ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អនុញ្ញាតឱ្យក្រុមហ៊ុន Hernan Agriculture Investment Group ចូលសម្តែងការគួរសម និងពិភាក្សាអំពីការវិនិយោគក្នុងវិស័យកសិកម្ម

ចេញ​ផ្សាយ​ ១៥ មករា ២០២៥ 3112

នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា បានអនុញ្ញាតឱ្យក្រុមហ៊ុន Hernan Agriculture Investment Group របស់ខេត្ត​ហឺណាន​ ប្រទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីការវិនិយោគកែច្នៃផលិតផលកសិកម្ម និងផលិតជីកសិកម្ម នៅកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការមានប្រសាសន៍ថា​  រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍ជានិច្ចចំពោះរាល់វិនិយោគិនបរទេស​ រួមទាំងប្រទេសចិនដែលជាមិត្តដែកថែប​របស់កម្ពុជា​ ជាពិសេសក្នុងវិស័យកសិកម្ម។ ឯកឧត្តមបានលេីកឡេីងអំពីសក្តានុពល​នៃវិស័យកសិកម្មកម្ពុជា​ ជាពិសេសក្នុងការកែច្នៃ​នាំចេញ​ និងបានផ្តល់ព័ត៌មានអំពីបរិយាកាសវិនិយោគដែលមាន​ភាពងាយស្រួល​ និងទទួលបានការលេីកទឹកចិត្តច្រេីនពីរាជរដ្ឋាភិបាល។

ទន្ទឹមនេះ​ ឯកឧត្តមរដ្ឋលេខាធិការក៏បានផ្តល់ព័ត៌មានដល់ក្រុមហ៊ុនអំពីឯកសារក្របខ័ណ្ឌអភិវឌ្ឍន៍សួនកសិ-ឧស្សាហកម្មនៅកម្ពុជា​ ដែលរាជរដ្ឋាភិបាលគ្រោងនឹងប្រកាសជាផ្លូវការនៅក្នុងពេលខាងមុខ ដែលនឹងផ្តល់ការលេីកទឹកចិត្តកាន់តែច្រេីនថែមទៀតដល់ការបង្កេីតសួន​កសិ-ឧស្សាហកម្ម​ និងសាងសង់រោងចក្រកែច្នៃផលិតផលកសិកម្មដេីម្បីនាំចេញ។

ក្រុមហ៊ុនបានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ដ៏កក់ក្តៅ​ និងព័ត៌មានសំខាន់ៗដែលក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានផ្តល់​ និងប្តេជ្ញាស្វែងយល់ឱ្យកាន់តែសុីជម្រៅថែមទៀត​ ដេីម្បីឈានទៅរកការចាប់ផ្តើមការបោះទុនវិនិយោគ​ក្នុងវិស័យកសិកម្មនៅ​កម្ពុជា​ នាពេលខាងមុខ៕

Other News
ចេញ​ផ្សាយ​ ២៥ សីហា ២០២៦ 16

គណៈប្រតិភូចុះពិនិត្យវឌ្ឍនភាព និងលទ្ធផលនៃការអនុវត្តគម្រោង LASED III នៅមូលដ្ឋាន ក្នុងខេត្តក្រចេះ

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកផ្នែកកសិកម្ម នៃគម្រោង​បែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៥ សីហា ២០២៦ 32

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះល្បាត ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលនៅខេត្តកំពង់ចាម

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅចំណុចអ្នកតាប៉ោត...
ចេញ​ផ្សាយ​ ២៤ សីហា ២០២៦ 407

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោង ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោង​លើក​កម្ពស់ជីវភាព ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 503

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 519

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 672

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 759

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 714

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 756

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1108

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1147

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1134

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...