ព័ត៌មានផ្សេងៗទៀត
នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សុង ឃាង ប្រធានមន្ទីរកសិកម្ម លោកអនុប្រធានមន្ទីរ លោកប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងសហការី បានចុះពិនិត្យមើលការដាំបន្លែរបស់កសិករ Wang Lie Lie (ជនជាតិចិន) ដែលបានដាំដុះបន្លែលើផ្ទៃដី ចំនួន ១០ហិកតា ដោយដាំក្នុងផ្ទះសំណាញ់ ចំនួន ៤០ខ្នង មានដូចជា៖ ត្រសក់ ម្ទេស ត្រប់ ល្ពៅ ននោង សណ្ដែកគួរ និងដំណាំរួមផ្សំផ្សេងទៀត ស្ថិតនៅភូមិពូលូង សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ក្នុងដំណើរនេះ ឯកឧត្ដមរដ្ឋលេខាធិការក៏បានណែនាំដល់កសិករបន្តដាំបន្លែដោយមានផែនការច្បាស់លាស់ ប្រកបដោយគុណភាព សុវត្តិភាព និងសមស្របតាមតម្រូវការទីផ្សារជាក់ស្ដែង៕