Other News
នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង មានរៀបចំពិធីចុះកិច្ចព្រមព្រៀងព្រៃសហគមន៍ចំនួន១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងមានការចូលរួមពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរដែនដី ខណ្ឌរដ្ឋបាលព្រៃឈើ និងគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ។ សហគមន៍ព្រៃឈើទាំង១០ដែលបានចុះកិច្ចព្រមព្រៀងព្រៃសហគមន៍ រួមមាន សហគមន៍ព្រៃឈើតាខេះសំឡូត ភ្នំដេកា តាខេះមានជ័យ ភូមិកញ្ចាំង ភ្នំរ៉ៃ ភ្នំជីប៉ាង ជ្រោយស្នា កំពីងពួយ ភ្នំក្រោល និងសហគមន៍ព្រៃឈើភ្នំជីហង្ស ដែលមានផ្ទៃដីព្រៃសរុបទំហំ ៦.០៧៤ហិកតា។