ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យ Dr. Buyung Hadi តំណាងឲ្យវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ (International Rice Research Institute, IRRI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចេញ​ផ្សាយ​ ២៦ មីនា ២០១៨ 3870

នារសៀលថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមីនា គ.ស ២០១៨ នៅទីស្តីការក្រសួងឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យ Dr. Buyung Hadi តំណាងឲ្យវិទ្យាស្ថានស្រាវជ្រាវដំណាំស្រូវអន្តរជាតិ (International Rice Research Institute, IRRI) និងសហការីចូលជួបសម្តែងការគួរសម និងណែនាំខ្លួនក្នុងឱកាសដែលលោកត្រូវបានតែងតាំងឲ្យមបំពេញបេសកកម្ម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងបានផ្ញើជូនរដ្ឋមន្រ្តីនូវលិខិតផ្លែងអំណរគុណដែលក្រសួងបានគាំទ្រឲ្យបង្កើតការិយាល័យអង្គការ IRRI ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ មានមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្រ្តីតាមរយៈលោកសូមថ្លែងអំណរគុណជូនអង្គការ IRRI ដែលបានយកចិត្តទុកដាក់ផ្តល់ កិច្ចសហប្រតិបត្តិការ និងជួយគាំទ្រទាំងធនធានមនុស្ស សម្ភារ និងបច្ចេកទេលដល់វិស័យផលិតកម្មស្រូវនៅកម្ពុជា។ ស្តែងចេញពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការនេះ ធ្វើឲ្យផលិតកម្មស្រូវមានការកើនឡើងជាលំដាប់ ជាក់ស្តែងនាឆ្នាំ២០១៧ និង២០១៨ នេះ កម្ពុជាផលិត ស្រូវបានជាង ១០,៥ លានតោន ផលិតនៅលើផ្ទៃដីជាង ៣,២ លានហត គិតជាមធ្យមទិន្នផលទទួលបានជាង ៣,២៨៧តោន/ហត ហើយអធិរេកស្បៀងគិតជាអង្ករមានចំនួនជាង ៣,៥លានតោន។ ទោះជាយ៉ាងនេះក្តី ផលិតកម្មស្រូវនៅតែជួនបញ្ហាប្រឈមសំខាន់ៗមួយចំនួនដូចជាការប្រើពូជ តម្លៃនៃកំលាំងពលកម្មមានការកើនឡើង ការគ្រប់គ្រងនិងប្រើប្រាស់ដី ការប្រើបច្ចេកវិទ្យាទាំងក្នុងពេលផលិត និងក្រោយពេលប្រមូលផល និងការគ្រប់គ្រងទឹកនៅមានកម្រិត។ល។

ឆ្លើយតមនូវអ្វីដែលឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើង Dr. Buyung Hadi បានឯកភាពទាំងស្រុងព្រោះអ្វីដែលឯកឧត្តម រដ្ឋមន្រ្តីបានលើឡើងគឺសមស្របតាមគោនយោបាយរបស់អង្គការ IRRI មិនត្រឹមតែមានតួនាទីផលិតពូជស្រូវរួចធ្វើការផ្សព្វផ្សាយតែប៉ុណ្ណោះទេ ថែមទាំងត្រូវគិតគូផងដែរពីការបម្រែបម្រួលអាកាសធាតុ បរិស្ថាន សមត្ថភាពផលិត និងសេចក្តីត្រូវការទីផ្សារ ទើបផលិតផលរបស់កសិករធានាបាននូវទីផ្សារនិងតម្លៃមាននិរន្តរភាព ពីព្រោះនិន្នាការទីផ្សារពិភពលោកគឺចង់បានអង្ករមានគុណភាព សុវត្ថិភាព និងជាពិសេសអ្នកផលិតត្រូវគិតគូពីផលប៉ះពាល់បរិស្ថានក្នុងខណៈពេលនៃការប្រើជី និងថ្នាំពុលកសិកម្ម គ្រប់ប្រភេទដែលធ្វើឲ្យប៉ះពាល់ដល់គុណភាពដី ទឹក និងសុខភាពអ្នកបរិភោគ។

Dr. Buyung Hadi បានបញ្ជាក់ជូនថាក្នុង ឱកាសបំពេញបេសកកម្មនៅកម្ពុជាលោកនឹងខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងឲ្យបានកាន់តែល្អប្រសើរ ក្នុងនោះមានអគ្គនាយកដ្ឋានកសិកម្ម និងវិទ្យាសា្ថនស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ក្នុងបំណងបង្កើនផលិតស្រូវ ឈានឆ្ពោះទៅសម្រេចឲ្យបាននូវគោលនយោបាយនរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុង២០៣០។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឲ្យ អង្គការ IRRI ពិនិត្យលទ្ធភាពរៀបចំសិក្ខាសាលា ដោយសហការជាមួយអង្គនាយកដ្ឋានកសិកម្ម និងវិទ្យាសា្ថនស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដោយអញ្ជើញភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងវិស័យឯកជនដើម្បីពិភាក្សា ស្វែករកចំណុចខ្លាំង ចំណុចខ្សោយ និងដាក់ចេញនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍផលិតកម្មស្រូវនាពេលអនាគត។ Dr. Buyung Hadi បានឯកភាព និងព្រម ទទួលយកសំណើទៅពិចារណាដើម្បីធ្វើការរៀបចំសិក្ខាសាលានេះក្នុងពេលវេលាសមស្របណាមួយ។ ជំនួបត្រូវបានបញ្ចប់ក្នុងបរិយាកាសស្និទ្ធស្នាល និងសហការគ្នាបានយ៉ាងល្អប្រសើរ។ 

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 209

ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី អញ្ជើញជាអធិបតីភាព ក្នុងកិច្ច​ប្រជុំ​បូកសរុបលទ្ធផល និងលើកទិសដៅការងារឆ្នាំ២០២៦ របស់មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ

នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ម៉ាន សុគ្រី រដ្ឋ​លេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជា​អធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 228

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន(EU-ASEAN Business Council)

នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន(EU-ASEAN...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 215

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារ ចុះ​ពិនិត្យ​ការ​ប្រមូលផលមៀនប៉ៃលិន និងស្វាយកែវល្មៀត នៅក្រុង​ប៉ៃលិន ខេត្តប៉ៃលិន

នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ​បច្ចេកទេស ដែលមានការចូលរួមពី ឯកឧត្តម សុខ...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 272

លោក យឿន សារិទ្ធ ជាមន្រ្តីកសិកម្មសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានរៀបរាប់ពីសក្តានុពល និងបញ្ហាប្រឈមវិស័យកសិកម្មក្នុងសង្កាត់វត្តគរ

លោក យឿន សារិទ្ធ ជាមន្រ្តីកសិកម្មសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានរៀបរាប់ពីសក្តានុពល និងបញ្ហាប្រឈមវិស័យកសិកម្មក្នុងសង្កាត់វត្តគរ ដែលខ្លួនទទួលបន្ទុកការងារសព្វថ្ងៃ៕...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 262

តើការបង្កើត «សួនបន្លែ» នៅតាមមណ្ឌលសុវត្ថិភាពមានសារៈសំខាន់យ៉ាងណាខ្លះ?

តើការបង្កើត «សួនបន្លែ» នៅតាមមណ្ឌលសុវត្ថិភាពមានសារៈសំខាន់យ៉ាងណាខ្លះ? ហើយមន្ទីរកសិកម្មបានដើរតួនាទីយ៉ាងដូចម្តេចក្នុងការជ្រោមជ្រែងក្នុងការដាំដុះបន្លែទាំងនោះ?...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 284

ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន វណ្ណហន អញ្ជើញដឹកនាំកិច្ចប្រជុំអង្គភាពជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យបូកសរុបលទ្ធផលប្រចាំឆ្នាំ នៃកាអនុវត្តកម្មវិធីទី១ (ការអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មកសិកម្ម)

នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលនៃការអនុវត្តកម្មវិធីទី១...
ចេញ​ផ្សាយ​ ៤ មីនា ២០២៦ 284

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យការប្រមូល​ផល​មៀនប៉ៃលិន និងស្វាយចន្ទី នៅស្រុករតនមណ្ឌល ខេត្តបាត់ដំបង

នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ ដែលមានការចូលរួមពីឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ៣ មីនា ២០២៦ 349

អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦

អបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦
ចេញ​ផ្សាយ​ ២ មីនា ២០២៦ 351

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ វេទិកាកសិកម្មកម្ពុជាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងអ្នកជំនាញកសិកម្ម

នៅព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំ វេទិកាកសិកម្មកម្ពុជាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ...
ចេញ​ផ្សាយ​ ២ មីនា ២០២៦ 431

ចម្ការកូនឈើប្រណិតនៅ ភ្នំតាម៉ៅ កំពុងបង្ហាញពីវឌ្ឍនភាពជាក់ស្តែង

ចម្ការកូនឈើប្រណិតនៅ ភ្នំតាម៉ៅ កំពុងបង្ហាញពីវឌ្ឍនភាពជាក់ស្តែង 🌱 ផ្ទុយពីការយល់ច្រលំ និងការអះអាងមិនពិត វិធីសាស្ត្រកសិ-រុក្ខកម្ម ដាំស្មៅក្រោមកូនឈើ បានជួយពង្រឹងការលូតលាស់...
ចេញ​ផ្សាយ​ ២ មីនា ២០២៦ 442

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញដឹកនាំក្រុមការងារ​ជំនាញ ចុះពិនិត្យការប្រើឧបករណ៍នេសាទ ក្នុងរដូវបើកនេសាទ ស្ថិត​ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខា​ធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់​ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុមការងារជំនាញ​ចុះត្រួតពិនិត្យការនេសាទ...
ចេញ​ផ្សាយ​ ២៨ កុម្ភៈ ២០២៦ 598

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំង កុមារ អញ្ជើញជាអធិបតី​ភាព ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «កសិកម្មវៃឆ្លាតគិតគូរពីអាហារូបត្ថម្ភ និងរបបអាហារសុខភាព» នៅខេត្តកំពត

នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៦ អង្គការហេលែខេលល័រអន្តរជាតិ គាំទ្រ​ដល់គម្រោង INAS បានបើកវគ្គបណ្តុះបណ្តាលស្តីពី «កសិកម្ម​វៃឆ្លាតគិតគូរពីអាហារូបត្ថម្ភ និងរបបអាហារសុខភាព»...