នៅថ្ងៃច័ន្ទ ៦កេីត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈេីបានចាត់មន្ត្រីរដ្ឋបាលព្រៃឈេីមួយក្រុម សហការជាមួយគម្រោងរេដបូកកម្ពុជា-កូរ៉េ (KCRP) ចុះជួយសម្របសម្រូលដំណេីរទស្សនកិច្ចនិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា ចំនួន១១៥នាក់ ដឹកនាំដោយ ឯកឧត្តម ជីវ រដ្ឋា អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិយុវជនកម្ពុជា និងជាអគ្គនាយករងយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា ដេីម្បីសិក្សាស្វែងយល់អំពីការសិក្សាស្រាវជ្រាវ និងស្តារព្រៃឈេីឡេីងវិញ នៅក្នុងភូមិសាស្ត្រឃុំក្រយា និងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ក្នុងដំណេីរទស្សនកិច្ចរបស់ក្រុមនិស្សិតនេះ ក៏មានការចូលរួមសហការពីនាយរងខណ្ឌ នាយរងផ្នែក នាយ នាយរងសង្កាត់ និងមន្ត្រីនៃខណ្ឌរដ្ឋបាលព្រៃឈេីកំពង៉ធំ លោក ឈិត ខឿន មេឃុំបឹងល្វា (តំណាងអាជ្ញាធរដែនដី) និងតំណាងសហគមន៍ព្រៃឈេីមូលដ្ឋាន។ សរុបសមាសភាចូលរួមនៃកម្មវិធីទស្សនកិច្ចនេះ មានចំនួនប្រមាណជាង ១៥០នាក់។ សកម្មភាពសំខាន់ៗ ក្នុងដំណេីរទស្សនកិច្ចមួយថ្ងៃនេះរួមមាន ÷
១. សិក្សាស្វែងយល់នៅស្ថានីយ៍អង្កេតស្រាវជ្រាវអំពីរំភាយចំហាយទឹក ក្រោមកម្មវិធីស្រាវជ្រាវពីវដ្តចរន្តទឹកនៅតំបន់ទីជម្រាលក្នុងប្រទេសកម្ពុជា អាស៊ី-មូសុង
២. ចូលរួមដាំកូនឈេី នៅក្នុងសួនដាំដេិមឈេីអនុស្សាវរីយ៍ឧបត្ថម្ភគាំទ្រដោយគម្រោងរេដបូកកម្ពុជា-កូរ៉េ
៣. សិក្សាស្វែងយល់នៅស្ថានីយ៍ផ្សព្វផ្សាយ និងស្រាវជ្រាវ អូរបឹងរូង ស្ថិតនៅក្នុងភូមិសាស្ត្រឃុំក្រយា ស្រុកសន្ទុក ដែលបានដាំស្តារនៅឆ្នាំ២០១៣
៤. ចុះពិនិត្យ និងស្វែងយល់អំពីការដាំឈេីរុក្ខទិវា នៅទីតាំងព្រះរាជពិធីរុក្ខទិវា ០៩ កក្កដា ២០១៥ នៅភូមិសំលៀង ឃុំក្រយា ស្រុកសន្ទុក។
ជាមួយនឹងសកម្មខាងលេីនេះ មានការផ្តល់បង្ហាញសង្ខេប ការពន្យល់បកស្រាយ និងឆ្លេីយសំណួរ អំពីការស្រាវជ្រាវ ការស្តារព្រៃឈេីឡេីងវិញ និងការខំប្រឹងប្រែងរបស់រដ្ឋបាលព្រៃឈេីថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ដោយលោក តិប ញាតា នាយរងអធិការនៃអធិការដ្ឋានរដ្ឋបាលព្រៃឈេីខាងជេីងបឹងទន្លេសាប ព្រមទាំងអំពីដំណេីរការ សកម្មភាព និងលទ្ធផលសម្រេចបានក្នុងការអនុវត្តគម្រោងរេដបូកកម្ពុជា-កូរ៉េ ដោយលោក ប៊ុន រ៉ាដា អនុប្រធាននាយកដ្ឋានឧស្សាហកម្មព្រៃឈេី និងសហប្រតិបត្តិការអន្តរជាតិនៃរដ្ឋបាលព្រៃឈេី និងជាប្រធានគម្រោងរេដបូកកម្ពុជា-កូរ៉េ។
កម្មវិធីទស្សនកិច្ចសិក្សានេះ បានឆ្លុះបញ្ចាំង និងឆ្លេីយតបទៅនឹងកម្មវិធីព្រៃឈេីជាតិ (NFP) ផែនការសកម្មភាពរបស់រដ្ឋបាលព្រៃឈេី និងគោលបំណងរបស់គម្រោងរេដបូក-កម្ពុជា ក្នុងការងាផ្សព្វផ្សាយ អប់រំ និងចែករំលែកចំណេះដឹងអំពីការស្រាវជ្រាវ និងអភិវឌ្ឍន៍វិស័យព្រៃឈេីដល់អ្នកពាក់ព័ន្ធ ជាពិសេសពលរដ្ឋកម្ពុជាជំនាន់ក្រោយ ដែលនឹងក្លាយជាអ្នកដឹកនាំនាពេលអនាគត។