ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ក្រុមហ៊ុន​ដៃគូសហការកូរ៉េ ដែលចង់ស្វែងយល់ពី​ផលិតផល​សក្តានុពល​កសិកម្មកម្ពុជា

ចេញ​ផ្សាយ​ ២៩ មករា ២០២៤ 4029

នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ និងសហការី បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Kim Moon Baik អនុប្រធានសមាគម Korean Senior Citizens Association of Cambodia  និងក្រុមហ៊ុន​ដៃគូសហការកូរ៉េ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 

នៅក្នុងជំនួប ឯកឧត្តម ប្រាក់ ដាវីដ បានសម្តែងការស្វាគមន៍ និងរីករាយ ដែលក្រុមហ៊ុនកូរ៉េ មានបំណងចង់ធ្វើការស្វែងយល់ពី សក្តានុពលផលិតផលកសិកម្មកម្ពុជាដោយទទួលនូវអនុសាសន៍ណែនាំពីក្រសួងកសិកម្ម ធ្វើយ៉ាងណាឱ្យការវិនិយោគនេះ ស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនិង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

នៅក្នុងកិច្ចពិភាក្សានោះ ភាគីក្រុមហ៊ុនបានបង្ហាញ ចំណាប់ អារម្មណ៍ ទៅលើផលិតផលសក្តានុពលរបស់កម្ពុជា មានដូចជា៖ ម្រេច ស្វាយសម្ងួត ចេកឆាប ជាពិសេសល្ង (ប្រេងល្ង) វារីវប្បកម្ម ដើមគកែច្នៃ និងដើមកៅស៊ូកែច្នៃជាដើម ។ បន្ថែមពីលើនេះ ភាគី ក្រុមហ៊ុនបានកោតសរសើរពីផលិតផល កសិកម្មកម្ពុជា ដែលមាន​គុណភាពខ្ពស់ រសជាតិឆ្ងាញ់ ធ្វើឱ្យប្រជាជនកូរ៉េចូលចិត្តបរិភោគ។ ដោយមើលឃើញពីសក្តា នុពលវិនិយោគ ទាំងនេះហើយ ក្រុមហ៊ុន​មានបំណងមិនត្រឹមតែ ចង់នាំចូល ទៅកាន់ទីផ្សារកូរ៉េប៉ុណ្ណោះទេ ថែមទាំងចង់ពង្រីកការ នាំចូល ផលិតផលកសិកម្មកម្ពុជា​ទៅ​កាន់ទីផ្សារជប៉ុន និងទីផ្សារចិនផងដែរ។

ជាការឆ្លើយតប ឯកឧត្តមប្រាក់ ដាវីដ បានថ្លែងអំណរគុណដល់ ក្រុមហ៊ុនកូរ៉េ ដែលបានមើលឃើញនូវសក្តានុពលនៃដំណាំ កសិកម្ម របស់កម្ពុជាសម្រាប់ធ្វើការកែច្នៃ និងនាំចេញ ដែលអាច ទទួលបាន នូវអត្ថប្រយោជន៍ជាច្រើនក្រោម​ក្របខណ្ឌ​កិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ កម្ពុជា-ចិន និងពិសេស កិច្ចព្រមព្រៀងRCEP ។

ជាមួយគ្នានោះ ឯកឧត្តមបានណែនាំឱ្យក្រុមហ៊ុនបន្តការសិក្សា  និងវិភាគ សេដ្ឋកិច្ច លើដំណាំកសិកម្ម មួយចំនួន ជាពិសេស​ដំណាំល្ង ។  បន្ទាប់ពីធ្វើការសាកល្បង  ប្រសិនបើជោគជ័យ និងមានផលចំណេញ សេដ្ឋកិច្ចខ្ពស់ ជាងដំណាំផ្សេងៗ នោះក្រសួងកសិកម្ម នឹងបន្តធ្វើការសម្របសម្រួលបន្ថែម​ឱ្យ​គម្រោងនេះអាចផ្សារភ្ជាប់ជាមួយ សហគមន៍កសិកម្ម​បែបថ្មី​នៅកម្ពុជា ។ ក្រសួងក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងការ​ស្វែងរកដៃគូដែលមានដីសមស្រប ដើម្បីអភិវឌ្ឍន៍​គម្រោង​កសិកម្មរបស់ខ្លួននៅកម្ពុជា៕

Other News
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 108

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជáž...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 103

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ!

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ! ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 113

លោកបណ្ឌិត កែ មុន្ធីវុធ «ការនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារក្រៅប្រទេស បង្ហាញពីសុវត្ថិភាពចំណីអាហារដែលកម្ពុជាប្រកាន់ខ្ជាប់បានតាមស្តង់ដារ»

លោកបណ្ឌិត ថ្លែងបែបនេះក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 113

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដំឡើងទ្រុងមាន់ ជូនគ្រួសារទទួលផលពីគម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 119

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​(EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 288

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 261

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 273

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 299

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 314

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 339

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 418

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...