ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញក្រោមអធិបតីភាពមានរៀបចំពិធីប្រកាសចូលកាន់តំណែងមន្ត្រីរាជការ

ចេញ​ផ្សាយ​ ៨ មីនា ២០១៨ 3787

នៅរសៀលថ្ងៃសុក្រ ៤រោច ខែបុស្ស នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ នៅទីស្ដីការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំពិធីប្រកាសចូលកាន់តំណែងមន្ត្រីរាជការ ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ អញ្ជើញចូលរួមក្នុងកម្មវិធីនេះដែរ រួមមានៈ ឯកឧត្តម លោកជំទាវ អស់លោក ជាថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ប្រធាន អនុប្រធាន អង្គភាពជំនាញ និងប្រធានឬអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ហើយនិងមន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យ៉ាងច្រើនកុះករ។

បន្ទាប់ពីមតិស្វាគមន៍ ការអានព្រះរាជក្រឹត្យ និងអនុក្រឹត្យស្តីពីការតែងតាំងនិងផ្ទេរភារកិច្ចមន្ត្រីរាជការ ការប្ដេជ្ញាចិត្តពីតំណាងមន្ត្រីទទួលបានការប្រកាសតែងតាំង និងការប្រគល់ព្រះរាជក្រឹត្យ អនុក្រឹត្យ រួចមក ឯកឧត្ដមរដ្ឋមន្ត្រីបានមានមតិសំណេះសំណាលក្នុងអង្គពិធី ដែលមានខ្លឹមសារជាអាទិ៍៖ -ការកែទម្រង់ក្នុងការតែងតាំងសមាជិកក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថានសាធារណរដ្ឋបាល -ការកែទម្រង់ក្នុងការអនុវត្តគម្រោងហិរញ្ញប្បទាននានា -ការតែងតាំងមន្ត្រីរាជការដែលជាមន្ត្រីក្នុងក្រសួង មិនមែន ជាមន្ត្រីរាជការក្រៅក្រសួង ហើយដែលការតែងតាំងធ្វើតាម នីតិវិធីឯកភាពគ្នាក្នុងរង្វង់ថ្នាក់ដឹកនាំ (ដូចជាថ្នាក់អគ្គលេខាធិការ អគ្គនាយក មានការបោះឆ្នោតដោយថ្នាក់ដឹកនាំជារដ្ឋលេខាធិការ) -អគ្គលេខាធិការត្រូវបំពេញការងារសម្រាប់ក្រសួងទាំងមូលសម្រាប់ថ្នាក់ដឹកនាំក្រសួងទាំងអស់ -ការកែទម្រង់ការងារក្រសួងឲ្យស្របតាមការវិវឌ្ឍន៍នៃ សេដ្ឋកិច្ចជាតិដែលត្រូវតម្រង់ឆ្ពោះទៅការស្វែងរកទីផ្សារ កសិផល

-ប្រធានអង្គភាព/ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទទាំងអស់ត្រូវធ្វើការគ្រប់គ្រងវត្ដមានមន្ត្រីរាជការឲ្យបានម៉ឺងម៉ាត់ស្របតាមស្មារតីអនុក្រឹត្យគ្រប់គ្រងវត្ដមានមន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យា -ប្រធានអង្គភាព/ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និង នេសាទទាំងអស់ ត្រូវចេះសាមគ្គីគ្នា ធ្វើការរួមគ្នា និងឈ្លាសវៃក្ងុងការធ្វើផែនការអភិវឌ្ឍន៍ ដែលផ្សារភ្ជាប់ថវិកា -រកគំនិតច្នៃប្រឌិតផ្តួចផ្ដើមថ្មី និងបច្ចេកទេសជួយដល់ការ បង្កើនចំណូលដល់សហគមន៍ (សហគមន៍ព្រៃឈើ សហគមន៍នេសាទ…) តាមរយៈការបង្កើតការងារថ្មីៗ

-ថ្នាក់ដឹកនាំអង្គភាព មន្ទីរ និងមន្ត្រីរាជការត្រូវ ខិតខំផ្តល់សេវាសាធារណៈ មានចរិតមហាជន ផ្តល់សេវាបានលឿន ទូលំទូលាយ មានប្រសិទ្ធភាពខ្ពស់

-ត្រូវមានឆន្ទៈម្ចាស់ការ ប្រកបដោយគំនិតច្នៃប្រឌិត

-ត្រូវមានភក្ដីភាពចំពោះស្ថាប័ន វិជ្ជាជីវៈ និងចំពោះប្រជាជន ដែលទទួលសេវា

-ត្រូវមានមនសិកាវិជ្ជាជីវៈជាអតិបរិមា ដោយហ៊ានលះបង់បំរើសេវាសាធារណៈ មានការប្ដេជ្ញាខ្ពស់ ពង្រឹងសមត្តភាព ស្មោះត្រង់ចំពោះស្ថាប័ន

-អង្គភាព និងលាក់ការណ៏ខ្ពស់

-ប្រធាននិងសមាជិកក្រុមប្រឹក្សាភិបាលទាំង៥ ដែលត្រូវបានប្រកាសតែងតាំងថ្ងៃនេះ ត្រូវខិតខំបំពេញការងារដឹកនាំ និង តម្រង់ទិស និងផ្តល់ជាធាតុចូលក្នុងការអភិវឌ្ឍអង្គភាពរបស់ខ្លួន

-រក្សា និងពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងតាំងពីថ្នាក់ក្រោមដល់ថ្នាក់លើ ដើម្បីសម្រេចជោគជ័យក្នុងភារកិច្ច…។ល។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ថ្នាក់ដឹក និងមន្ត្រីរាជការក្រសួង ដែលបានរួមគ្នាបង្កើតនូវសមិទ្ធិផល និងជោគជ័ំយសម្រាប់ក្រសួង និងជូនពរដល់ថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្ត្រីរាជការទាំងអស់នូវពុទ្ធពរទាំង៤ប្រការ កុំបីឃ្លៀតឃ្លា។

Other News
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 459

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

នៅក្នុងឱកាសដ៏មហាសិរីមង្គលនៃពិធីបុណ្យចម្រើនព្រះជន្មាយុគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 552

កម្ពុជា-រុស្ស៊ី ចុះអនុស្សរណៈនៃការយោគយល់គ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 583

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម ឃ្លោកចំនួន ១០០គីឡូក្រាម និងស៊ុតទាចំនួន ១ ២៦០គ្រាប់ ជូនដល់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងមណ្ឌលសុវត្ថិភាពបាត់ថ្កៅ និងកងកម្លាំងការពារព្រំដែននៅភូមិសាស្ត្រខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែត្រកួនចំនួន ១ ៥៨០គីឡូក្រាម...
ចេញ​ផ្សាយ​ ១៨ មិថុនា ២០២៦ 501

ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងកសិកម្ម អញ្ជើញគោរពវិញ្ញាណក្ខន្ធ វីរយុទ្ធជន វីរយុទ្ធនារី កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ១៧ មិថុនា ២០២៦ 736

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល ទទួលជួបពិភាក្សាការងារ​ជា​មួយ លោកស្រី Sofia Fang តំណាងក្រុមហ៊ុន Sunwah Group ដើម្បី​ពិនិត្យលទ្ធភាពសហប្រតិបត្តិការ និងការវិនិយោគរយៈពេលវែង​លើវិស័យកសិកម្ម

នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋ​លេខា​​ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 738

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា ដើម្បីគាំទ្រជីវភាពជនភៀសសឹក

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ សហប្រធានទាំងពីររូបនៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 670

កូនក្តាមសេះចំនួនជាង៨សែនក្បាល បានលែងចូលទៅសមុទ្រ នៅ​ខេត្ត​​កំពត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ របស់បងប្អូន​សហគមន៍នេសាទ

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំក្នុងពិធី «លែងកូនក្តាម​សេះ​ចំនួនជាង...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 701

ស្ថានទូតចិនផ្តល់អំណោយអំពូលសូឡាចំនួន ១ ១៥២អំពូល ដល់រដ្ឋ​បាល​ឃុំទាំង៩ នៃស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋ​លេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​ប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកព្រះនេត្រព្រះ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 712

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញទទួលជួបជាមួយលោក George Zhang អគ្គលេខាធិការសមាគមសហគ្រិនភាពនៃការច្នៃប្រឌិតនៅកម្ពុជា

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញទទួលជួបលោក George Zhang អគ្គលេខាធិការ...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 728

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំ​ដើម្បី​ពិនិត្យលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្ដីពី «កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-នីការ៉ាហ្កា»

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយសហការី បានអញ្ជើញចូលរួមកិច្ចប្រជុំ នៅទីស្តីការក្រសួងពាណិជ្ជកម្ម...
ចេញ​ផ្សាយ​ ១៦ មិថុនា ២០២៦ 741

ក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ចុះជួបសំណេះសំណាល និងពិនិត្យសក្តានុពលរួមគ្នា គាំទ្រជីវភាពរបស់ជនភៀសសឹក

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ សហប្រធាន ២រូប នៃក្រុមការងារត្រី-វិស័យ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា...