ត្រីមេពូជ កូនត្រី និងវារីសត្វពូជចំនួនសរុបជាង២០ប្រភេទ ប្រមាណជា ១,៥លានក្បាលត្រូវបានលែងចូលបឹងធម្មជាតិទន្លេវ៉ៃគោ នៅខេត្តស្វាយរៀង ក្នុងកម្មវិធីទិវាមច្ឆជាតិ១ កក្កដា លើកទី២១

ចេញ​ផ្សាយ​ ១ កក្កដា ២០២៦ 291

នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ កម្មវិធីទិវាមច្ឆជាតិ ១កក្កដា លើកទី២១ បានប្រារព្ធធ្វើឡើងនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។
ក្នុងទិវាជាតិនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំការលែងត្រីមេពូជក្នុងស្រុក កូនត្រីចម្រុះ ចំនួន១,៥លានក្បាល រួមមាន៖ បង្កង កង្កែប អន្ទង់ ត្រីកាហែ ត្រីឆ្ពិន ត្រីប្រា ត្រីព្រលូង និងវារីសត្វកម្រងាយរងគ្រោះថ្នាក់ដូចជា៖ ត្រីគល់រាំង កន្ធាយ និងអណ្តើកផងដែរ ខណៈទន្លេវ៉ៃគោបានកំពុងដើរតួនាទីជាប្រភពទឹកដ៏សំខាន់សម្រាប់ជាប្រភពស្បៀងអាហារ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ពឹងអាស្រ័យលើផលនេសាទ កសិកម្ម និងទេសចរណ៍។
ក្រោមកិច្ចសហការខិតខំប្រឹងប្រែង ការពារ គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ធនធានជលផល របស់អគ្គនាយកដ្ឋានជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយនឹងកងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចជំនាញ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរពាក់ព័ន្ធ សហគមន៍នេសាទ និងមហាជន ផលត្រីមានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយក្នុងឆ្នាំ២០២៥ កន្លងមកនេះ ផលជលផលទទួលបានសរុប ៩៧៨ ៥៦០តោន កើនឡើង៥,៦% ធៀបនឹងឆ្នាំ២០២៤ ក្នុងនោះ ផលនេសាទទឹកសាប ៥១៤ ៨៣០តោន (កើនឡើង១០%) ផលនេសាទសមុទ្រ ១៤០ ១៦០តោន និងផលវារីវប្បកម្ម ៣២៣ ៥៧០តោន។
សូមជម្រាបថា “ទិវាមច្ឆជាតិ” ត្រូវបានប្រារព្ធឡើងរៀងរាល់ថ្ងៃទី១ ខែកក្កដា ចាប់តាំងពីឆ្នាំ២០០៣ មកទល់ពេលបច្ចុប្បន្ន ក្នុងគោលបំណងផ្សព្វផ្សាយ និងបំផុសស្មារតីប្រជាពលរដ្ឋនៅទូទាំងប្រទេស ឱ្យចូលរួមអភិរក្ស និងអភិវឌ្ឍធនធានជលផលប្រកបដោយនិរន្តរភាព ព្រមទាំងទប់ស្កាត់ការនេសាទខុសច្បាប់គ្រប់ប្រភេទ និងគ្រប់ទម្រង់ សំដៅបង្កើនធនធានមច្ឆជាតិ សម្រាប់បំពេញតម្រូវការអាហារប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១ កក្កដា ២០២៦ 212

«សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា»៖យន្តការថ្មី ដើម្បីពង្រឹងអភិបាលកិច្ច ធានាទំនុកចិត្ត និងការគាំទ្រដល់សហគមន៍កសិកម្មទំនើប ទូទាំងប្រទេស

នារសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសទទួលស្គាល់ «សហភាពសហគមន៍កសិកម្មទំនើបកម្ពុជា»...
ចេញ​ផ្សាយ​ ១ កក្កដា ២០២៦ 292

ត្រីមេពូជ កូនត្រី និងវារីសត្វពូជចំនួនសរុបជាង២០ប្រភេទ ប្រមាណជា ១,៥លានក្បាលត្រូវបានលែងចូលបឹងធម្មជាតិទន្លេវ៉ៃគោ នៅខេត្តស្វាយរៀង ក្នុងកម្មវិធីទិវាមច្ឆជាតិ១ កក្កដា លើកទី២១

នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ កម្មវិធីទិវាមច្ឆជាតិ ១កក្កដា លើកទី២១ បានប្រារព្ធធ្វើឡើងនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់...
ចេញ​ផ្សាយ​ ១ កក្កដា ២០២៦ 386

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញចូលរួមជាអធិបតីភាព​ក្នុង​ពិធីបើក«ពិព័រណ៍កសិផលខ្មែរ» នៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ តោ ពិឡា រដ្ឋលេខា​ធិការ​ក្រសួងពាណិជ្ជកម្ម...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៦ 435

ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទណែនាំឱ្យអង្គភាពជំនាញ​ និងមន្ទីររាជធានី-ខេត្តបង្កេីនសកម្មភាពអធិការកិច្ចជី​ និងថ្នាំកសិកម្ម

នៅថ្ងៃទី២៩-៣០ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បាន​រៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចលើការគ្រប់គ្រងជី និងថ្នាំកសិកម្ម​...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៦ 448

ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហួរ អញ្ជើញជាគណៈអធិបតីក្នុង​សិក្ខា​សាលាពិគ្រោះយោបល់ ស្តីពី«ការលើកស្ទួយផលិតកម្មម្រេច​ប្រកបដោយសុវត្ថិភាព និងភាតរភាព» នៅខេត្តត្បូងឃ្មុំ

នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាគណៈ​អធិបតី​ក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី...
ចេញ​ផ្សាយ​ ៣០ មិថុនា ២០២៦ 468

ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញចូលរួមកិច្ចប្រជុំលើការងារ​បង្ក្រាប​បទល្មើសនេសាទខុសច្បាប់ គ្រប់ប្រភេទលើផ្ទៃបឹងទន្លេសាប នៅ​ខេត្តពោធិ៍សាត់

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អមដំណើរដោយ ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លិកា និង ឯកឧត្ដម ពុំ សុថា អគ្គនាយក នៃអគ្គនាយកដ្ឋានជលផល...
ចេញ​ផ្សាយ​ ២៩ មិថុនា ២០២៦ 616

លោកជំទាវ យ៉ើ អាស៊ីគីន អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកកិច្ចសន្ទនាគោល​នយោ​បាយស្តីពី «ការស្រាវជ្រាវនវានុវត្តន៍ដឹកនាំដោយកសិករ ដើម្បីជំរុញការ​ផ្លាស់​ប្តូរ​ប្រកបដោយចីរភាពនៃកសិអេកូឡូស៊ី និងប្រព័ន្ធស្បៀងអាហារ»

នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ យ៉ើ អាស៊ីគីន អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាព ក្នុងពិធី​បើកកិច្ច​សន្ទនាគោលនយោបាយស្តីពី...
ចេញ​ផ្សាយ​ ២៩ មិថុនា ២០២៦ 628

ឯកឧត្តមអនុរដ្ឋលេខាធិការ ហុង ណារិត អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង​ ស្តីពី​ «ការពិនិត្យលើវឌ្ឍនភាពកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង​ លើវិស័យកសិកម្ម»

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ បានចូលរួមកិច្ចប្រជុំអន្តរក្រសួង...
ចេញ​ផ្សាយ​ ២៩ មិថុនា ២០២៦ 681

ឯកឧត្ដមរដ្ឋលេខាធិការ អ៊ួង កុសល និងក្រុមការងារ អញ្ជើញចុះពិនិត្យការដាំដុះដំណាំកសិកម្មនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងលោកបណ្ឌិត សុង ឃាង ប្រធានមន្ទីរកសិកម្ម និងសហការី មន្រ្តីកសិកម្មឃុំ...
ចេញ​ផ្សាយ​ ២៩ មិថុនា ២០២៦ 696

ឯកឧត្តមរដ្ឋលេខាធិការ យ៉ង សាំងកុមារ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូល និងការធានាគុណភាពទិន្នន័យកសិកម្ម»​ ដល់មន្រ្តីកសិកម្មឃុំ​ សង្កាត់​ ជាជនបង្គោល ចំនួន៧ខេត្ត

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម​ យ៉ង​ សាំងកុមារ​ រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី​ «ការប្រមូល...
ចេញ​ផ្សាយ​ ២៧ មិថុនា ២០២៦ 869

ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន អញ្ជើញដឹកនាំមន្ត្រីជំនាញទទួលជួបពិភាក្សាជាមួយគណៈប្រតិភូអង្គការ UNESCO លើគម្រោងលើកកម្ពស់ចីរភាពទឹកក្រោមដីឆ្លងដែនកម្ពុជា-វៀតណាម

នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានទទួលជួបជាមួយគណៈប្រតិភូអង្គការ...