ឯកឧត្តម អ៊ុក រ៉ាប៊ុន ពិនិត្យកន្លែងអភិរក្សពូជត្រីនៅ ខេត្តបន្ទាយមានជ័យ

ចេញ​ផ្សាយ​ ២៥ មករា ២០១៨ 3030

កាល​ពី​ថ្ងៃ​ទី ​១៩ ​ខែ​មីនា ​ឆ្នាំ​ ២០១៥ ​នេះ ​ឯក​ឧត្តម​ អ៊ុក​ រ៉ា​ប៊ុន ​រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់ ​និង​នេ​សាទ ​រួម​ដំណើរ​ដោយ ​ឯក​ឧត្តម​ លី​ ផល្លា​ អនុ​រដ្ឋ​លេ​ខា​ធិ​ការ​ក្រសួង​កសិកម្ម ​រុក្ខា​ប្រមាញ់ ​និង​នេ​សាទ​ ឯក​ឧត្តម​ អេង ​ជា​សាន​ ប្រតិភូ​រាជ​រដ្ឋាភិ​បាល​​​កម្ពុជា​​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋា​បាល​ជល​ផល​​ និង​ឯក​ឧត្តម​ ​អស់​​លោក​​ ប្រធាន​​អង្គ​​ភាព​​ជំនាញ​​ ​ក្រោម​​​ឱវាទ​​ ក្រសួង​កសិកម្ម​បាន​អញ្ជើញ​ទៅ​ពិ​និត្យ​ វាយ​តម្លៃ ​កន្លែង​អភិរក្ស​ពូជ​ត្រី​ធម្ម​ជាតិ ​របស់​សហគមន៍​នេ​សាទ​ ភ្នៀត​កោះ​ពង​សត្វ​ ស្ថិត​ក្នុង​សង្កាត់​ភ្នៀត​ ក្រុង​សិ​រី​សោ​ភ័ណ ​ខេត្ត​បន្ទាយ​មាន​ជ័យ​។ ​ឯក​ឧត្តម​ អេង​ ជា​សាន​ បាន​មាន​ប្រ​សាសន៍​រាយ​ការណ៍​ជូន​ ឯក​ឧត្តម​ រដ្ឋ​មន្ត្​រីជា​កន្លែង​អភិរក្ស​ ពូជ​ត្រី​នេះ​មាន​ទី​តាំង​ឋិត​នៅ​ក្នុង​ទី​អារាម​វត្ត​សេ​នា​ប្រជុំ​ពល ​តាម​បណ្តោយ​ដង​ស្ទឹង​សិ​រី​សោភ័ណ្ឌ ​ជា​កន្លែង​អភិរក្ស​ពូជ​ត្រី​ធម្មជាតិ​ ដូច​ជា ​ត្រីឆ្តោ​ ត្រីរ៉ស់​ ត្រីក្រាយ​ ត្រីសណ្តាយ ​ត្រូព្រលូង ​ត្រីឆ្ពិន​ ត្រីកេស​ ត្រីប្រា​ និង​វា​រី​សត្វ​ និង​សត្វ​ល្មូន​ជា​ច្រើន​ប្រភេទ​ទៀត​ សហគមន៍​នេសាទ​ភ្នៀត​ កោះ​ពង​សត្វ​នេះ​គឺ​បាន​រៀប​ចំ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ​២០០១​។​

ក្រោម​កិច្ច​សហ​ការ​រវាង​ ខណ្ឌ​រដ្ឋបាល​ជន​ផល​បន្ទាយ​មាន​ជ័យ​ ​អាជ្ញាធរ​មូល​ដ្ឋាន​ អង្គ​ការ​ជា​ដៃ​គូរ​នឹង​សប្បុរស​ជន​ ​ហើយ​បច្ចុបន្ន​នេះ ​សហគមន៍​នេសាទ​ភ្នៀត​កោះ​ពង​សត្វ​ មាន​កន្លែង​អភិរក្ស​ពូជ​ត្រី​ធម្ម​ជាតិ​ ចំនួន​៥​កន្លែង​ ឋិត​តាម​បណ្តោ​យ​ដង​ស្ទឹង​សិ​រីសោ​ភ័ណ​។ ឯក​ឧត្តម​បណ្ឌិត​ រដ្ឋ​មន្ត្រី ​អ៊ុក​រាប៉ុន ​បាន​មាន​ប្រសាសន៍​ស្ងើច​សរ​សើរ​នឹង​វាយ​តម្លៃ​ខ្ពស់ ​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រៃង​របស់​សហគមន៍​នេសាទ​នៅ​ទីនេះ​ ​នៅ​ក្នុង​ការ​អភិរក្ស​ពូជ​ត្រី​ធម្ម​ជាតិ ​ឆ្លើយ​តប​ទៅ​នឹង​ បរិបទ​ ដែល​វិស័យ​ជល​ផល​កំពុង​ឋិត​នៅ​លើ​មា​គ៌ា​ កំណែ​ទម្រង់​ស៊ី​ជម្រៅ​ ដោយ​ផ្តើម​ ចេញ​ពី​ការ​លុប​វិស័យ​ឡូត៍​នេសាទ​ទាំង​អស់​ នៅ​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស​ និង​ជំនួស​មក​វិញ​ដោយ​ការ​បង្កើត​ កន្លែង​អភិរក្ស​ជល​ផល​ និង​បង្កើត​សហគមន៍​នេ​សាទ​ឈាន​ឆ្ពោះ​ទៅ​ធា​នា​ការ​គ្រប់​គ្រង​នឹង​ប្រើ​ប្រាស់​ប្រភព​ធន​ធាន​ជល​ផល​ឲ្យ​មាន​និរន្ត​ភាព​។ ​ឯក​ឧត្តម​ បណ្ឌិត​រដ្ឋ​មន្ត្រី​អ៊ុក​ រ៉ា​ប៊ុន​ បាន​មាន​ប្រសាសន៍​ផ្តល់​នូវ​ការ​លើក​ទឹក​ចិត្ត​នឹង​សំនូម​ពរ​ ឲ្យ​បន្តរ​ការ​ខិត​ខំប្រឹង​ប្រែង​បន្ថែម​ទៀត ​ធ្វើ​យ៉ាង​ណា​ឲ្យ​ពូជ​ត្រី​ធម្មជាតិ​របស់​យើង​នៅ​តែ​មាន​និរន្តរ​ភាព​ និង​ចាត់​ទុក​ការ​អភិរក្ស​ ត្រូវ​តែ​ផ្សារ​ភ្ជាប់​ការងារ​អប់​រំ ​ផ្សព្វ​ផ្សាយ​ ដើម្បី​អោយ​ប្រ​ជា​ជន​ មហា​ជន​យើង​មាន​ការ​យល់​ដឹង​ ហើយ ​ឯក​ឧត្តម​រដ្ឋ​មន្រ្តី ​បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ដូច​ជា ​ត្រូវ​បន្ត​ផ្សព្វ​ផ្សាយ​ អនុសាសន៍​ដ៏​ថ្លៃ​ថ្លា ​៧​ចំណុច​របស់​សម្តេច​អគ្គ​មហា​សេ​នា​បតី​តេ​ជោ ​ហ៊ុន​ សែន ​នា​យក​រដ្ឋ​មន្រ្តី​ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​នៅ​ក្នុង​វិស័យ​ជល​ផល​ និង​គៀង​គរ​រក​ប្រភព​ទុន​ដើម្បី ​ពង្រីក​ និង​បង្កើត​កន្លែង​ភិរក្ស ​ពូជ​ត្រី​ធម្មជាតិ​នេះ​បន្ថែម​ទៀត៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៣១ មករា ២០២៥ 47

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារ​ចុះពិនិត្យ​ស្ថានភាពដំណាំស្រូវប្រាំង ដែលបានទទួលទឹកពីការបូមទម្លាក់ពីទំនប់ម្កាក់ ចូលតាមប្រឡាយខ្នាត នៅក្នុងខេត្តសៀមរាប

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿនរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយថ្នាក់ដឹកនាំ​ការិយាល័យ​ក្សេត្រ​សាស្ត្រ និងផលិតភាពកសិកម្ម...
ចេញ​ផ្សាយ​ ៣១ មករា ២០២៥ 51

ឯកឧត្តមអនុរដ្ឋលេខាធិការ ខាត់ សុធី អញ្ជើញចុះត្រួតពិនិត្យ និងណែនាំដល់មន្ត្រីកសិកម្មឃុំ និងសហគមន៍ដាំបន្លែ នៅក្នុងខេត្តចំនួន៤

នៅថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ឯកឧត្តមខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងលោក យឹម សារុំ ទីប្រឹក្សា ក្រសួងកសិកម្ម បានអញ្ជើញចុះត្រួតពិនិត្យនិងណែនាំដល់មន្ត្រីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ៣១ មករា ២០២៥ 111

លោកស្រី អន ស៊ីថា ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពស្រូវប្រាំងប្រជាពលរដ្ឋនៅឃុំបត់ត្រង់ ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៥ លោកស្រី អន ស៊ីថា ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបត់ត្រង់...
ចេញ​ផ្សាយ​ ៣០ មករា ២០២៥ 246

អាជីវករលក់ជី-ថ្នាំកសិកម្ម នៅខេត្ត​ពោធិ៍សាត់ គាំទ្រ​គោល​នយោ​បាយ​អាទិភាពរបស់រាជរដ្ឋាភិបាលក្នុង​ការ​បង្កើត​សហគមន៍កសិកម្មទំនើប និងអំពាវនាវ​ឱ្យ​កសិករ​​ចូលរួម ដើម្បីជួយកាត់បន្ថយថ្លៃដើមផលិត

អាជីវករលក់ជី-ថ្នាំកសិកម្ម នៅខេត្ត​ពោធិ៍សាត់ គាំទ្រ​គោល​នយោ​បាយ​អាទិភាពរបស់រាជរដ្ឋាភិបាលក្នុង​ការ​បង្កើត​សហគមន៍កសិកម្មទំនើប និងអំពាវនាវ​ឱ្យ​កសិករ​​ចូលរួម ...
ចេញ​ផ្សាយ​ ៣០ មករា ២០២៥ 246

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពសង្គ្រោះស្រូវរដូវប្រាំងនៅខេត្តព្រៃវែង

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពសង្គ្រោះស្រូវរដូវប្រាំងជូនប្រជាកសិករនៅក្នុងខេត្តព្រៃវែង។ ឯកឧត្តមរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ៣០ មករា ២០២៥ 260

រោងម៉ាស៊ីនកិនស្រូវក្នុងស្រុក ជាដៃគូកសិករបង្កបង្កើនផល

រោងម៉ាស៊ីនកិនស្រូវមួយចំនួននៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ជាដៃគូទទួលទិញស្រូវពីកសិករ ដោយជួយជំរុញការដាំដុះរបស់ប្រជាកសិករ និងបង្កើតការងារដល់ប្រជាពលរដ្ឋន...
ចេញ​ផ្សាយ​ ៣០ មករា ២០២៥ 261

កសិករស្រុកពួក ខេត្តសៀមរាប កាន់តែងាយស្រួលដោយមានមន្រ្តីកសិកម្មឃុំជួយណែនាំបច្ចេកទេស

កសិកររស់នៅភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប មានសេចក្តីរីករាយដែលមានមន្រ្តីកសិកម្មឃុំចុះជួយ និងពន្យល់ពីបច្ចេកទេសជ្រើសរើសពូជស្រូវក្នុងស្រុកសម្រាប់បង្កបង្កើនផល...
ចេញ​ផ្សាយ​ ៣០ មករា ២០២៥ 286

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ក្រុមហ៊ុន សហគមន៍ និងកសិករផលិតមៀនប៉ៃលិន ក្នុងខេត្តចំនួនពីរ

នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ក្រុមហ៊ុនឯកជន...
ចេញ​ផ្សាយ​ ៣០ មករា ២០២៥ 276

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញដឹកនាំក្រុមការងារ បន្តចុះតាមដាន និងត្រួត​ពិនិត្យការងារពាក់ព័ន្ធផលិតកម្មសត្វ ក្នុងខេត្តក្រចេះ

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាន សុគ្រី រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម អេង ជាសាន អនុរដ្ឋលេខាធិការ និងដោយមានការចូលរួមពីតំណាងអគ្គនាយក​ដ្ឋាន​សុខភាព​សត្វ...
ចេញ​ផ្សាយ​ ២៩ មករា ២០២៥ 317

លោកជំទាវអនុរដ្ឋលេខាធិការ ងិន សូនាថ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពប្រមូលផលស្រូវប្រាំង និងពិនិត្យស្រូវដែលកំពុងប្រឈមនឹងការខ្វះខាតទឹករបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តខេត្តសៀមរាប

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៩ មករា ២០២៥ 308

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប នៅខេត្តបាត់ដំបង

នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាលជាមួយកសិករផលិតស្រូវផ្សព្វផ្សាយពីការចងក្រងសហគមន៍កសិកម្មទំនើប...
ចេញ​ផ្សាយ​ ២៩ មករា ២០២៥ 309

ឯកឧត្តមអនុរដ្ឋលេខាធិការ ស្រី វុឌ្ឍី អញ្ជើញដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យ​ស្ថានភាពគ្រោះរាំងស្ងួតលើដំណាំស្រូវ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ​ក្រុមការងារ​ជំនាញ​ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ...