Other News
នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឈុំ ឆុនលី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញ និងមន្រ្តីកសិកម្មឃុំ ចុះពិនិត្យ ដំណាំស្វាយចន្ទី និងដំណាំស្វាយកែវរមៀត នៅស្រុកកងមាស និងស្រុកចំការលើ ក្នុងខេត្តកំពង់ចាម។
ដំណើរបេសកកម្មនោះ មានការចូលរួមពីលោកអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម តំណាងមន្រ្ដីនៃអគ្គនាយកដ្ឋានកសិកម្ម អាជ្ញាធរស្រុក-ឃុំ ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មន្រ្តីកសិកម្មឃុំ រួមជាមួយប្រជាកសិករ និងតំណាងសហគមន៍ស្វាយកែវរមៀតពន្លកថ្មីផងដែរ៕