ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំកិច្ចប្រជុំ​ដោះ​ស្រាយករណី «បោះបង្គោលវាទយកទីតាំងចិញ្ចឹមងាវស ​ឬលៀស​សមុទ្រ» នៅក្នុងសហគមន៍នេសាទកែវផុស ស្រុកស្ទឹងហាវ ខេត្ត​ព្រះសីហនុ

ចេញ​ផ្សាយ​ ៧ មីនា ២០២៦ 1563

នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមការណែនំាំពីឯកឧត្តម​រដ្ឋ​​លេខាធិការ ហាស់ សារ៉េត បានដឹកនាំមន្ត្រីពាក់ព័ន្ធ ប្រជុំដោះ​ស្រាយ​ករណី «បោះបង្គោលវាទយកទីតាំងចិញ្ចឹមងាវស ​ឬលៀស​សមុទ្រ» នៅក្នុងសហគមន៍នេសាទកែវផុស ស្ថិតនៅឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
កិច្ចប្រជុំធ្វើឡើងនៅសាលាឃុំកែវផុស មានការចូលរួមពីមន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានជលផល អធិការដ្ឋានរដ្ឋបាលជលផលសមុទ្រ ខណ្ឌរដ្ឋបាលជលផល ផ្នែក សង្កាត់រដ្ឋបាលជលផលកំពង់សោម អាជ្ញា​ធរស្រុកស្ទឹងហាវ ការិយាល័យប្រជាពលរដ្ឋស្រុកស្ទឹងហាវ មេឃុំ​កែវផុស មេភូមិពាក់ព័ន្ធ គណៈកម្មការសហគមន៍កែវផុស និងប្រជា​នេសាទ ដែលមានសមាសភាពចូលរួមចំនួន៨៧នាក់ ស្រ្តី២១នាក់។
កិច្ចប្រជុំបានពិនិត្យលើលិខិតតវ៉ារបស់សហគមន៍កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលបានសំណូមពរដោយមានផ្តិតមេដៃរបស់​សមាជិកសហគមន៍កែវផុស និងប្រជានេសាទចំនួន២៦២នាក់ រស់នៅភូមិកែវផុស គោរពជូនលោកមេឃុំកែវផុស ជួយអន្តរាគមន៍​ឱ្យដកបង្គោល «ចិញ្ចឹមងាវស ឬលៀសសមុទ្រ» ចេញវិញស្ថិតក្នុង​កន្លែងសហគមន៍នេសាទកែវផុស ដែលមានអ្នកចិញ្ចឹម២រូប មកពីឃុំ​ស្ទឹងហាវ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មកបោះបង្គោលនៅក្នុង​កន្លែង​សហគមន៍នេសាទ ក្នុងគោលបំណងចិញ្ចឹមសាកល្បង​ងាវស ឬ​លៀសសមុទ្រ។
ជាលទ្ធផលអង្គប្រជុំបានសម្រេចដូចខាងក្រោម៖ ១.សមាជិកសហ​គមន៍ និងប្រជានេសាទនៅឃុំកែវផុស មិនយល់ស្របនឹងការ​បោះ​បង្គោល​យកទីតាំងរបស់សហគមន៍ឡើយ ដោយសំណូមពរឱ្យដក​បង្គោលចេញវិញ ព្រោះប៉ះពាល់ដល់ការនេសាទជាលក្ខណៈគ្រួសារ។ ២. គណៈកម្មការសហគមន៍ត្រូវមានកិច្ចប្រជុំជាមួយសមាជិក​សហគមន៍​ក្នុងការវិនិយោគ ឬធ្វើអាជីវកម្មផ្សេងៗនៅក្នុងកន្លែង​សហគមន៍។ 
៣. ខណ្ឌរដ្ឋបាលជលផលកំពង់សោម និងអាជ្ញាធរឃុំ ស្រុក ត្រូវកោះ​ហៅអ្នកបោះបង្គោលក្នុងកន្លែង​សហគមន៍មកដក​បង្គោលវិញ​ឱ្យអស់​ក្នុងរយៈពេល១ខែ ចាប់ពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦​នេះតទៅ។ ៤.គណៈ​កម្មការ និងសមាជិកសហគមន៍​នេសាទ បាន​ស្ម័គ្រចិត្ត​ចូលរួម​ដកបង្គោល ដែលបានបោះ​ចំនួនប្រមាណ៥០០​បង្គោល។ ជាក់ស្តែង​ក្រោយពីកិច្ចប្រជុំគណៈកម្មការ និងសមាជិក​សហគមន៍​បានចុះដកបង្គោលបានមួយចំនួន ប្រមាណ១៥ដើម ដោយ​សារ​ការ​បោះបង្គោលគេប្រើម៉ាស៊ីនខ្យល់ក្នុងការបោះ ដូចនេះការ​ដកមាន​ការលំបាក៕

Other News
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 371

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 395

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 594

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 660

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 625

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 662

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 943

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 947

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 935

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1102

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1142

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1195

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...