នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក សំ ឆោមសង្ហា អគ្គលេខាធិការរង និងជាជំនួយការអនុវត្តគម្រោងប្រចាំក្រុង តំណាងឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ និងជាប្រធានទទួលបន្ទុកគម្រោង EMPOWER ប្រចាំក្រុងសិរីសោភ័ណ បានអញ្ជើញចូលរួមពិធីប្រគល់កូនមាន់ និងសម្ភារចិញ្ចឹមមាន់ជូនដល់គ្រួសារជនបង្គោលចំនួន ៥០គ្រួសារ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីប្រធានស្តីទីមន្ទីរកសិកម្មខេត្ត និងអភិបាលរងក្រុងសិរីសោភ័ណ ព្រមទាំងអាជ្ញាធរមូលដ្ឋាន។
នាឱកាសនោះ លោក សំ ឆោមសង្ហា បានគូសបញ្ជាក់ថា គ្រួសារដែលទទួលបានពីគម្រោង EMPOWER រួមមាន ទ្រុងចិញ្ចឹមមាន់ ទ្រុងដាក់កូនមាន់បំពាក់អំពូលកម្ដៅ កូនមាន់ចំនួនស្នូកចំណី និងស្នូកទឹក ចំណីមាន់ និងវីតាមីនជាដើម។ លោកបន្តថា គម្រោងនេះ រៀបចំឡើង ដើម្បីជួយពង្រឹងមុខរបរចិញ្ចឹមមាន់ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពគ្រួសារ ឱ្យកាន់តែមានភាពធន់ និងចីរភាព។
សូមជម្រាបថា គម្រោង EMPOWER នេះ អនុវត្តដោយក្រសួងកសិកម្មក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដើម្បីបង្កើតមធ្យោបាយទ្រទ្រង់ជីវភាពសម្រាប់គ្រួសារក្រីក្រប្រកបដោយនរន្តរភាពជាដើម៕