ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញបន្តដំណើរទៅពិនិត្យស្ថានភាព និងវឌ្ឍនភាពរបស់សហគ្រាសស្រាវជ្រាវ ផលិត និងវេចខ្ចប់ពូជស្រូវឈ្មោះ Bio Rice (Hunan) Co., Ltd

ចេញ​ផ្សាយ​ ១៧ ឧសភា ២០១៨ 3323

នៅរសៀលថ្ងៃដដែលនេះឯកឧត្តមរដ្ឋមន្ត្រីបានបន្តដំណើរទៅពិនិត្យស្ថានភាព និងវឌ្ឍនភាពរបស់សហគ្រាសស្រាវជ្រាវ ផលិត និងវេចខ្ចប់ពូជស្រូវឈ្មោះ Bio Rice (Hunan) Co., Ltd

 

សហគ្រាស Bio Rice គឺជាក្រុមហ៊ុនឯកជន បង្កើតឡើងនៅឆ្នាំ ២០១២ គោលបំណងបំពេញនូវភាពខ្វះខាតនៃការវេចខ្ចប់ពូជស្រូវតាមស្តង់ដារមុនបញ្ចេញទៅទីផ្សារ។ បច្ចុប្បន្នសហគ្រាសនេះ មានលទ្ធភាពផលិតនិងលក់ចែកចាយពូជស្រូវបានជាង ៣ពាន់តោនក្នុង ១ឆ្នាំ។ សហគ្រាសក៏បានកសាងម៉ាស៊ីនសំរិតសំរាំង និងជ្រើសរើសពូជសុទ្ធល្អ គុណភាពខ្ពស់ និងឃ្លាំងស្តុកពូជស្រូវ ដែលអាចស្តុកបានរហូតដល់ ៥ពាន់តោន ប្រកបដោយអនាម័យ សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ដើម្បីធានាដល់គុណភាពពូជស្រូវជូនប្រជាកសិករ។

សូមបញ្ជាក់ផងដែរថា សមិទ្ធផលដ៏ធំមួយដែលក្រុមហ៊ុនសម្រេចបាន ពោលគឺផលិតបាននូវពូជស្រូវ Y900 ដែលមានលទ្ធភាពផ្តល់ផលបានជាង ១៥តោនក្នុង ១ហត។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលសហគ្រាសសម្រេចបានកន្លងមក។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់អំពីបំណងប្រាថ្នារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ទិន្នផលដើម្បីឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចជាតិ និងឆន្ទៈនៃការប្រែក្លាយប្រទេសទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ ២០៣០។

ឯកឧត្តមរដ្ឋមន្ត្រីក៏ស្វាគមន៍ និងគាំទ្រយ៉ាងខ្លាំងចំពោះបំណងវិនិយោគផលិតពូជស្រូវនៅកម្ពុជារបស់សហគ្រាស ពោលគឺបានឆ្លើយតបទៅនិងឆន្ទៈរបស់ក្រសួងក្នុងការផ្សាភ្ជាប់ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ដើម្បីជម្រុញផលិតកម្មស្រូវ និងការនាំចេញអង្ករឲ្យអស់លទ្ធភាពនាពេលអនសគត។

Other News
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 162

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញដឹកនាំ​ដំណើរ​ទស្សន​កិច្ច​អ្នក​សារព័ត៌មាន ក្រោមប្រធានបទស្តីពី «ពង្រឹងការគ្រប់គ្រងជលផល​សមុទ្រ​តាមរយៈការតាមដាន ត្រួតពិនិត្យ និងការឃ្លាំមើលតាមបែប​ឌីជីថល»

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការ​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំកិច្ចប្រជុំ​កម្ម​វិធី​ដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 165

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារនាំយក​នូវស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ចែកជូនប​ង​ប្អូន​ប្រជាពលរដ្ឋភៀសសឹក នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១២-១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារ​រាជ​រដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 159

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក និងក្រុមការងារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បាននាំយកស្បៀងអាហារ ទឹកសុទ្ធ និងសម្ភារៈមួយចំនួន ដើម្បីផ្តល់ជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលឃុំបន្ទាយឆ្មារ

នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក និងក្រុមការងារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 156

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញទទួលអំណោយគ្រឿងឧបភោគបរិភោគ សម្រាប់ចែកជូនប្រជាពលរដ្ឋភៀសសឹក​ នៅខេត្តបន្ទាយមានជ័យ

នាសៀលថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 152

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និងលោកអ្នកឧកញ៉ា លាង ឃុន ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូនជនភៀសសឹកមកមណ្ឌលសុវត្ថិភាព នៅខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងលោកអ្នកឧកញ៉ា លាង ឃុន​ សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 152

ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៤​ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលស៊ុតទា ដែលបានចិញ្ចឹមនៅស្ថានីយ៍កសិកម្ម ដើម្បីជូនដល់កងទ័ពជួរមុខនូវស៊ុតទាចំនួន​...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 175

អបអរសាទរ ខួបលើកទី៧០ កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ១៤ ធ្នូ ១៩៥៥ - ១៤ ធ្នូ ២០២៥

អបអរសាទរ ខួបលើកទី៧០ កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ១៤ ធ្នូ ១៩៥៥ - ១៤ ធ្នូ ២០២៥
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 169

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងឯកឧត្តមអភិបាល អ៊ុំ រាត្រី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានចូលរួមពិធីបូជាសពវិរកងកម្លាំងដែលបានពលីនៅសមរភូមិជួរមុខក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី

កាលពីថ្ងៃ១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងឯកឧត្តមអភិបាល អ៊ុំ រាត្រី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានចូលរួមពិធីបូជាសពវិរៈកងកម្លាំងដែលបានពលីនៅសមរភូមិជួរមុខក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 173

អបអរសាទរ ខួប៣៣ឆ្នាំ នៃការដាក់បញ្ចូល «តំបន់រមណីយដ្ឋានអង្គរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២៥

អបអរសាទរ ខួប៣៣ឆ្នាំ នៃការដាក់បញ្ចូល «តំបន់រមណីយដ្ឋានអង្គរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២៥
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 252

មន្រ្តីរាជការចូលរួមធ្វើតេស្តរកសារធាតុញៀន ដើម្បីបង្ហាញពីភាពស្អាតស្អំ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងទឹកមូត្រលើមន្ត្រី ៣៤៥នាក់ ក្រោមរដ្ឋបាលព្រៃឈើ ដែលក្នុងចំណោមនេះមានស្ត្រី ៨១នាក់។ លទ្ធផលទាំងអស់សុទ្ធតែអវិជ្ជមាន។...
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 274

ឯកឧត្តមអនុរដ្ឋលេខាធិការ ខាត់ សុធី អញ្ជើញដឹកនាំក្រុមការងារចុះចែក​កុំព្យូទ័រ​បន្ទះ(Tablet) ដល់មន្ត្រីកសិកម្មឃុំសង្កាត់ថ្មី ចំនួន៣៥០នាក់ នៃខេត្ត​ទាំង២៣ ទូទាំងប្រទេស

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខាត់ សុធី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ដឹកនាំ​នាយកដ្ឋាន​ផ្សព្វផ្សាយកសិកម្មចុះចែកកុំព្យូទ័របន្ទះ(Tablet)...