ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងរបស់មន្ត្រីរាជការ

ចេញ​ផ្សាយ​ ២៥ កញ្ញា ២០២០ 4197

"ការផ្លាស់ប្តូរតួនាទី និងភារកិច្ចគឺជាលក្ខខណ្ឌដ៏ចាំបាច់ក្នុងក្របខណ្ឌមន្រ្តីរាជការ ដើម្បីលើក កម្ពស់គុណភាព និងប្រសិទ្ធភាពនៃការដឹកនាំ និងការគ្រប់គ្រងការងារក្នុងស្ថាប័នមួយ" នេះជាប្រសាសន៍របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងពិធីប្រកាសចូលកាន់តំណែងរបស់មន្ត្រីរាជការ ដែលបានរៀបចំឡើងនៅទីស្តីការក្រសួងនាព្រឹកថ្ងៃ ពុធ ៦កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០។ 
ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោក ជំទាវ លោក លោកស្រី អ្នកនាងកញ្ញាជាមន្រ្តីរាជការក្រោមឱវាទក្រសួងយ៉ាងច្រើនកុះករ។
ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមក្រសួង និងក្នុងនាមខ្លួនលោកផ្ទាល់ លោកបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានគិតគូ យកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងឯកភាពតាមសំណើរបស់ក្រសួងដើម្បីតែងតាំងថ្នាក់ដឹកនាំក្រសួង និងមន្ត្រីរាជការមួយចំនួនទៀតក្នុងបំណងចូលរួមអភិវឌ្ឍវិស័យកសិកម្ម តាមរយ:ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពដឹកនាំ និងគ្រប់គ្រងការងារនៅតាមអង្គភាពជំនាញនីមួយៗឲ្យកាន់តែល្អប្រសើរឡើង។ ឆ្លៀតយកឱកាសនៃការជួបជុំមហាគ្រួសារកសិកម្មនាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយអង្គពិធីិអំពីបច្ចុប្បន្នភាពនៃស្ថានភាពសេដ្ឋកិច្ច និងជាពិសេសស្ថានភាពជារួមនៃសកម្មភាពបង្កបង្កើនផលនៅទូទាំងប្រទេស និងលទ្ធផលនៃការអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោស្តីពី "ការជំរុញឲ្យប្រជាពលរដ្ឋឲ្យខិតខំបង្កើន និងពង្រឹងភាពម្ចាស់ការក្នុងការផលិត ធានាសន្តិសុខស្បៀង តាមរយ:ការចិញ្ចឹមត្រី-កង្កែបជាលក្ខណគ្រួសារក្នុងក្របខណ្ឌបច្ចេកទេសសមស្រប សាម័ញ្ញ ដោយប្រើប្រាស់រយៈពេលខ្លី ចំណាយដើមទុនតិច ទទួលបានផលច្រើន រក្សាបាននូវស្ថានភាពជីវភាពប្រក្រតីតាមគន្លងថ្មីក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩"។ 
ឆ្លងចូលកម្មវិធីតែងតាំង ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនអង្គពិធីជ្រាបច្បាស់ថាការកសាងស្ថាប័ន រដ្ឋឲ្យមានប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព ទាមទារចាំបាច់ត្រូវធ្វើកំណែទម្រង់ស៊ីជម្រៅលើធនធានមនុស្ស សំដៅលើកកម្ពស់សមត្ថភាព ការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ និងពង្រឹងអភិបាលកិច្ច ហើយការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព គុណធម៌ និងសីលធម៌ គឺជាគន្លឹះសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម ឈានទៅធ្វើការប្រកួតប្រជែងជាលក្ខណអន្តរជាតិ ពិសេសក្នុងពេលដែលកម្ពុជាឈានឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីសម្រេចគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម (២០១៩- ២០២៣) និងជាពិសេសដើរទៅដល់គោលដៅ និងសម្រេចឲ្យបាននូវមហិច្ឆិតារបស់រាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រីបានលើកយកចំណុចសំខាន់ៗមកជម្រាបជូនអង្គពិធីទាំងមូល និងដោយឡែកមន្រ្តីដែលទើបតែងតាំងថ្មីយកទៅធ្វើជាគន្លឹះក្នុងការដឹកនាំ ការគ្រប់គ្រង បម្រើការ និងដោះស្រាយបញ្ហាដែលអាចកើតមានឡើងទាំងនៅមូលដ្ឋាន និងនៅអង្គភាពរបស់ខ្លួនផ្ទាល់ ដែលចំណុខទាំងនោះមានខ្លឹមសារសង្ខេបដូចខាងក្រោម៖
     ទី១- មន្រ្តីកសិកម្មត្រូវចុះមូលដ្ឋានដើម្បីអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ បម្រើ និងដោះស្រាយបញ្ហាប្រជាកសិករឲ្យបានទូលំទូលាយ ទាន់ពេលវេលា និងមានប្រសិទ្ធភាព គ្រប់កាលៈទេសៈ និងហេតុការណ៍ដែលកើតឡើងជាយថាហេតុក្នុងវិបត្តិនៃកូវីដ-១៩នេះ។ 
     ទី២-បន្តផ្ទេរបច្ចេកទេសទំនើប ផ្សព្វផ្សាយពូជសត្វ ត្រី និងដំណាំសមស្របតាមការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និរន្តរភាព និងការប្រកួតប្រជែង ដើម្បីលើកកម្ពស់សមត្ថភាពផលិត ធានាបានបរិមាណ គុណភាព និងសុវត្ថិភាព។ ត្រូវបង្កើតឱ្យមានយន្តការផ្តល់ព័ត៌មានទីផ្សារកសិកម្ម ពង្រឹងការងារស្រាជ្រាវ អភិវឌ្ឍបច្ចេកវិទ្យា ផែនការដាំដុះ ប្រមូលផល និងកែច្នៃជា មួយនឹងការបន្តពង្រឹងការកសាងសមត្ថភាពផ្នែកអនាម័យ និងភូតគាមអនាម័យ។ 
     ទី៣-មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត និងអង្គភាពក្រោមឱវាទដទៃទៀត ត្រូវមានបណ្តាញទទួលនូវព័ត៌មាន និងសំណូមពររបស់សហគមន៍ សង្គមស៊ីវិល និងដៃគូទាំង អស់ ដើម្បីយកមកពិនិត្យ និងដោះស្រាយឲ្យបានទាន់ពេល។
     ទី៤-អគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ អគ្គនាយកដ្ឋានកៅស៊ូ រដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល ត្រូវសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ដើម្បីពង្រឹងសមត្ថភាពអនុវត្តគោលនយោបាយរបស់រាជរដ្ឋា ភិបាលកម្ពុជា ជាពិសេសផែនការយុទ្ធសាស្រ្ត គោលនយោបាយ និងអនុសាសន៍ទាំង១១ចំណុចរបស់ក្រសួងឱ្យមានប្រសិទ្ធភាពខ្ពស់ ឆ្ពោះទៅសម្រេចបានកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។
     ទី៥-ពិនិត្យឡើងវិញការស្តារ និងកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមាន: ប្រព័ន្ធស្រោចស្រប ផ្លូវ អគ្គិសនី អគាររដ្ឋបាល អគារស្នាក់នៅ អគារបណ្តុះបណ្តាល ឃ្លាំងស្តុកគ្រាប់ពូជ ជាពិសេសធនធានមនុស្ស។ល។ នៅតាមកសិដ្ឋាន ស្ថានីយពិសោធន៍ មជ្ឈមណ្ឌលអភិវឌ្ឍន៍កសិកម្ម សាកលវិទ្យាល័យ និងវិទ្យាស្ថានកសិកម្មទាំងអស់ ដើម្បីលើកកម្ពស់ ឬប្រែក្លាយកន្លែងទាំងអស់នោះទៅជាមជ្ឈមណ្ឌលឧត្តមភាពលើការងារស្រាវជ្រាវ បង្កាត់ រក្សា និងអភិរក្សាពូជដំណាំ ពូជ សត្វ ពូជត្រី ផលិតចំណី ស្រាវជ្រាវជំងឺ និងសត្វល្អិតចង្រៃ ដើម្បីធ្វើការផ្សព្វផ្សាយជូនប្រជាកសិករឲ្យយល់ដឹងបន្ថែម យកទៅប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងសមស្រប។ 
     ទី៦-ពង្រឹងស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ត្រូវអនុវត្តក្រមសីលធម៌មន្ត្រីរាជការ ការគ្រប់គ្រងដឹកនាំក្នុងការបំពេញភារកិច្ចដូចមានចែងក្នុងជំពូកទី៥ មាត្រា៣៣ ដល់មាត្រា៣៨ ក្នុងច្បាប់ស្តីពីសហលន្តិកៈមន្ត្រីរាជការស៊ីវិល អនុវត្តគោលការណ៍ “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ”។ យកចិត្តទុកដាក់ និងពុះពារជម្នះនូវឧបសគ្គ អំណត់អត់ធន់ ទន់ភ្លន់តែម៉ឹងម៉ាត់ និងរៀនសូត្រដកស្រង់បទពិសោធន៍ពីការងារ ជាពិសេសត្រូវខិតខំហាត់ពត់លត់ដំខ្លួនបន្ថែមទៀត ដើម្បីឲ្យក្លាយខ្លួនទៅជាអ្នកដឹកនាំដែលមានគំរូល្អ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ។
     ទី៧- ត្រូវធ្វើបច្ចុប្បន្នភាពឡើងវិញលើរាល់កម្មវត្ថុនៃគម្រោងនានា ធ្វើយ៉ាងណាឲ្យសមស្របតាមស្ថានភាព និងសេចក្តីត្រូវការជាក់ស្តែង និងបន្ទាន់របស់ប្រជាកសិករនៅមូលដ្ឋានក្នុងកាល: ទេស:នៃវិបត្តិជំងឺឆ្លងកូវីដ-១៩។ ពិនិត្យឡើងវិញនូវគោលការណ៍នាំចូល នាំចេញ និងនាំឆ្លងកាត់សត្វ ផលិតផលសត្វ ត្រី និងធាតុចូលកសិកម្មគ្រប់ប្រភេទ ធ្វើយ៉ាងណាចៀសវាងផលប៉ះពាល់ឬដាក់បន្ទុកបន្ថែមលើផលិតកម្មក្នុងស្រុក។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 47

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 60

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 188

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 206

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 221

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 366

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 385

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យការដំឡើងទ្រុងមាន់ និងផ្ទះសំណាញ់ ពីគម្រោងលេីកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដេីម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​ (EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំក្រុងរុនតាឯកតេជោសែន...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 392

លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន និងចំណុចដៅ នៃសូចនាករសមិទ្ធកម្មគន្លឹះលេខ៣២ រួមជាមួយសូចនាករលេខ៣០ ក្នុងចំណោមសូចនាករទាំង៣៩ ក្នុងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (M&E PSI)»

នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦​ លោកជំទាវ លី សាគីណា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី «ការកំណត់បន្ទាត់មូលដ្ឋាន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 439

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលាស្តីពី «ការវាយតម្លៃហានិភ័យរួមគ្នាលើជំងឺផ្តាសាយបក្សី»

នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្ដម សេន សុវណ្ណ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសម្របសម្រួលសុខភាពតែមួយ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្ដីពី...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 573

អ្នកអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ចេណ្ណា នឹងយាងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍កសិកម្មកម្ពុជា (CAFE26) ឆ្នាំនេះផងដែរ!

នេះឱកាសល្អមួយមិនអាចរំលងបាន សូមចូលរួមព្រឹត្តិការណ៍កសិកម្ម CAFE26 នៅកោះពេជ្រ ជាមួយ ទ្រង់តូច នរោត្តម ជេនណា! ចូលរួមដោយសេរី ពីថ្ងៃទី ២៣-២៥ តុលា ខាងមុខនេះដើម្បី៖ — ស្វែងយល់ពីបច្ចេកវិទ្យាកសិកម្ម...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 727

លោកជំទាវ អ៊ឹម រចនា លើកទឹកចិត្តប្រតិភូយុវជននៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ ឱ្យផ្សព្វផ្សាយសមិទ្ធផល និងសក្តានុពលកម្ពុជាលើឆាកអន្តរជាតិ

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយប្រធានប្រតិភូយុវជន...
ចេញ​ផ្សាយ​ ២១ តុលា ២០២៦ 718

ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន

នាថ្ងៃទី២០​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានសមត្ថកិច្ចគ្រប់គ្រងសាយតេសកម្ពុជា បានទទួលជួបសម្តែងការគួរសម...