ព័ត៌មានផ្សេងៗទៀត
ថ្ងៃនេះរោងម៉ាស៊ីនដៃគូរបស់ក្រសួងកសិកម្មបានបន្តប្រមូលទិញស្រូវជិត១៥០០០តោនបន្ថែមទៀត ពីពុកម៉ែបងប្អូនប្រជាកសិករនៅទូទាំងប្រទេស។
ខណៈពេលដែលការប្រមូលផលនឹងហក់ឡើងជាបន្តបន្ទាប់នៅក្នុងខែនេះ មន្ត្រីកសិកម្មឃុំ និងរោងម៉ាស៊ីនដៃគូ នឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដើម្បីធានាលំហូរនៃការប្រមូលទិញ និងជួយធានាមិនឱ្យមានការកកស្ទះនៅតាមទីវាលនោះឡើយ៕