មន្ត្រីខុទ្ធកាល័យ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុកា្ខប្រមាញ់ និងនេសាទ បានឲដឹងថា ជាផ្នែកមួយនៃការលើកទឹកចិត្តដឹងករុកា្ខ ប្រមាញ់ និងនេសាទបានឲដឹងកថា និងពិនិត្យការងារផង កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត ចន្ទ័ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្មបានអញ្ជើញទៅកាន់ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
មន្ត្រីខាងលើ បានប្រាប់កាលពីរសៀលថ្ងៃទី៣០ ខែមីនាថា នៅមណ្ឌល ឯកឧត្តមរដ្ឋមន្ត្រី បានទៅពិនិត្យសកម្មភាពយកឃ្មុំ ការវេបខ្ចេបទឹកឃ្មុំ និងសំណោះសំំណាលជាមួយប្រជាជនសហគមន៍ទេសចេណ៍DA ចំនួន៣៦នាក់ នៅភូមិពូជ្រៃ ឃុំចុងផ្លាស់។
មន្ត្រីនោះបានបន្តទៀតថា គម្រោងកម្មវិធីអភិរក្សនៅតំបន់ ខ្ពង់រាបភាគខាងកើត របស់អង្កការ WWF បានបង្កើនគម្រោងទឹកឃ្មុំព្រៃ នៅឆ្នាំ២០០៧ ចាប់ផ្តើមពីការចងក្រងក្រុមសហគមន៍ ២ក្រុម គឺឃុំពូជ្រៃ និងឃុំក្រង់តេះដែលមានសមាជិកសរុប៩០គ្រួសារ ដោយផ្តល់វគ្គបណ្តុះបណ្តាល ពីរបៀប និងបច្ចេកទេស នៃការប្រមូលទឹកឃ្មុំព្រៃឲមាននិរន្តភាព។ ការផ្តល់ទស្សនៈកិច្ចសិក្សា នៅក្នុងនឹងក្រៅប្រទេស ដើម្បីទទូលបានបទពិសោធន៍ ពីការបង្កើតសហគ្រាសទឹកឃ្មុំ និងការសិក្សាពីទីផ្សារ។ គម្រោងទឹកឃ្មុំព្រៃបន្តពង្រីកបន្ថែម នៅឃុំចុងផ្លាស់ និងឃុំសុខសាន្ត និងតាមបណ្តាខេត្តផ្សេងទៀត។
ឯកឧត្តមរដ្ឋមន្ត្រី បានប្រាប់សមាជិកសហគមន៍នៅទីនោះថា អង្កការ WWF បង្កើតមុខរបរឲប្រជាសហគមន៍។ ដូចនេះសូមឲប្រជាសហគមន៍ទាំងអស់ ធ្វើតាមលំអានសត្វឃ្មុំ បានន័យថាឲឃ្មុំមិនឲខូចព្រៃ។ ការរៀបចំសហគមន៍ មានសារៈសំខាន់បី គឺទី១ ការពារព្រៃឈើបាន ទី២ ជួយប្រជាសហគមន៍ ក្នុងការងារអភិវឌ្ឍន៍ព្រៃថែបានល្អ ហើយអាស្រ័យផលបាន និងទីបី លើកកំពស់ការយល់ដឹងរបស់ប្រជាសហគមន៍ តាមទិដ្ឋភាពច្បាប់។
ឆ្លើយតបនឹងសំនូមពរ របស់អង្កការ WWF ស្នើរសុំរៀបចំសហគមន៍ ការពារឯកឧត្តមរដ្ឋមន្ត្រី បានឯកភាព តាមសំនើរគម្រោងអភិរក្សព្រៃការពារមណ្ឌលគិរី។ ឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូរួមដំណើរ បានបន្តចុះពិនិត្យរៀបចំសហគមន៍ព្រៃដាំណាំកៅស៊ូ របស់ក្រុមហ៊ុនដីសម្បទាន DCT ដែលត្រូវរាជរដ្ឋាភិបាលអនុញ្ញត្ត ផ្តល់នូវទំហំដី៤០០០ហិកតា នៅឃុំពូជ្រៃ ស្រុក ពេជ្រាដា សម្រាប់អភិវឌ្ឍន៍ដាំនាំកៅស៊ូ។
បច្ចុប្បន្ននេះក្រុមហ៊ុន បានដាំនូវលើផ្ទៃដីជាង៧០០ហិកតា កំពុងលូតលាស់ល្អ។ ក្នុងឱកាសនេះឯកឧត្តមរដ្ឋមន្ត្រីបាន ណែនាំឲក្រុមហ៊ុន រៀបចំឯកសារវាយតំលៃផលបះពាល់បរិស្ថាន រៀបចុះហេដ្ឋារចនាសម្ព័ន្ធ មានសាលារៀន គិលាននុបដ្ឋាន ផ្ទះកម្មករ ទឹកភ្លើង និងបង្គន់អនាម័យ ឲរៀបចំតាមនិតិវិធីពីដីសាធារណៈរដ្ឋមកជាដីឯកជនរបស់រដ្ឋ (ដីសម្បទានសេដ្ឋកិច្ច) ត្រូវចាត់ថ្នាក់លើដី ហើយសូមយកនិស្សិតជំនាញដំណាំកៅស៊ូដែលបានបញ្ចប់ការសិក្សា ពីសលាជាតិកសិកម្មកំពង់ចាមមកបំពេញការងារ នៅទីនេះ។) ត្រូវចាត់ថ្នាក់លើដី ហើយសូមយកនិសិ្សតជំនាញដំណាំកៅស៊ូដែលបានបញែមនៅឃុំចុងផ្លាស់ និងឃុំសុខសាន្