ព័ត៌មានផ្សេងៗទៀត
នៅក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ការពង្រឹងសមាហរណកម្មផលិតកម្ម និងខ្សែច្រវាក់តម្លៃប្រកបដោយបរិយាបន្ន និងការប្រកួតប្រជែង» នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម បានលើកឡើងថា៖ បញ្ហាប្រឈមសំខាន់របស់វិស័យកសិកម្មកម្ពុជា គឺការផលិតនៅមានលក្ខណៈបែកខ្ញែក ខ្វះការសម្របសម្រួលគ្នា ដែលធ្វើឱ្យថ្លៃដើមខ្ពស់ គុណភាពមិនស្មើគ្នា និងការផ្គត់ផ្គង់មិនមានស្ថិរភាព។ ឯកឧត្តម ឃឹម ហ្វីណង់ បញ្ជាក់បន្ថែមថា បញ្ហាទាំងនេះប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែង និងការកែច្នៃផលិតផលកសិកម្ម។ ដូច្នេះការជំរុញបង្កើតសហគមន៍កសិកម្មទំនើប គឺជាគន្លឹះសំខាន់ក្នុងការប្រមូលផ្តុំផលិតកម្ម កាត់បន្ថយថ្លៃដើម លើកកម្ពស់គុណភាព និងបង្កើនតម្លៃបន្ថែម ដើម្បីលើកកម្ពស់ជីវភាពកសិករ និងពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជាឱ្យកាន់តែរឹងមាំ៕