ព័ត៌មានផ្សេងៗទៀត
មន្ត្រីកសិកម្មគ្រប់ជាន់ថ្នាក់បន្តនៅផ្ទាល់ជាមួយបងប្អូនប្រជាកសិករ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនៃទីផ្សារស្រូវក្នុងរដូវកាលនេះ រួមមានការសម្របសម្រួលឱ្យរោងម៉ាស៊ីនកិនស្រូវចុះមកប្រមូលទិញដល់ទីវាល និងជួយរៀបចំការដឹកជញ្ជូន។ ក្រសួងក៏នឹងបន្តជ្រោមជ្រែងបន្ថែមទៀតដល់បងប្អូនកសិករយើងនៅរដូវកាលក្រោយ ដូចជាការផ្តល់ដើមទុន ការកាត់បន្ថយថ្លៃដើម និងការតភ្ជាប់ទីផ្សារទុកជាមុន តាមរយៈការប្រមូលផ្តុំចងក្រងគ្នាជាសហគមន៍កសិកម្មទំនើបផងដែរ៕