គណ:កម្មាធិការជាតិដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាប ការកាប់ ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាទយកដីធ្វើជាកម្មសិទ្ធិ បានរៀបចំកិច្ចប្រជុំលើកទី២ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ដែលជាប្រធានគណ:កម្មាធិការ

ចេញ​ផ្សាយ​ ៤ មីនា ២០២០ 4541

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ១០កើត ខែផល្លុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ គណ:កម្មាធិការជាតិដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាប ការកាប់ ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើ ដើម្បីវាទយកដីធ្វើជាកម្មសិទ្ធិ បានរៀបចំកិច្ចប្រជុំលើកទី២ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ដែលជាប្រធានគណ:កម្មាធិការ។ ក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូល រួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួង-ស្ថាប័ន ឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្ត អភិបាលរងខេត្ត ឯកឧត្តមថ្នាក់ដឹកនាំ មន្រ្តីពាក់ព័ន្ធរដ្ឋបាលព្រៃឈើ និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំនេះមានគោលបំណងធ្វើការត្រួតពិនិត្យ តាមដាន និងវាយ តម្លៃលើលទ្ធផលសម្រេចបានពីការអនុវត្តច្បាប់ អនុក្រឹត្យ និងសារាចរណែនាំរបស់រាជរដ្ឋាភិបាល និងប្រមូលយកនូវរាល់មតិ បទពិសោធន៍ពីគ្រប់សមាជិកគណ:កម្មាធិការ អាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំជាយុទ្ធសាស្រ្តដោះស្រាយជាប្រព័ន្ធនូវរាល់បញ្ហាដែលកំពុងតែកើតមានទាក់ទងការកាប់ ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើរបស់រដ្ឋ វាទយកដីធ្វើជាកម្មសិទ្ធិ។

នាឱកាសនេះ គណ:កម្មាធិការជាតិក៏បានជម្រាបជូនផងដែរថា ជារួមក្នុងការអនុវត្តនីតិវិធីកន្លងមកឃើញថាបើទោះបីមានច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ប៉ុន្តែបញ្ហារំលោភកាន់កាប់ដីព្រៃឈើរបស់រដ្ឋនៅតែកើតមានជាបន្តបន្ទាប់តាមគ្រប់រូបភាពជាអាទិ៍៖ ការកាប់រានដីព្រៃឈើធ្វើកសិកម្ម ពាណិជ្ជកម្ម សង់លំនៅឋាន ជនមានអំណាចបំផុសចលនាប្រជាពលរដ្ឋក្រីក្រឱ្យកាប់ទន្ទ្រាញដីព្រៃឈើរួចធ្វើលិខិតទិញលក់ ផ្ទេរកម្មសិទ្ធិដោយមានការបញ្ជាក់ទទួលស្គាល់ពីរដ្ឋអំណាច។ បញ្ហាទាំងអស់នេះ គឺជាចំណោទធ្ងន់ធ្ងរ ស្មុគស្មាញ ប្រទាក់ក្រឡាគ្នា ដែលធ្វើឱ្យគណ:កម្មាធិការជាតិមានការបារម្ភចំពោះការបាត់បង់ធនធានដីព្រៃឈើជាតិយើងនាពេលអនាគត។ ក្នុងនាមប្រធានគណ:កម្មាធិការជាតិ ឯកឧត្តមរដ្ឋមន្ត្រីបានទទួលយកនូវរាល់មតិ យោបល់ និងសំណូមពរពីគ្រប់សមាជិកគណកម្មាធិការដែលជាធាតុចូលយ៉ាងសំខាន់សម្រាប់ជាគ្រឹះក្នុងការកសាងសេចក្តីព្រាងសារាចរណែនាំស្តីពីវិធានការទប់ស្កាត់ការកាប់ ដុត ឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើរបស់រដ្ឋ វាទយកដីធ្វើជាកម្មសិទ្ធិ ហើយឯកឧត្តមប្រធានបានលើកទឹកចិត្តដល់សមាជិកគណ:កម្មាធិការជាតិ អនុគណ:កម្មាធិការ ក្រសួង ស្ថាប័នពាក់ព័ន្ធ អភិបាលនៃគណ:អភិបាលខេត្ត ពិនិត្យទៅលើសេចក្តីព្រាងសារាចរនេះឱ្យបានលម្អិត ស៊ីជម្រៅ ទូលំទូលាយ ក្នុងរង្វង់ក្រុមការងារជំនាញ និងក្រុមអនុគណ:កម្មាធិការ ដើម្បីឱ្យសេចក្តីព្រាងនេះមានសុគតភាព តម្លាភាព និងសុក្រឹត្យភាព និងជាពិសេសស្របតាមខ្លឹមសារនៃលិខិតបទដ្ឋានគតិយុត្តដែលនៅជាធរមាន មុនដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច។

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 66

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជáž...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 62

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ!

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ! ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 82

លោកបណ្ឌិត កែ មុន្ធីវុធ «ការនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារក្រៅប្រទេស បង្ហាញពីសុវត្ថិភាពចំណីអាហារដែលកម្ពុជាប្រកាន់ខ្ជាប់បានតាមស្តង់ដារ»

លោកបណ្ឌិត ថ្លែងបែបនេះក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 83

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដំឡើងទ្រុងមាន់ ជូនគ្រួសារទទួលផលពីគម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 82

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​(EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 267

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 244

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 257

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 282

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 304

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 322

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 410

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...