Other News
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្តម ហ៊ួត ប៊ុនណារី រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ស្តីពី វឌ្ឍនភាពការងាររបស់ នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការក្រសួងកសិកម្ម ។
កិច្ចប្រជុំនេះមានសមាសភាពចូលរួមពី ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួង លោកបណ្ឌិត ម៉ៅ មិនា ប្រធាននាយកដ្ឋាន និងលោក លោកស្រី ថ្នាក់ដឹកនាំនាយកដ្ឋាន ការិយាល័យ សរុបចំនួន ២៤នាក់៕