ឯកឧត្តម​រដ្ឋមន្ត្រី​ដឹកនាំ​កិច្ចប្រជុំ​វាយតម្លៃ​ពី​លទ្ធផល​នៃ​ការបង្ក្រាប​បទល្មើស​ជល​ផល

ចេញ​ផ្សាយ​ ២៣ មករា ២០១៨ 3972

កាលពី​ថ្ងៃទី១២ ខែកុម្ភៈ នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មាន​កិច្ចប្រជុំ​ពិភាក្សា និង​វាយតម្លៃ​ពី​លទ្ធផល​នៃ​ការបង្ក្រាប​បទល្មើស​ជល​ផល​ក្នុង​រយៈពេល​កន្លងមក ក្រោម​អធិបតីភាព​ឯកឧត្តម​រដ្ឋមន្ត្រី និង​មានការ​ចូលរួម​ពី​អាជ្ញាធរខេត្ត​ពាក់ព័ន្ធ​ដូចជា​ខេត្តតាកែវ កណ្តាល បន្ទាយមានជ័យ បាត់ដំបង កំពង់ធំ សៀមរាប និង​ព្រៃវែង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល និង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​មួយចំនួនទៀត។

នាឱកាស​នោះ​ឯកឧត្តម ណៅ ធួ​ក បាន​រាយការណ៍​ជូន​ប្រជុំ​ជ្រាប​ពី​លទ្ធផល​នៃ​កា​រប​ង្ត្រា​ប​បទល្មើស​តាប់​តាំងពី​ដើមខែ​មីនាឆ្នាំ ២០១២ បន្ទាប់ពី​រាជរដ្ឋាភិបាល​បានប្រកាស​ធ្វើកំណែទម្រង់​វិស័យ​ជលផល​ស៊ីជម្រៅ​រួម​មក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ មាន​រដ្ឋបាល​ជលផល​ជា​សេនាធិការ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ កង​កម្លា​មង​ប្រដាប់​អា​វុ​អ​គ្រប់​លំដាប់ថ្នាក់ បាន​ចុះបង្ក្រាប​បទល្មើស​ជា​បន្តបន្ទាប់។

លទ្ធផល​ទទួលបាន​គឺ​បង្ក្រាប​បទល្មើស​បាន ៥៣០៧ ករណី រឹបអូស​វត្ថុតាង​របាំ​ង​សាច់​អួន​ជាង ១លាន​ម៉ែត្រ របាំង​ព្រួល​ជាង ៤២ ពាន់​ម៉ែត្រ លូ​សាច់​អួន​ជាង ២០ ពាន់​ម៉ែត្រ មង​ជាង ៣២០ ពាន់​ម៉ែត្រ ឧបករណ៍​ឆក់​ត្រី ៧២០គ្រឿង និង​ឧបករណ៍ផ្សេងៗទៀត។

ទន្ទឹមនឹងនោះ​ក្រុម​បង្ក្រាប​ប្រឈម​នឹង​បញ្ហា​មួយចំនួន ដូចជា​ខ្វះ​ទូក កាណូត​សម្រាប់​ប្រតិបត្តិការ ខ្វះ​ថវិកា​សម្រាប់​ចំណាយ​ក្នុងការ​បង្ក្រាប ការយល់ដឹង​របស់​ស​ហគ​មន៍ នេសាទ​នៅមានកម្រិត ខ្វះ​ការចូលរួម​ពី​គ្រប់​សមាសភាព​ពាក់ព័ន្ធ។ លទ្ធផល​នៃ​ការបង្ក្រាប និង​អ្វីដែល​ឯកឧត្តម​ប្រតិភូ​បានលើកឡើង​ត្រូវបាន​អាជ្ញាធរខេត្ត​ទាំង ៧ គាំទ្រ​និង​ឯកភាព​ទាំងស្រុង។

លទ្ធផល​នេះ​ត្រូវបាន​ការគាំទ្រ និង​វាយតម្លៃ​ជា​វិជ្ជមាន​យ៉ាងខ្ពស់​ពី​ឯក​ឧ​ត្ត​រដ្ឋមន្ត្រី ហើយ​នេះ​គឺ​សមិទ្ធផល​ដែល​ក្រសួង​សម្រេចបាន។ លទ្ធផល​ជា​វិជ្ជមាន​នេះ​បានមកពី​ការយកចិត្តទុកដាក់​ជួយ​សហការ គាំទ្រ​ទាំង​កម្លាំងកាយ ចិត្ត សម្ភារៈ និង​ថវិកា​គ្រប់​បេសកកម្ម​បង្ក្រាប​បទល្មើស ពី​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ​គ្រប់លំដាប់​ថ្នាក់ តាងនាម​ឲ្យ​ក្រសួង ក៏ដូចជា​រដ្ឋបាល​ជល​ផល សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ឯកឧត្តម​អភិបាល អភិបាលរង​ខេត្ត មន្ត្រី​ពាក់ព័ន្ធ និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់លំដាប់​ថ្នាក់ ហើយ​សង្ឃឹម​និង​ជឿជាក់​យ៉ាង​មុតមាំ​ថា​សកម្មភាព​នេះ​នឹង​បន្តរ​ហូរ ដើម្បី​ឲ្យ​ធនធាន​មច្ឆជាតិ​របស់​យើង​ស្ថិតស្ថេរ​បាន​គង់វង្ស ទុកជា​ផលប្រយោជន៍​សម្រាប់​ជាតិ និង​ប្រជាជន​យើង​នាពេល​អនាគត ពិសេស​កូនចៅ​យើង​ជំនាន់​ក្រោម។

ជា​លទ្ធផល​អង្គ​ប្រជុំបាន​សម្រេច​លើ​ចំណុច០៤ សំខាន់ៗ មាន​ទី១-ធ្វើកំណែទម្រង់​សហគមន៍​នេសាទ​ស៊ីជម្រៅ​ទាំង​រចនាសម្ព័ន្ធ​រដ្ឋបាល ការ គ្រប់គ្រង ការងារ​បច្ចេកទេស ការងារ​បណ្តុះបណ្តាល ផ្សព្វផ្សាយ និង​អភិរក្ស ធ្វើយ៉ាងណា​ជុំរុញ និង​លើទឹក​ចិត្ត ឲ្យ​សមាជិក​បាន​ចូលរួមគ្រប់ៗរាល់​សកម្មភាព​បង្ក្រាប​បទល្មើស ការការពារ និង​អភិរក្ស ធ្វើយ៉ាងណា​ឲ្យ​ពួកគាត់​មាន ភាព​ទទួលខុសត្រូវ​ខ្ពស់​លើ​ដែន​សមត្ថកិច្ច​របស់ខ្លួន។

ទី២-រដ្ឋបាល​ជលផល​ត្រូវធ្វើ​ជំរឿន​អ្នកនេសាទ និង​ឧបករណ៍​នេសាទ​នៅ​ទូទាំងប្រទេស​ឡើងវិញ​ឲ្យ​បានច្បាស់លាស់ ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ស៊ី​ជុំរៅ​ពី​ច្បាប់​ស្តីពី​ជលផល លិខិតបទដ្ឋាន​គតិយុត្ត​មួយ​ជំនួយ​ទៀត ជាពិសេស​ឧបករណ៍​ណា​ត្រូវ​ច្បាប់ និង​ឧបករណ៍​ណា​ហាមឃាត់ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នកនេសាទ។ ទី៣-ថវិកា​សម្រាប់​បេសកកម្ម​បង្ក្រាប​បទល្មើស​នៅមានកម្រិត ហេតុនេះ​សុំ​ឲ្យ​ប្រើប្រាស់​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត ត្រង់ចំណុច​នេះ​ក៏​សូម​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរខេត្ត​ពាក់ព័ន្ធ​ទាំងអស់​ដែល បាន​ជួយ​ជ្រោមជ្រែង​អស់ពី​ចិត្ត​ពី​ផ្លើ​ម​ដើម្បី​ឲ្យ​បេសកកម្ម​សម្រេចបាន​ជោគជ័យ។

ទី៤-ដោយយោង​លើ សជណ លេខ១៤១ សជណ កស ចុះ​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៣ ស្តីពី​ករណី​សុំ​អនុញ្ញាត​ធ្វើ​នេសាទ​ដោយ​ឧបករណ៍​នាម និង​ចៃរ៉ា​ភ្ជាប់​ម៉ាស៊ីន​ខ្យល់​សម្រាប់​មុជទឹក ដោយ​រួមផ្សំ​កម្លាំង​ម៉ាស៊ីន​មិន​លើសពី ១៥ សេះ ធ្វើ​ក្នុង​ដែន​នេសាទ​ទឹកសាប​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ឆ្នាំ២០១២-២០១៣ និង​សម្រាប់​ឆ្នាំ​ខាងមុខ ត្រង់ចំណុច ៦ ក្រសួង​សុំ​ឲ្យ​រដ្ឋបាល​ជលផល​យក​សំណើ​របស់​ប្រជា​នេសាទ​នៅ​ភូមិ​កំពង់ចម្លង កោះ​តា​ពៅ នាង​សាវ ទួល​នាង​សាវ និង​ភូមិ​ផាត់​សណ្តាយ ឃុំ​ផាត់​សណ្តាយ ស្រុក​កំពង់ ស្វាយ​ខេត្តកំពង់ធំ សុំ​ប្រើប្រាស់​ឧបករណ៍​នេសាទ លប​ឡុ​ក ទៅពិនិត្យ ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​ទាំង​លក្ខណៈ​បច្ចេកទេស និង​ច្បាប់​ជាមុនសិន​មុន​ធ្វើការ​សម្រេច ដោយហេតុថា​ការប្រើ​ឧបករណ៍​នេសាទ លប​ឡុ​ក នេះ​មាន​ផល​អវិជ្ជមាន​ច្រើនជាង​ផល​វិជ្ជមាន។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 276

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 290

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 585

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 658

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 624

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 660

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 918

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 908

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 896

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1057

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1107

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1150

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...