ថ្នាក់ដឹកនាំក្រសួងកសិកម្មអញ្ជើញចូលរួមជាអធិបតីសិក្ខាសាលាស្តីពី “ការរចនាឡើងវិញ​ប្រព័ន្ធ​ធារាសាស្រ្ត​បែប​កសិ​អេកូ​ឡូស៊ី​” ជាមួយគម្រោង COSTEA

ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៦ 547

នៅថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្ដម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាអធិបតីសិក្ខាសាលាស្តីពី “ការរចនាឡើងវិញ​ប្រព័ន្ធ​ធារាសាស្រ្ត​បែប​កសិ​អេកូ​ឡូស៊ី​” ជាមួយគម្រោង គណៈកម្មាធិការវិទ្យាសាស្ត្រ និងបច្ចេកទេសស្តីពីទឹកសម្រាប់កសិកម្ម (COSTEA) ដំណាក់កាលទី៣ ក្រោមកិច្ចសហការរវាងមជ្ឈមណ្ឌលស្រាវជ្រាវសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងការប្រើប្រាស់ដី (អេកូលែន) នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដោយមានកិច្ចសហការជាមួយសមាគមមិនស្វែងរកប្រាក់ចំណេញរបស់ប្រទេសបារាំង Eau, Agricultures et Territories (EAT) និងធ្វើឡើងនៅ ២ប្រទេស ផ្សេងគ្នា (កម្ពុជា និងសេណេហ្គាល់) ក្រោមជំនួយហិរិញ្ញវត្ថុពីទីភ្នាក់ងារបារំាង សម្រាប់ការអភិវឌ្ឈន៍ (AFD)។
លើកឡើងនាឱកាសបើកសិក្ខាសាលា ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា គំរូដាំដំណាំតែមួយមុខដែលពឹងផ្អែកលើសារធាតុគីមី បានឈានដល់ ដែនកំណត់ហើយ។ ឯកឧត្តម បន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ និងកាលវិភាគផ្តល់ទឹកត្រូវតែ រៀបចំឡើងវិញឱ្យស្របតាម ប្រតិទិនដាំដុះចម្រុះ ហើយបច្ចុប្បន្នក្រសួងកំពុងពង្រឹងសមត្ថភាពមន្ត្រីកសិកម្ម ឃុំ ដើម្បីជួយកសិករឱ្យ សម្រេចបានគោលការណ៍ «ប៣» គឺ៖ បន្ថយការប្រើប្រាស់ធាតុចូលគីមី បន្ថែមធាតុចូលធម្មជាតិ និងបង្កើនទិន្នផល។
សូមជម្រាបថា ប្រព័ន្ធធារាសាស្ត្របែបកសិអេកូឡូស៊ី គឺជាការអនុវត្ត និងការគ្រប់គ្រងធនធានទឹកប្រកបដោយប្រសិទ្ធភាព សមធម៌ និងតម្លាភាព ដែលជួយការពារសុខភាព បរិស្ថាន និងជីវៈចម្រុះ ព្រមទាំងបង្កើតសេដ្ឋកិច្ចវិលជុំ។ តាមរយៈការធ្វើពិពិធកម្មកសិកម្ម ការកាត់បន្ថយថ្លៃដើម ការស្វែងរកទីផ្សារ និងការចូលរួមពីគ្រប់ភាគី ប្រព័ន្ធទាំងនេះនឹងរួមចំណែកលើកកម្ពស់ជីវភាពកសិករ និងបង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ៕

Other News
ចេញ​ផ្សាយ​ ២០ វិច្ឆិកា ២០២៦ 548

ថ្នាក់ដឹកនាំក្រសួងកសិកម្មអញ្ជើញចូលរួមជាអធិបតីសិក្ខាសាលាស្តីពី “ការរចនាឡើងវិញ​ប្រព័ន្ធ​ធារាសាស្រ្ត​បែប​កសិ​អេកូ​ឡូស៊ី​” ជាមួយគម្រោង COSTEA

នៅថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្ដម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមជាអធិបតីសិក្ខាសាលាស្តីពី “ការរចនាឡើងវិញ​ប្រព័ន្ធ​ធារាសាស្រ្ត​បែប​កសិ​អេកូ​ឡូស៊ី​”...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៦ 780

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បន្តអញ្ជើញជួបសំណេះសំណាល និងប្រគល់ត្រាក់ទ័រ គោយន្ត ព្រមទាំងម៉ាស៊ីនច្រូតកាត់ ជូនដល់សហគមន៍កសិកម្មនៅខេត្តព្រះវិហារ

នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តដំណើរអញ្ជើញចុះជួបសំណេះសំណាល និងប្រគល់គ្រឿងយន្តកសិកម្ម...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៦ 747

លោកជំទាវ អ៊ឹម រចនា ពិភាក្សាជាមួយតំណាងស្ថាប័នជលផលចិន និង វិទ្យាស្ថានជីវសាស្ត្រទឹកនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន អំពីការពង្រឹងកិច្ចសហប្រតិបត្តិការអភិរក្សសត្វផ្សោតទន្លេមេគង្គ និងប្រព័ន្ធអេកូឡូស៊ីជលផល

ក្នុងឱកាសនៃ«កិច្ចប្រជុំថ្នាក់តំបន់ស្តីពីការអភិរក្សថនិកសត្វទឹកសាបនៅតំបន់អាស៊ី» លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារជាមួយតំណាងវិទ្យាស្ថានជីវសាស្ត្រទឹក...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៦ 711

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធកសិកម្មជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB) នៅខេត្តតាកែវ

នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង នាយកគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៦ 749

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាល និងប្រគល់ត្រាក់ទ័រដល់កសិករក្នុងខេត្តកំពង់ធំ

នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ត្រាក់ទ័រ គោយន្ត និងទីលានហាលគ្រាប់ស្វាយចន្ទី...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៦ 764

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យការអនុវត្តគម្រោង EMPOWER និងប្រគល់កូនមាន់ ព្រមទាំងសម្ភារចិញ្ចឹមមាន់ជូនគ្រួសារកសិករទទួលផលចំនួន ២១០គ្រួសារ នៅស្រុកស្ទោង

នៅថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ និងជាប្រធានទទួលបន្ទុកស្រុកស្ទោង នៃគម្រោង EMPOWER អមដំណើរដោយលោក សាយ គឹមឡម អភិបាលនៃគណៈអភិបាលស្រុកស្ទោង...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៦ 706

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចូលរួមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅខេត្តសៀមរាប

នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៦ 788

ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូក្រុមហ៊ុន Nature Home Co.,Ltd និងសមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម និងវិនិយោគជាតិកម្ពុជា(CamTIPA)

នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបជាមួយគណៈប្រតិភូក្រុមហ៊ុន Nature Home Co.,Ltd និងសមាគមសហព័ន្ធជំរុញពាណិជ្ជកម្ម...
ចេញ​ផ្សាយ​ ១៩ វិច្ឆិកា ២០២៦ 723

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ និងត្រីអណ្តែងចំនួន ១០គ.កជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ

ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ និងត្រីអណ្តែងចំនួន ១០គ.កជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ។ សូមជម្រាបជូនថា...
ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៦ 994

វិទ្យាសាស្ត្រមកពី ១១ប្រទេស ជួបប្រជុំគ្នានៅខេត្តសៀមរាប ដើម្បីពិភាក្សាពីការអភិរក្សថនិកសត្វទឹកសាបនៅអាស៊ី

នៅព្រឹកថ្ងៃពុធ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង លោក Wang Ding សាស្រ្តាចារ្យវិទ្យាស្ថានជីវសាស្ត្រនៃបណ្ឌិតសភា​វិទ្យាសាស្ត្រ​ប្រទេសចិន...
ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៦ 1034

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ជាមួយគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី(ADB) នៅខេត្តតាកែវ

នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ចាន់ ចេស្តា ប្រធានគណៈកម្មាធិការតម្រង់ទិសគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) បានដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ...
ចេញ​ផ្សាយ​ ១៨ វិច្ឆិកា ២០២៦ 1040

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវឌ្ឍនភាពការសាងសង់ផ្ទះសំណាញ់ និងប្រជុំពិភាក្សាដោះស្រាយបញ្ហាប្រឈមក្នុងការអនុវត្តគម្រោង EMPOWER នៅខេត្តពោធិ៍សាត់

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវ វ៉ាន់ សែនពិសី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ថ្នាក់ស្រុកបាកាន...