លោកជំទាវ យ៉ើ អាស៊ីគីន អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកកិច្ចសន្ទនាគោល​នយោ​បាយស្តីពី «ការស្រាវជ្រាវនវានុវត្តន៍ដឹកនាំដោយកសិករ ដើម្បីជំរុញការ​ផ្លាស់​ប្តូរ​ប្រកបដោយចីរភាពនៃកសិអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារ»

ចេញ​ផ្សាយ​ ២៩ មិថុនា ២០២៦ 2719

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព ក្នុងពិធី​បើកកិច្ច​សន្ទនាគោលនយោបាយស្តីពី «ការស្រាវជ្រាវនវានុវត្តន៍ដឹកនាំ​ដោយ​កសិករ ដើម្បីជំរុញការផ្លាស់ប្តូរប្រកបដោយចីរភាពនៃកសិអេកូឡូស៊ី និងប្រព័ន្ធ​ស្បៀងអាហារ»។
កម្មវិធីប្រព្រឹត្តទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា មានការចូលរួមពីតំណាងអគ្គ​នាយកដ្ឋានក្សេត្រសាស្រ្ត ក្រសួង-ស្ថាប័នពាក់ព័ន្ធ ស្ថាប័នស្រាវជ្រាវ អង្គការ​សង្គម​​ស៊ីវិល ដៃគូអភិវឌ្ឍន៍ សហគមន៍កសិកម្ម ក្រុមកសិករ តំណាងស្ត្រី យុវជន ជនជាតិដើមភាគតិច និងបងប្អូនកសិករ សរុបប្រមាណ១២០រូប។
ថ្លែងនាឱកាសនោះ លោកជំទាវ យ៉ើ អាស៊ីគីន បានគូសបញ្ជាក់ថា វិស័យក​សិ​កម្ម​​នៅតែជាសសរស្តម្ភអាទិភាពនៃសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្រ​បញ្ច​កោណ-ដំណាក់កាលទី១ និងផែនទីបង្ហាញផ្លូវសម្រាប់ប្រព័ន្ធស្បៀងប្រកប​ដោយ​ចីរភាពឆ្នាំ២០៣០ សំដៅប្រែក្លាយកសិកម្មកម្ពុជាទៅជាកសិកម្មទំនើប មាន​ការប្រកួតប្រជែង បរិយាបន្ន និងភាពធន់។ 
ទន្ទឹមនឹងនោះ ដើម្បីបំប្លែងកិច្ចសន្ទនានេះទៅជាសកម្មភាពជាក់ស្តែង លោក​ជំទាវ​​បានផ្តល់អនុសាសន៍គន្លឹះចំនួន៣រួមមាន៖ ១. ការបង្កើតយន្តការវេទិកា​ចែករំលែកបទពិសោធល្អៗ ៖ បង្កើតបណ្តាញរួមដើម្បីឱ្យកសិករ អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ ផ្លាស់ប្តូរម៉ូដែលអាជីវកម្ម និងបច្ចេកវិទ្យាជោគជ័យ។ ២. ផ្តោត​លើ​នវានុវត្តន៍កសិអេកូឡូស៊ីដែលផ្តល់ផលប្រយោជន៍ទ្វេរដង ៖ ធានាឱ្យមាន​តុល្យ​ភាពរវាង «ចំណូលកសិករ» និង «និរន្តរភាពបរិស្ថាន» តាមរយៈការកាត់​បន្ថយ​ថ្លៃដើម បង្កើនទិន្នផល និងបង្កើតតម្លៃបន្ថែមលើទីផ្សារ។ ៣. ជំរុញសកម្ម​ភាព​រួមគ្នារវាងរដ្ឋ និងឯកជន៖ រដ្ឋ និងដៃគូអភិវឌ្ឍន៍គាំទ្រផ្នែកគោលនយោបាយ និងបច្ចេកទេស ចំណែកឯវិស័យឯកជនវិនិយោគលើខ្សែច្រវាក់តម្លៃ និងធានា​ការ​បញ្ជាទិញកសិផលក្នុងតម្លៃសមរម្យ។
ជាទីបញ្ចប់ លោកជំទាវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាគម​ខាំបូដ្រា (CamboDHRRA) ដែលបានគាំទ្រប្រជាកសិករនាពេលកន្លងមក និងបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ (CamboDHRRA, AFD, WVI-C, ALiSEA) ព្រមទាំងបងប្អូនកសិករ ចូលរួមគាំទ្រឱ្យបានកុះករ​ក្នុង​ព្រឹត្តិការណ៍ «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦(CAFE26)» នា​ខាង​មុខនេះ ដើម្បីរួមគ្នាបន្តលើកកម្ពស់កសិកម្ម ប្រកបដោយនិរន្តរភាព​នៅ​កម្ពុជា៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 301

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 318

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 589

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 658

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 624

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 660

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 929

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 920

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 909

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1072

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1120

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1160

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...