គ្រោះ​ទឹក​ជំនន់​រដូវ​វស្សា​ឆ្នាំ​២០១៣

ចេញ​ផ្សាយ​ ២៣ មករា ២០១៨ 2955

នៅ​រដូវ​វស្សា​ឆ្នាំ​២០១៣​នេះ ជា​ទូទៅ​ភ្លៀង​បាន​ចាប់​ផ្តើម​ធ្លាក់​តាំង​ពី​ដើម​រដូវ​ ដោយ​មាន​របាយ​ស្មើ​ល្អ​នៅ​ស្ទើរទូទាំង​ប្រទេស ផ្តល់​អំណោយ​ផល​ល្អ​ដល់​ការងារ​បង្កបង្កើន​ផល​ស្រូវ​ ជា​ពិសេស​ស្រូវ​បង្កើន​រដូវ​ដែល​អាច​អនុវត្ត​បាន​លើ​ផ្ទៃ​ដី​ចំនួន ២២៩.៨៦៩​ហិកតា ដោយ​ទទួល​បាន​ទិន្នផល​ជា​មធ្យម ៣,៦៨០ ​តោន/ហិកតា​។ ចំពោះ​ការ​ដាំដុះ​ស្រូវ​រដូវ​វស្សា​ក៏​មាន​សន្ទុះ​ល្បឿន​គួរ​ជា​ទីមោទនៈ ថ្វី​ត្បិត​ត្រូវ​ជួប​នឹង​គ្រោះ​រាំង​ស្ងួត​​ក្នុង​ចន្លោះ​ចាប់​ពី​ពាក់​កណ្តាល​ខែ​កក្កដា រហូត​ដល់​ដើម​ខែ​កញ្ញា ដែល​បង្ក​ការ​ប៉ះពាល់​ដល់​សំណាប សន្ទួង និង​ស្រូវ​ពង្រោះ​យ៉ាង​ច្រើន​ក៏​ដោយ។ ​គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៣នេះ យើង​សម្រេច​ស្ទូង​-​ព្រោះ​បាន​ចំនួន ២.៥៥៥.៦៧៧ ហិកតា ស្មើ​នឹង​១០៦,៥០% ​នៃ​ផែនការ​ ២.៣៩៩.៦៣៧ ហិកតា​លឿន​ជាង​ឆ្នាំ​មុន​ចំនួន ៦២.០៥៥ ហិកតា បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា។

ទន្ទឹម​នឹង​លទ្ធផល​ខាងលើ ដំណាំ​ស្រូវ​រដូវវស្សា​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ ត្រូវ​ទទួល​រង​គ្រោះ​ទឹក​ជំនន់​ជា​បន្តបន្ទាប់ ហើយ​ថ្មីៗ​នេះ​ទៀត​ ក៏​ត្រូវ​ទទួល​រង​នូវ​បាតុភូត​គ្រោះធម្មជាតិ​បង្ក​ឡើង​ដោយ​ទឹក​ជំនន់​ទឹក​ភ្លៀង​ពី​ប៉ែក​ខាង​លើ ដែល​គិត​ត្រឹម​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៣​ បាន​បង្កការ​ប៉ះ​ពាល់​លើ​ផ្ទៃ​ដី​សន្ទូង និង​ស្រូវ​ពង្រោះ​ចំនួន ២៨៦.៩២០ ហិកតា បណ្តា​ឱ្យ​មាន​ការ​ខូច​ខាត​ចំនួន ២៧.៧៩០​ហិកតា។​ គ្រោះ​ធម្មជាតិ​នេះ​ក៏​នឹង​អាច​កើត​មាន​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ដែល​យើង​មិន​អាច​មើល​រំ​លង​បាន ​ជា​ពិ​សេស​ការ​ហក់​ឡើង​យ៉ាង​គំហុក​ជា​ថ្មី​ទៀត​នៃ​ទឹក​ជំនន់​ទន្លេ​មេគង្គ​ស្រប​ពេល​មាន​ទឹក​ជំនន់​ទឹក​ភ្លៀង​នៅ​ប៉ែក​ខាង​លើ។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ០៩ មីនា ២០២៥ 230

ឯកឧត្តមអនុរដ្ឋលេខាធិការ ស្រី វុឌ្ឍី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ​ការងារ​សេវាសាធារណៈ និងការប្រមូលផលស្រូវប្រាំងរបស់កសិករ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទអមដំណើរដោយឯកឧត្តម គង់ វ៉ាញ អគ្គាធិការ លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ០៩ មីនា ២០២៥ 226

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះសម្រប​សម្រួល​ដោះស្រាយទំនាស់រវាងប្រជានេសាទដូចគ្នា នៅចំណុចអាងទឹកទំនប់៧៨ ក្រុងសៀមរាប ខេត្តសៀមរាប

នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះសម្រប​សម្រួល និងដោះស្រាយទំនាស់រវាងអ្នកនេសាទ...
ចេញ​ផ្សាយ​ ០៨ មីនា ២០២៥ 346

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះជួបសំណេះសំណាល សួរសុខ​ទុក្ខដល់មន្រ្តីជំនាញ និងកងកម្លាំងអន្តរាគមន៍ នៅបឹងទន្លេសាប ខេត្តបាត់ដំបង

នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក មិត្រ សុខសុភ័គ្រ នាយ​អធិការ​រដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប...
ចេញ​ផ្សាយ​ ០៨ មីនា ២០២៥ 337

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំងកុមារ អញ្ជើញដឹកនាំក្រុមការងារ ចុះគាំទ្រ​តម្រង់​ទិសការអនុវត្តន៍ការងាររបស់មន្ត្រីកសិកម្មឃុំ-សង្កាត់ទាំងចាស់ និងថ្មី នៅខេត្ត​គោលដៅចំនួន៤

ចាប់ពីថ្ងៃទី០៥-០៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​​​ធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 370

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ទទួលជួបពិភាក្សាការងារ​ជាមួយបណ្តារោងម៉ាសុីនកិនស្រូវក្នុងខេត្តបាត់ដំបង

នៅរសៀលថ្ងៃទី០៧​ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងថ្នាក់ដឹកនាំ បានទទួលជួបពិភាក្សាការងារ​ជាមួយបណ្តារោងម៉ាសុីនកិនស្រូវ...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 377

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បន្តកិច្ចប្រជុំពិភាក្សានិងផ្សព្វផ្សាយអំពីសហគមន៍កសិកម្មទំនើបដល់ប្រជាកសិករនៅខេត្តបាត់ដំបង

នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយថ្នាក់ដឹកនាំនៃក្រសួង បានអញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយពីសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំស្រូវ...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 376

ពិធីសំណេះសំណាលជាមួយអាជីវករលក់ជី និងថ្នាំកសិកម្មនៅខេត្តត្បូងឃ្មុំ

ក្នុងតួនាទីជាដៃគូរបស់ក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជីវករលក់ជី និងថ្នាំកសិកម្មខេត្តត្បូងឃ្មុំ ពេញចិត្តបន្តជួយផ្សព្វផ្សាយបច្ចេកទេសប្រើប្រាស់ជី...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 378

សារលិខិតជូនពរ ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ញើជូន ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាស ចម្រើនជន្មាយុ

សារលិខិតជូនពរ ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ញើជូន ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 398

ឯកឧត្តម ឌិត ទីណា​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ​ បានចុះពិនិត្យស្ថានភាពទំនប់ប្រព័ន្ធស្រោចស្រពកង្ហត​ នៅស្រុកបាណន់​ ខេត្តបាត់ដំបង

នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ​ បានចុះពិនិត្យស្ថានភាពទំនប់ប្រព័ន្ធស្រោចស្រពកង្ហត​...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 421

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងលោកជំទាវ​ អញ្ជេីញជាគណៈអធិបតីក្នុងពិធី​អបអរសាទរ​ទិវាអន្តរជាតិនារី​ ៨មីនា​ ខួបលេីកទី១១៤​ ឆ្នាំ២០២៥​

នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ​ បានអញ្ជេីញជាគណៈអធិបតីក្នុងពិធី​អបអរសាទរ​ទិវាអន្តរជាតិនារី​...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 422

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជួបសំណេះសំណាលជាមួយ​បងប្អូនប្រជាពលរដ្ឋ​ផ្សព្វផ្សាយពីសហគមន៍កសិកម្មទំនេីប​ នៅខេត្តពោធិ៍សាត់

នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបសំណេះសំណាលជាមួយប្រជាកសិករជាង២០០គ្រួសារ...
ចេញ​ផ្សាយ​ ០៦ មីនា ២០២៥ 467

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជេីញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនេីបម្ទេសដំណាក់ទ្រយឹង និងអញ្ជេីញជាគណៈអធិបតីក្នុងពិធីចុះកិច្ចសន្យាទិញលក់ "ម្ទេសស្តង់ដាសុវត្ថិភាព" នៅខេត្តពោធិ៍សាត់

នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនេីបម្ទេសដំណាក់ទ្រយឹងចំនួន...