នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ជិកា ឆ្នាំ២០១៧ មានរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម ឈ) ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវ-អង្ករកម្ពុជា និងជាសហប្រធានក្រុមការងារផ្នែកស្រូវ-អង្ករ ហើយក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម លោកជំទាវ សមាជិក-សមាជិកាក្រុមការងារ និងសមាជិកសហព័ន្ធស្រូវ-អង្ករកម្ពុជា សរុបប្រមាណ ៦០នាក់។ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានគូសបញ្ជាក់នូវគោលបំណងសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖ ១. ពិនិត្យលើវឌ្ឍនភាពនៃលទ្ធផលកិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ ២. ពិនិត្យនិងដោះស្រាយលើបញ្ហាប្រឈមនានាដែលបានជួបប្រទះ ក្នុងចង្វាក់តម្លៃផលិតកម្មកសិកម្មស្របតាមខ្លឹមសារនៃលិខិតលេខ៩៣២ សហវ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ របស់គណៈកម្មាធិការគោលនយោ-បាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៣. បញ្ហាផ្សេងៗ។