Other News
នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង០៨:៣០ នាទីព្រឹក នៅបន្ទប់ប្រជុំអគ្គាធិការដ្ឋាន ជាន់ទី២ បានបើកកិច្ចប្រជុំស្តីពី “ បូកសរុបលទ្ធផលការងារត្រីមាសទី១ ឆ្នាំ២០២០ និងពិភាក្សាលើបញ្ហាប្រឈម និងសំណូមពររបស់ការិយាល័យជំនាញ ” ក្រោមអធិបតីភាព ឯកឧត្តម គង់ វ៉ាញ អគ្គាធិការ និងមានការចូលរួមពីសំណាក់លោក លោកស្រី អគ្គាធិការរង លោក លោកស្រី អធិការ លោកប្រធានការិយាល័យ នៃអគ្គាធិការដ្ឋាន។
កិច្ចប្រជុំបានចប់សព្វគ្រប់នាថ្ងៃខែឆ្នាំដដែលក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត