ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ចើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្មតាមកិច្ចសន្យា

ចេញ​ផ្សាយ​ ៧ មីនា ២០១៨ 4469

នៅទីស្តីការក្រសួងព្រឹកថ្ងៃព្រហស្បតិ៍១១ រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានអញ្ចើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្មតាមកិច្ចសន្យា។ កិច្ចប្រជុំនេះត្រូវបានអញ្ជើញចូលរួមផងដែរពីឯកឧត្តមថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី តំណាងមកពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍដែលជាសមាជិក សមាជិកានៃគណៈកម្មាធិការនេះ។

យោងទៅលើអនុក្រឹត្យលេខ៣៦ អនក្របក ចុះថ្ងៃទី ២៤ខែកុម្ភៈ ឆ្នាំ២០១១ រាជរដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្មលេខ៧៨ ស.ស.រ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧។ យោងលើសេចក្តីសម្រេចនេះគណៈកម្មាធិការបានធ្វើការកោះប្រជុំលើកដំបូងនៅថ្ងៃនេះ ក្នុងបំណងផ្សព្វផ្សាយលិខិតបទដ្ឋានពាក់ព័ន្ធ ពិនិត្យវឌ្ឍនភាពនៃការអនុវត្តកិច្ចសន្យានេះ សិក្សាពីបញ្ហាប្រឈម ចំណុចខ្លាំង និងខ្សោយ ដែលបានជួបប្រទះកន្លងមក រួចដាក់ជូនគណៈកម្មាធិការពិនិត្យ ពិភាក្សា និងរកដំណោះស្រាយ ក្នុងន័យស្ថាបនាដើម្បីតម្រង់ចក្ខុវិស័យក្នុងការពន្លឿនការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលប្រកបដោយប្រសិទ្ធភាព ផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្មជាមួយគ្រប់តួអង្គពាក់ព័ន្ធ ពិសេសវិស័យឯកជនតាមរយៈការធ្វើទំនើបកម្មពិពិធកម្មកសិកម្ម ការផ្ទេរបច្ចេកវិទ្យាទំនើបដល់ផលិត ករ ការបណ្តុះឬបង្កើតគំនិតច្នៃប្រឌិត សំដៅបង្កើនប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងស្តង់ដាត្រឹមត្រូវមួយដែលទីផ្សារក្នុងនិងក្រៅប្រទេសអាចទទួលយកបាន ដើម្បីឈានឆ្ពោះទៅពង្រីករកការប្រកួតប្រជែងក្នុងកម្រិតតំបន់និងអន្តរជាតិ។

រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ បានកំណត់យកវិស័យកសិកម្មជាការងារអាទិភាពមួយនៅក្នុងចំណោមការងារអាទិភាពនានាក្នុងនោះមានអនុវិស័យផលិតកម្មចិញ្ចឹមសត្វ វារីវប្បកម្ម ការគ្រប់គ្រងធនធានព្រៃឈើ ការពង្រីកសក្តានុពលលើដំណាំកសិឧស្សាហកម្ម ការកែច្នៃ ការបង្កើនផលិតភាពផលិតកម្មដំណាំស្រូវនិងនាំចេញ ពោលគឺត្រូវយកចិត្តទុកដាក់លើការបង្កើនតម្លៃបន្ថែមដល់កសិផល និងធ្វើការនាំចេញប្រកបដោយនិរន្តរភាពនិងចីរភាព។ គោលនយោបាយនេះអាចសម្រេចបានជោគជ័យល្គឹកណាតែវិស័យឯកជន ដៃគូអភិវឌ្ឍ និងស្ថាប័នពាក់ព័ន្ធនានាចូលរួមសហការយ៉ាងពេញទំហឹងនិងយកចិត្តទុកដាក់ខ្ពស់បំពេញតួនាទីនិងភារកិច្ចរៀងៗ ខ្លួនដោយឈរលើស្មារតីទទួលខុសត្រូវ។

យោងលើរបាយការណ៍របស់លេខាធិការដ្ឋានបានបង្ហាញថា កន្លងមកក្រុមការងារបានចងក្រង រៀបចំលិខិតបទដ្ឋានគតិយុទ្ធដែលពាក់ព័ន្ធនិងអនុក្រឹត្យនេះ ធ្វើការសម្របសម្រួល បណ្តុះបណ្តាល ផ្សព្វផ្សាយចំណេះដឹងបច្ចេកទេសនិងឯកសារ ច្បាប់ដល់ភាគីពាក់ព័ន្ធ។ រហូតមកទល់បច្ចុប្បន្នលេខាធិការដ្ឋានបានជួយសម្របសម្រួលធ្វើកិច្ចសន្យារវាងអាជីវករនិងផលិតករបានចំនួន ៨០កុងត្រា ដែលទាក់ទងនិងផលិតផលស្រូវ ស្វាយកែវរមៀត ដំឡូងមី ស្វាយចន្ទី ដំណាំអំពៅ ផលិតកម្មចិញ្ចឹមសត្វទាំងក្រុមហ៊ុនជាតិនិងក្រុមហ៊ុនអន្តរជាតិ ក្នុងនោះកិច្ចសន្យាបានស្រូបយកកសិករបានជាង ១ម៉ឺនគ្រួសារ។ ទន្ទឹមនឹងសមិទ្ធផលនេះ លេខាធិការដ្ឋានបាននិងកំពុងប្រឈមបញ្ហាមួយចំនួនដូចជាការយល់ដឹងពីការងារច្បាប់ ការងារបច្ចេកទេសរបស់ផលិតករនៅមានកម្រិត អាជីវករ រោងចក្រ សហគ្រាស អ្នកប្រមូលទិញ អ្នកកែច្នៃ ទាមទារឲ្យមាន ការលើកទឹកចិត្តឬផ្តល់ហិរញ្ញប្បទានក្នុងកម្រិតការប្រាក់ទាបពីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ គ្រឹះស្ថានឥណទានជនបទ ឬធនាគារ។ សូមអនុញ្ញាតបញ្ជាក់ជូនផងថាកន្លងមករាជរដ្ឋាភិបាលកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដាក់ចេញនូវការតម្រង់ទិសមួយចំនួន ដើម្បីបំពេញបន្ថែមលើអនុក្រឹត្យលេខ៣៦ មានដូចជា៖ -សារាចរណែនាំលេខ១៩៦ សរណន.កសក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ ស្តីពីនីតិវិធីក្នុងការអនុវត្តផលិតកម្មតាមកិច្ចសន្យា -សេចក្តីសម្រេចរបស់ រាជរដ្ឋាភិបាលលេខ៧៨ សសរ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការសម្រប សម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម -សេចក្តីសម្រេចលេខ៥៦០ សសរ.កសក ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ស្តីពីការ បង្កើតលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលកិច្ចសន្យាផលិតកម្មកសិកម្ម។ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងក្នុងនាមឯកឧត្តមជាប្រធានគណៈកម្មាធិការនេះ លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី តំណាងក្រសួង ស្ថាប័ន សមាជិក សមាជិកានៃអង្គប្រជុំទាំងមូលដែលបានបរិចាកពេលវេលាអញ្ជើញមកចូលរួម ចែករំលែកចំណេះដឹង បទពិសោធន៍ ទស្សនទានជារួម និងអនុសាសន៍ល្អៗដែលជាធាតុចូលធ្វើឲ្យកិច្ចប្រជុំនេះផលិតបាននូវលទ្ធផលយ៉ាងល្អប្រសើរ និងជាពិសេសស័យឯកជន ក្រុមហ៊ុនជាតិនិងអន្តរជាតិបាន ចោទជាសំណួរសំខាន់ៗពាក់ព័ន្ធនឹងការស្នើសុំឯកសារ CO SPS ការចំណាយក្រៅផ្លូវការខ្ពស់ ឯកសាររដ្ឋបាលមានការយឺតយ៉ាវនៅច្រកទ្វារនាំចេញ របាំងបច្ចេកទេចរបស់ប្រទេសនាំចូលឬនាំឆ្លងកាត់ បញ្ហាអគ្គិសនី ផែរ និងគមនាគមន៍។ល។ បញ្ហាទាំងអស់នេះមានមួយចំនួនត្រូវបានអង្គប្រជុំបានធ្វើការដោះស្រាយជួន ហើយមួយចំនួនទៀតនឹងលើកសំណើជូនសម្តេចតេជោ ពិនិត្យពិចារណា និងដោះស្រាយជូនតាមការចាំបាច់។

Other News
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 428

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 449

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 630

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 670

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 630

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 667

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 973

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 987

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 971

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1134

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1170

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1254

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...