ឯកឧត្តមរដ្ឋលេខាធិការ ចាន់ សុវុឌ្ឍ អញ្ជើញជាគណៈអធិបតី ក្នុង​ពិធីអបអរ​សាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើត​​សាកល​វិទ្យាល័យភូមិន្ទកសិកម្ម

ចេញ​ផ្សាយ​ ៧ ធ្នូ ២០២៤ 2082

នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ (៧ ខែធ្នូ ១៩៦៤ - ៧ ខែធ្នូ ២០២៤)  នៃការបង្កើតសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ ពិធីនោះប្រារព្ធធ្វើឡើងនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដោយមាន​ការ​ចូល​រួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់​ដឹកនាំ​​ក្រសួង និងថ្នាក់ដឹកនាំគ្រប់អង្គភាព នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សាកលវិទ្យាធិការ ប្រធានក្រុមប្រឹក្សាភិបាល មន្ត្រីសាស្ត្រា​ចារ្យ លោកគ្រូអ្នកគ្រូ បុគ្គលិក និងប្អូនៗនិស្សិត។

នៅក្នុងអង្គពិធីនោះ  ឯកឧត្តម ចាន់ សុវុឌ្ឍ បានថ្លែងអបអរសាទរ​យ៉ាង​ក្លៀវក្លា នៃខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតសាកលវិទ្យាល័យ និងសូម​​កោតសរសើរ ចំពោះសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក និង​និស្សិត​នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មទាំងអស់ ដែលបានខិតខំ​ប្រឹង​ប្រែង ទ្រាំទ្រការលំបាកគ្រប់បែបយ៉ាង ដែលបន្សល់ទុកពីរបបខ្មែរ​ក្រហម នាពេលកន្លងមក ហើយពុះពារស្តារ កសាង និងអភិវឌ្ឍសាកល​វិទ្យាល័យ​ឱ្យបានរីកចម្រើនមកដល់បច្ចុប្បន្ននេះ ។

ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់នូវអនុសាសន៍ណែនាំមួយចំនួន ដើម្បី​ជា​ទុនបន្ថែមទៀតសម្រាប់ការគ្រប់គ្រងដឹកនាំសាកលវិទ្យាល័យ ដែល​រួមមាន៖

១. ត្រូវពិនិត្យកែលម្អកម្មវិធីសិក្សាអប់រំ ដោយបញ្ចូល​បន្ថែម​ពាក់​ព័ន្ធ​​​នឹងគោលនយោបាយអភិវឌ្ឍកសិកម្ម ការគ្រប់គ្រង​សមត្ថភាព​ជា​អ្នកដឹកនាំ ការវិភាគសេដ្ឋកិច្ចសង្គម និងសហគ្រិនភាព​ក្នុងវិស័យ​កសិកម្ម ដើម្បី​ចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

២. ត្រូវពង្រឹង និងលើកកម្ពស់សមត្ថភាពសាស្ត្រាចារ្យបន្ថែម លើការងារ​ស្រាវជ្រាវបច្ចេកទេសវិទ្យាសាស្ត្រ និង នវានុវត្តន៍ ពិសេសធ្វើការស្រាវ​ជ្រាវ​ដើម្បីបង្កើតបច្ចេកទេសសមស្របថ្មីៗ សម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម។

៣. ត្រូវជំរុញការផ្សាភ្ជាប់រវាងការសិក្សាទ្រឹស្តីក្នុងថ្នាក់ ទៅនឹងការអនុវត្តន៍​ជាក់ស្តែងក្នុងផលិតកម្ម និងអាជីវកម្មផ្សេងៗ តាមរយៈទស្សនកិច្ចសិក្សា កម្ម​សិក្សា ការហាត់ការរយៈពេលវែង ទាំងក្នុងនិងក្រៅប្រទេស។

៤. ត្រូវ​បង្កើន​សមត្ថភាព​ទំនាក់ទំនង និងផ្សព្វផ្សាយបច្ចេកទេសកសិកម្ម​គ្រប់​ប្រភេទ​​ដល់អ្នកពាក់ព័ន្ធ ដូចជាសិស្ស គ្រួសារកសិករ ផលិតករ និងជា​ពិសេសត្រូវបន្តចូលរួមចំណែកជួយពង្រឹងសមត្ថភាពបំពេញការងារដល់មន្ត្រីកសិកម្មឃុំថ្មី។

៥. លើកទឹកចិត្តដល់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ចែករំលែកឱ្យបាន​ទូលំទូលាយដល់និស្សិតនូវរាល់គោល នយោបាយអភិវឌ្ឍវិស័យកសិកម្ម ជាពិសេស គោលនយោបាយអាទិភាពទី៥ និងទី៦ (រក្សាតម្លៃកសិផល, មន្ត្រី កសិកម្មឃុំ និងសហគមន៍កសិកម្មទំនើប) និង គោលនយោបាយ​របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺ មានហូប មានប្រើ មានបាន និងមានរហូត។​​

៦. ប្អូនៗនិស្សិតត្រូវខិតខំសិក្សារៀនសូត្រ និង​ក្រេប​ជញ្ជក់​យកបទពិសោធន៍និងចំណេះដឹង ចំណេះធ្វើផ្សេងៗ សម្រាប់អនាគតរបស់ខ្លួន៕

Other News
ចេញ​ផ្សាយ​ ១៩ មករា ២០២៦ 107

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំមន្ត្រីជំនាញ ប្រមូលផលដំណាំបន្លែលើកទី១ សម្រាប់ផ្គត់ផ្គង់ចែកជូនដល់​បងប្អូន​ភៀសសឹក នៅស្រុកមួយចំនួន ក្នុងខេត្តសៀមរាប

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រី​ជំនាញ​​ចូលរួមប្រមូលផលដំណាំបន្លែលើកទី១ នៅសួនបន្លែរបស់​កាយ​ឫទ្ធិនារីកម្ពុជា...
ចេញ​ផ្សាយ​ ១៩ មករា ២០២៦ 114

ចលនា «យើងរួមគ្នាដើម្បីជាតិ» របស់សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពត ក្រោមការដឹកនាំរបស់លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាសាខា បានចាប់ផ្ដើមប្រមូលផលបន្លែជូនទៅកាន់វីរយុទ្ធជន និងជនភៀសសឹកហើយ

ចលនា «យើងរួមគ្នាដើម្បីជាតិ» របស់សមាគមកាយឫទ្ធិនារីកម្ពុជា សាខាខេត្តកំពត ក្រោមការដឹកនាំរបស់លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាសាខា បានចាប់ផ្ដើមប្រមូលផលបន្លែជូនទៅកាន់វីរយុទ្ធជន...
ចេញ​ផ្សាយ​ ១៩ មករា ២០២៦ 118

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍​ ឌី​ សានឿន​ ត្រូវជាម្តាយរបស់​ ឯកឧត្តមបណ្ឌិតសភាចារ្យ​ ជូ​ វិជិត្ត​ រដ្ឋលេខាធិការប្រចាំការ​ នៃក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ

នារសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គោរពវិញ្ញាណក្ខន្ធសព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍​...
ចេញ​ផ្សាយ​ ១៩ មករា ២០២៦ 115

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី «ការដាំដុះស្រូវឆ្លាតវៃស្របតាមការបម្រែបម្រួលអាកាសធាតុ» នៅខេត្តតាកែវ

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្ដម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ មករា ២០២៦ 224

អំណោយរបស់សប្បុរសជនបុរីអូគីដេ២ និងក្រុមហ៊ុន Unidry Cambodia ត្រូវបានចែកជូនជនភៀសសឹក១២០០គ្រួសារ នៅស្រុកអូរជ្រៅ

កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ សប្បុរសជននៅបុរីអ័រគីដេ២ និងក្រុមហ៊ុន Unidry Cambodia តាមរយៈ លោកស្រី ប្រុស ចាន់ធឿន ទីប្រឹក្សាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននាំយកអំណោយសប្បុរសធម៌...
ចេញ​ផ្សាយ​ ១៩ មករា ២០២៦ 217

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជេីញចូលរួមកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​ ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទីមួយនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីពិនិត្យការរៀបចំជម្រកបណ្ដោះអាសន្នសម្រាប់ជនភៀសសឹកដែលមិនទាន់អាចវិលត្រលប់ទៅលំនៅដ្ឋានបាន

នាថ្ងៃទី១៨​ ខែមករា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ១៨ មករា ២០២៦ 246

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញចូលរួមក្នុងពិធីដាំបន្លែសម្រាប់ផ្គត់ផ្គង់ជូនវីរកងទ័ពប្រចាំការ នៅភូមិភាគទី៤ ខេត្តសៀមរាប

នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងពិធីដាំបន្លែសម្រាប់ផ្គត់ផ្គង់ជូនកងកម្លាំង...
ចេញ​ផ្សាយ​ ១៨ មករា ២០២៦ 259

ឯកឧត្តមអនុរដ្ឋលេខាធិការ សៀក ឡេង អញ្ជើញចូលរួមប្រមូលផលបន្លែ និងស៊ុតដើម្បីផ្គត់ផ្គង់ជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តឧត្តរមានជ័យ ឯកឧត្តមអនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ១៨ មករា ២០២៦ 250

ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជេីញចុះសួរសុខទុក្ខ និងនាំយកស្បៀងជូនពុកម៉ែបងប្អូនភៀសសឹកនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី១៧​ ខែមករា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ១៧ មករា ២០២៦ 338

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញជួបសំណេះសំណាលជាមួយសហគមន៍នេសាទ និងពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ នៅខេត្តកំពង់ធំ

ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា រួមជាមួយមន្រ្តីជំនាញ...
ចេញ​ផ្សាយ​ ១៧ មករា ២០២៦ 409

ឯកឧត្តម​រដ្ឋមន្ត្រី​ ឌិត​ ទីណា​​ អញ្ជេីញជាអធិបតីភាពក្នុងពិធីសម្ពោធស្ថានីយភ្ញាស់កូនមាន់របស់ក្រុមហ៊ុន BDH TMH នៅខេត្តកំពង់ឆ្នាំង

នាព្រឹកថ្ងៃទី១៦​ ខែមករា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញជាអធិបតីភាពក្នុងពិធីសម្ពោធស្ថានីយភ្ញាស់កូនមាន់របស់ក្រុមហ៊ុន...