Other News
ដំណើរទស្សនកិច្ចសារព័ត៌មាន និងទស្សនកិច្ចសិក្សា អំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា រយៈពេល៣យប់ ៤ថ្ងៃ នៅខេត្តចំនួន៣ គឺកំពង់ធំ ក្រចេះ និងស្ទឹងត្រែង បានបិទបញ្ចប់ហើយ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣។
តាមរយៈការផ្ដួចផ្ដើមពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឧបត្ថម្ភដោយសហភាពអឺរុប អ្នកសារព័ត៌មានដែលបានចូលរួមក្នុងដំណើរទស្សនកិច្ចនេះ បានឈ្វេងយល់ អំពីការដាំដុះ ការប្រមូលផល ការកែច្នៃ និងសក្ដានុពលនៃផលិតផលស្វាយចន្ទីខ្មែរ ទាំងនៅលើទីផ្សារជាតិ និងអន្តរជាតិ។