Other News
នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង០៨:៣០ នាទីព្រឹក នៅបន្ទប់ប្រជុំអគ្គាធិការដ្ឋាន ជាន់ទី២ បានបើកកិច្ចប្រជុំស្តីពី “ស្តាប់របាយការណ៍សកម្មភាពការងារតាមការិយាល័យជំនាញចំណុះឱ្យអគ្គាធិការដ្ឋាន និងបូកសរុបលទ្ធផលការងាររបស់អគ្គាធិការដ្ឋានប្រចាំខែមករា ឆ្នាំ២០២០ ព្រមទាំងលើកទិសដៅការងារសម្រាប់ខែបន្ទាប់” ក្រោមអធិបតីភាព ឯកឧត្តម គង់ វ៉ាញ អគ្គាធិការ និងមានការចូលរួមពីសំណាក់លោក លោកស្រី អគ្គាធិការរង លោក លោកស្រី អធិការ លោកប្រធានការិយាល័យ លោក លោកស្រីអនុប្រធានការិយាល័យ និងមន្ត្រីរាជការ នៃអគ្គាធិការដ្ឋាន។
កិច្ចប្រជុំបានចប់សព្វគ្រប់នាថ្ងៃខែឆ្នាំដដែលក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត។