ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោក Paavo Eliste នាយកប្រតិបត្តិសម្រាប់កសិកម្ម និងចំណីអាហារជាសាកល នៃធនាគារពិភពលោក (WB)

ចេញ​ផ្សាយ​ ១៦ ឧសភា ២០២៤ 2629

នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយលោក Paavo Eliste នាយកប្រតិបត្តិសម្រាប់កសិកម្ម និងចំណីអាហារជាសាកល នៃធនាគារពិភពលោក (WB) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវក្តីរីករាយចំពោះធនាគារពិភពលោក ដែលយល់ពីយុទ្ធសាស្ត្រ និងចំណុចគន្លឹះនៃសហគមន៍កសិកម្មទំនើប និងកម្មវិធីផ្សព្វផ្សាយរបស់ក្រសួង។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលនិងក្រសួង គឺជំរុញការចងក្រងសហគមន៍កសិកម្មទំនើប តាមរយៈការពង្រឹងកសិករឱ្យរឹងមាំ ការគ្រប់គ្រងដីកសិកម្មនិងផលិតកម្ម ការពង្រីកទីផ្សារឱ្យកាន់តែធំទូលាយ ការផ្តល់កម្ចីដែលមានអត្រាការប្រាក់ទាប និងការកាត់បន្ថយថ្លៃដើមផលិត ដើម្បីកសិករទទួលបានផលចំណេញ។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ក្រសួងមានចំណាប់អារម្មណ៍ចំពោះគម្រោងកាបូនទាប ដែលដាក់បញ្ចូលផលិតកម្មស្រូវជាមួយវិស័យព្រៃឈើ ក្នុងកម្មវិធីរបស់សហគមន៍កសិកម្មទំនើប និងការលើកកម្ពស់វិស័យកៅស៊ូឱ្យមានភាពប្រសើរឡើង ទទួលបានតម្លៃបន្ថែមខ្ពស់ ដើម្បីបង្កើនចំណូលដល់កសិករ៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៤ តុលា ២០២៦ 240

ការពង្រឹងសមាហរណកម្មផលិតកម្ម និងខ្សែច្រវាក់តម្លៃប្រកបដោយបរិយាបន្ន និងការប្រកួតប្រជែង

នៅក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ការពង្រឹងសមាហរណកម្មផលិតកម្ម និងខ្សែច្រវាក់តម្លៃប្រកបដោយបរិយាបន្ន និងការប្រកួតប្រជែង» នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម...
ចេញ​ផ្សាយ​ ២៤ តុលា ២០២៦ 309

ថ្នាក់ដឹកនាំក្រសួងកសិកម្ម លើកទឹកចិត្តដល់ការវិនិយោគ ការផ្ដល់ហិរញ្ញប្បទាន ការបង្កើត និងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ

នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា...
ចេញ​ផ្សាយ​ ២៤ តុលា ២០២៦ 303

ទិដ្ឋភាពនៃការបង្ហាញ និងណែនាំអំពីគ្រឿងយន្តកសិកម្មទំនើប ជូនដល់បងប្អូនប្រជាកសិករ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធី «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ (CAFE26)»

ទិដ្ឋភាពនៃការបង្ហាញ និងណែនាំអំពីគ្រឿងយន្តកសិកម្មទំនើប ជូនដល់បងប្អូនប្រជាកសិករ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធី «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ (CAFE26)»...
ចេញ​ផ្សាយ​ ២៤ តុលា ២០២៦ 456

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ​«គិតគូរអំពីពិភពលោកទាំងមូល​ រក្សាកម្ពុជាក្នុងបេះដូង​ និងសម្លឹងឆ្ពោះទៅអនាគតជានិច្ច»

នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា...
ចេញ​ផ្សាយ​ ២៤ តុលា ២០២៦ 432

ទិដ្ឋភាពនៃពិធីកាត់ខ្សែបូសម្ពោធ និងទស្សនាស្តង់ផលិតផលកសិកម្មកម្ពុជា​ ក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE26)

ទិដ្ឋភាពនៃពិធីកាត់ខ្សែបូសម្ពោធ និងទស្សនាស្តង់ផលិតផលកសិកម្មកម្ពុជា​ ក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE26) ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី​...
ចេញ​ផ្សាយ​ ២៤ តុលា ២០២៦ 441

ទិដ្ឋភាព៖ «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE26)»

ទិដ្ឋភាព៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា និងឯកឧត្តម Francisco P. Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន ព្រមទាំងគណៈប្រតិភូអមដំណើរ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 480

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និង​ឯកឧត្តមរដ្ឋមន្រ្តី​ Francisco P.Tiu Laurel Jr. នៃសារធារណរដ្ឋហ្វីលីពីន ព្រមទាំងប្រតិភូអមដំណើរ​ អញ្ជើញចូលរួមទស្សនាស្តង់ផលិតផលកសិកម្ម​ ក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26)

ទិដ្ឋភាព ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និង​ឯកឧត្តមរដ្ឋមន្រ្តី​ Francisco P.Tiu Laurel Jr. នៃសារធារណរដ្ឋហ្វីលីពីន ព្រមទាំងប្រតិភូអមដំណើរ​ អញ្ជើញចូលរួមទស្សនាស្តង់ផលិតផលកសិកម្ម​...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 484

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញអមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបជាមួយ​ ឯកឧត្តម Francisco P.Tiu Laurel Jr. ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ

នាថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញអម​ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 470

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជáž...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 453

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ!

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ! ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 480

លោកបណ្ឌិត កែ មុន្ធីវុធ «ការនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារក្រៅប្រទេស បង្ហាញពីសុវត្ថិភាពចំណីអាហារដែលកម្ពុជាប្រកាន់ខ្ជាប់បានតាមស្តង់ដារ»

លោកបណ្ឌិត ថ្លែងបែបនេះក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 478

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដំឡើងទ្រុងមាន់ ជូនគ្រួសារទទួលផលពីគម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...