រោង PEARL បានផ្តល់ជូននូវគ្រឿងយន្ត និងហេដ្ឋារចនាសម្ព័ន្ធកសិកម្មសំខាន់ៗរួមមាន៖ ត្រាក់ទ័រ ចំនួន ៣៤ គ្រឿង ម៉ាស៊ីនច្រូតកាត់ ចំនួន ១៧ គ្រឿង គោយន្ត ចំនួន ៦គ្រឿង ផ្ទះសំណាញ់ ចំនួន ៨៩ ខ្នង
ដ្រូនកសិកម្ម ចំនួន ២គ្រឿង ទីលានហាលកសិផល ចំនួន ១០កន្លែង៕