ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោក Amaud DARC នាយកសភាពាណិជ្ជកម្មសហភាពអឺរ៉ុប ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោក Amaud DARC នាយកសភាពាណិជ្ជកម្មសហភាពអឺរ៉ុប ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និង ពិភាក្សាការងារ

ចេញ​ផ្សាយ​ ២៨ ឧសភា ២០១៨ 3946

នៅទីស្តីការក្រសួងនារសៀលថ្ងៃសុក្រ ១១កើត ខែជេស្ឋ សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា គ.ស ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោក Amaud DARC នាយកសភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារទាក់ទងទៅនិងប្រធានបទសំខាន់ៗដូចជា៖ ការកែច្នៃម្ហូបអាហារកសិកម្ម ការធ្វើកសិកម្មនិងធាតុចូល និងការដាំដុះដំណាំលើដីសម្បទានសេដ្ឋកិច្ច។ មានប្រសាសន៍នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនប្រតិភូដោយសង្ខេបអំពីការរីកចម្រើនវិស័យកសិកម្មជាអាទិ៍ផលិតកម្មដំណាំស្រូវ ដំឡូងមី និងស្វាយចន្ទី ដែលក្រសួងបានចាត់ទុកថាជាផលិតកម្មមានអាទិភាពក្នុងការនាំចេញ។ ទោះជាយ៉ាងណា ជារួមទិន្នផលនៃផលិតកម្មទាំងនោះនៅមានកម្រិត ធៀបទៅនឹងបណ្តាប្រទេសជិតខាង ដែលទាមទារត្រូវអនុវត្តនូវយន្តូបនីយកម្មកសិកម្ម ការកំណត់តំបន់ដាំដុះ ការប្រើប្រាស់ពូជ និងបច្ចេកវិទ្យាទំនើប ដើម្បីបង្កើនផលិតភាពផលិតកម្ម កាត់បន្ថយថ្លៃដើម និងកំលាំងពលកម្មសមស្របទៅនឹងកំណើនសេដ្ឋកិច្ចជាតិដែលមានការកើនឡើងគួរឲ្យកត់សម្គាល់។ បច្ចុប្បន្នចំពោះវិស័យកសិឧស្សាហកម្ម (ការកែច្នៃ) រាល់ផលិតកម្មទាំងអស់នោះគឺនៅមានកម្រិត ប៉ុន្តែរាជរដ្ឋាភិបាលបាននិងកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដើម្បីជួយគាំទ្រ និងធ្វើការទាក់ទាញដល់ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនមកធ្វើការវិនិយោគ ដើម្បីបង្កើនតម្លៃបន្ថែម ឆ្លើយតមតាមស្តង់ដារ ធានាបានទាំងគុណភាព និងសុវត្ថិភាពនៃទីផ្សារនាំចេញ។ នាឱកាសនេះលោក Amaud DARC បានកោតសរសើរចំពោះការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋា ភិបាល និងបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីពីគោលដៅរបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជាគឺជាអ្នកសម្របសម្រួល ផ្សាភ្ជាប់ទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការលើការវិនិយោគ និងការធ្វើពាណិជ្ជកម្មរវាងវិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុប។ បច្ចុប្បន្ន តាមរយៈសភាពាណិជ្ជកម្មអឺរ៉ុបនេះមាន ៣៥០ ក្រុមហ៊ុនបានមកធ្វើការវិនិយោគលើគ្រប់វិស័យក្នុងព្រះរាជាណាចក្រកម្ពុជា និងមានគណៈកម្មការជំនាញពាក់ព័ន្ធចំនួន ១០ ដើម្បីសហការណ៍ បង្កើនបរិយាកាសក្នុងការធ្វើពាណិជ្ជកម្ម និងការវិនិយោគឲ្យកាន់តែល្អប្រសើរ នៅកម្ពុជា។ នាឱកាសនេះលោក Amaud DARC បានអញ្ជើញឯកឧត្តមរដ្ឋមន្រ្តីផ្តល់កិត្តិយសធ្វើជាគណៈធិបតីក្នុងវេទិការសាធារណៈនាពេលអនាគត ហើយតាមសំណើនេះ ឯកឧត្តមរដ្ឋមន្រ្តីបានឯកភាពចូលរួមតាមការអញ្ជើញ។ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនគណៈប្រតិភូថា តាមរយៈការខិតខំប្រឹងប្រែងរបស់សភាពាណិជ្ជកម្មអឺរ៉ុបបានធ្វើឲ្យ ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងកម្ពុជាកាន់តែរឹងមាំនិងល្អប្រសើរថែមទៀត ជាពិសេសការធ្វើពាណិជ្ជកម្ម និងការវិនិយោគលើវិស័យកសិកម្មនាពេលអនាគត។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការឲ្យអស់លទ្ធភាព។ 

Other News
ចេញ​ផ្សាយ​ ២៤ សីហា ២០២៦ 27

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំពិនិត្យ និងវាយតម្លៃវឌ្ឍនភាពគម្រោង ដើម្បីធានាប្រសិទ្ធភាព និងតម្លាភាពក្នុងការផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានអនុវត្តគម្រោង​លើក​កម្ពស់ជីវភាព ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 446

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 471

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 634

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 688

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 647

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 687

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 998

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1013

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1007

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1178

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1212

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...