ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ ពិភាក្សា និងបូកសរុបរបាយការណ៍វាយតម្លៃការខូចខាតលើវិស័យកសិកម្ម និងផលប៉ះពាល់សន្តិសុខស្បៀង

ចេញ​ផ្សាយ​ ២ មករា ២០២៦ 687

នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងបូកសរុបរបាយការណ៍វាយតម្លៃការខូចខាតលើវិស័យកសិកម្ម និងផលប៉ះពាល់សន្តិសុខស្បៀង នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ 
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ឃី វិបុលបុត្រា អនុរដ្ឋលេខាធិការ ឯកឧត្តម ស្រ៊ុន សុខុម ទីប្រឹក្សាក្រសួង ឯកឧត្តម សរ ចិត្រា អគ្គលេខាធិការ តំណាងអគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រដ្ឋបាលជលផល លោក ហុក គឹមធួន ប្រធាននាយកដ្ឋានផែនការ និងស្ថិតិ និងសហការី ព្រមទាំងក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួង។ 
ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ជម្លោះព្រំដែនរវាងកម្ពុជាថៃលើកទី២ បណ្តាលឱ្យអនុវិស័យជាអាទិ៍  បន្លែ ឈើហូបផ្លែ សត្វ ស្រូវ ពោត ដំឡូងមី និងត្រីនៅក្នុងស្រុកមួយចំនួនក្នុងខេត្តចំនួន៨ រងផលប៉ះពាល់និងខូចខាត រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង កោះកុង ព្រះវិហារ ពោធិ៍សាត់ ប៉ៃលិន ឧត្តរមានជ័យ និងខេត្តសៀមរាប។ តាមការវាយតម្លៃបឋមរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តទាំង៨ បង្ហាញថាផលប៉ះពាល់នេះមិនបានបង្កបញ្ហាដល់សន្តិសុខស្បៀងក្នុងតំបន់ទាំងនោះក្នុងរយៈពេលខ្លី និងមធ្យមឡើយ។
ជាមួយគ្នានេះ តាមរយៈកិច្ចអន្តរាគមន៍បន្ទាន់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លេខាធិការដ្ឋានប្រព័ន្ធស្បៀងបម្រុងកម្ពុជា និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងដៃគូរអភិវឌ្ឍន៍ និងវិស័យឯកជន ដើម្បីស្តារ និងលើកកម្ពស់វិស័យកសិកម្មក្នុងតំបន់រងគ្រោះឡើងវិញ៕

Other News
ចេញ​ផ្សាយ​ ៨ មករា ២០២៦ 66

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារ ចុះប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលស្ថិតក្នុងខេត្តសៀមរាប និងខេត្តបាត់ដំបង

នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញ...
ចេញ​ផ្សាយ​ ៨ មករា ២០២៦ 74

ឯកឧត្តមអនុរដ្ឋលេខាធិការ ឃី វិបុលបុត្រា អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងគ្រោះមហន្តរាយក្នុងវិស័យកសិកម្ម" ដល់មន្រ្តីកសិកម្មឃុំចំនួន ៥០នាក់ ក្នុងខេត្តរតនគិរី

នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឃី វិបុលបុត្រា អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារគ្រោះមហន្តរាយ នៃក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ៧ មករា ២០២៦ 212

សកម្មភាពក្រុមការងារមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ និងប្រជាស្ម័គ្រចិត្តពីមណ្ឌលភៀសសឹកកំពុងខិតខំប្រឹងប្រែងរៀបចំកសិដ្ឋានដាំបន្លៃលើផ្ទៃដី ២,៥ហិក

សកម្មភាពក្រុមការងារមន្ទីរកសិកម្មខេត្តឧត្តរមានជ័យ និងប្រជាស្ម័គ្រចិត្តពីមណ្ឌលភៀសសឹកកំពុងខិតខំប្រឹងប្រែងរៀបចំកសិដ្ឋានដាំបន្លៃលើផ្ទៃដី ២,៥ហិកតា ដើម្បីផ្គត់...
ចេញ​ផ្សាយ​ ៧ មករា ២០២៦ 203

អបអរសាទរ ខួបទី៤៧ នៃទិវាជ័យជម្នះ ៧ មករា លើរបបប្រល័យពូជសាសន៍ ១៩៧៩ -​ ២០២៦

អបអរសាទរ ខួបទី៤៧ នៃទិវាជ័យជម្នះ ៧ មករា លើរបបប្រល័យពូជសាសន៍ ១៩៧៩ -​ ២០២៦
ចេញ​ផ្សាយ​ ៧ មករា ២០២៦ 202

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារ ចុះប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប

នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញ...
ចេញ​ផ្សាយ​ ៧ មករា ២០២៦ 205

ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាព​ការចុះបញ្ជីដីធ្លីនៅខេត្តកំពង់ឆ្នាំង

នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងាររដ្ឋបាលព្រៃឈេីចូលរួមកិច្ចប្រជុំ​ពិនិត្យវឌ្ឍនភាពការចុះបញ្ជីដីធ្លី​...
ចេញ​ផ្សាយ​ ៧ មករា ២០២៦ 207

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អ៊ឺម​ ស៊ីថុល​ អញ្ជើញទទួលអំណោយឧបត្ថម្ភជាថវិកាពី ​ក្រុមហ៊ុន​ Khmer Fresh Milk (Kirisu) និងក្រុមហ៊ុន​ Sabay Digital

នារសៀលថ្ងៃទី៦ ខែមករា​ ឆ្នាំ២០២៦​ ឯកឧត្តម​ អ៊ឺម​ ស៊ីថុល រដ្ឋលេខាធិការប្រចាំការ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​...
ចេញ​ផ្សាយ​ ៦ មករា ២០២៦ 286

ឯកឧត្តមរដ្ឋលេខាធិការ ឱម គឹមស៊ា អញ្ជើញដឹកនាំ​ក្រុមការងារ​ជួប​សួរសុខទុក្ខវីរកងទ័ព រងរបួសអំឡុងពេលការពារទឹកដីពីការឈ្លានពាន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់​ឆ្នាំង

នារសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម ឱម គឹមស៊ា រដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជា​សមាជិក​ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ឆ្នាំង...
ចេញ​ផ្សាយ​ ៥ មករា ២០២៦ 430

ក្រសួងកសិកម្មសម្របសម្រួលការចុះកិច្ចសន្យារវាងក្រុមហ៊ុនបៃតង និងសហគមន៍កសិកម្មទំនើបចំនួន២ នៅខេត្តកំពង់ធំ

កិច្ចសន្យាបន្ថែមទំហំជិត៧លានដុល្លារ ត្រូវបានធ្វើឡើងរវាងក្រុមហ៊ុនបៃតងនិងសហគមន៍កសិកម្មទំនើបចំនួន២ផ្សេងទៀតនៅខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ៥ មករា ២០២៦ 431

ឯកឧត្ដមអនុរដ្ឋលេខាធិការ ទឹម បូរក្ស អញ្ជើញដឹកនាំកម្លាំងរដ្ឋបាលជលផលកំពង់ចាម កំណត់អត្តសញ្ញាណត្រីរាជដែលប្រជាពលរដ្ឋនេសាទបាន

ដោយមានការណែនាំពីឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត នៅវេលាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកម្លាំងរដ្ឋបាលជលផលកំពង់ចាម...
ចេញ​ផ្សាយ​ ៥ មករា ២០២៦ 413

កិច្ចសន្យាផ្គត់ផ្គង់ស្រូវ«ទំហំ២,៤លានដុល្លារ»ត្រូវបានធ្វើឡើងរវាងសហគមន៍កសិកម្មទំនើបចំនួន២ ជាមួយនឹងក្រុមហ៊ុនបៃតង ក្រោមសក្ខីភាពរបស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា

តាមរយៈការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យានេះ សហគមន៍កសិកម្មទំនើបព្រះនេត្រព្រះមានជ័យនៃខេត្តបន្ទាយមានជ័យនិងសហគមន៍កសិកម្មទំនើបស្រូវ-អង្ករសុវត្ថិភាពស្រុកឯកភ្នំ...
ចេញ​ផ្សាយ​ ៣ មករា ២០២៦ 637

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាំយកអំណោយជូនបងប្អូនជនភៀសសឹកចំនួន២៨១៦គ្រួសារ

នៅថ្ងៃទី១ និងថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្វាយចេក រួមជាមួយលោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ...