ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្រ្តីក្របខ័ណ្ឌថ្មីឆ្នាំ២០១៧

ចេញ​ផ្សាយ​ ៨ មីនា ២០១៨ 3862

នៅទីស្តីការក្រសួងកាលពីរសៀលថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្រ្តីក្របខ័ណ្ឌថ្មី២០១៧ ដោយមានការអញ្ជើញចូលរួមផងដែរពីឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការយ៉ាងច្រើនកុះករ។ លោកទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍធនធានមនុស្ស បានរាយការណ៍ជូនអង្គពិធីជ្រាបថា នៅក្នុងឆ្នាំ២០១៧ មាននិស្សិតដាក់ពាក្យប្រឡងចូលក្របខ័ណ្ឌជាមន្រ្តីរាជការក្រសួងមានចំនួន២២១១ នាក់ ក្នុងនោះ ១៨៤ នាក់បានទទួលជ័យលាភីប្រឡងជាប់ ហើយដែលត្រូវបែងចែកទៅតាមអគ្គនាយកដ្ឋាន នាយកដ្ឋាន ខេត្ត ក្រុង និងវិទ្យាស្ថាននានា។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៣ ថ្ងៃដែលត្រូវសិក្សាលើប្រធានបទជាអាទិ៍ រចនាសម្ព័ន្ធគ្រប់គ្រងរបស់ ក្រសួង សហលក្ខន្តិកៈរបស់មន្រ្តីរាជការស៊ីវិលដើម្បីបង្កើនសមត្ថភាពដល់មន្រ្តីដែលទើបចូលបម្រើការងារ។ មានមតិសំណេះសំណាល នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់់ចំពោះក្មួយៗ ទទួលបានជ័យលាភីទាំង ១៨៤ រូបដែលនឹងក្លាយខ្លួនជាមន្រ្តីរាជការក្នុងក្រសួងនាពេលអនាគតឆាប់ៗនេះ។ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិស័យ កសិកម្មដែលបាននិងកំពុងប្រែក្លាយវិស័យមួយនេះពីរបៀបធ្វើកសិកម្មជាលក្ខណៈគ្រួសារ កសិកម្មតាមបែបប្រពៃណី មកធ្វើកសិកម្មតាមបែបប្រពលវប្បកម្មនិងទំនើបកម្មកសិកម្មវិញ។ នេះជារបត់មួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ក្នុងខណៈដែលកំលាំងពលកម្មកសិកម្មបាននិងកំពុងមានការធ្លាក់ចុះជាបន្តបន្ទាប់ តាមការព្យាករណ៍របស់ក្រសួងបានបង្ហាញថាកំលាំងពលកម្មនេះនឹងអាចធ្លាក់ចុះនៅត្រឹម២៩% នាឆ្នាំ២០៣០ និងឈានទៅដល់២២% នាឆ្នាំ២០៥០។ អាស្រ័យហេតុនេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តាំផ្ញើដល់ក្មួយៗទាំង១៨៤ រូបឲ្យយកចិត្តទុកដាក់សិក្សារៀនសូត្រ និងស្រាវជ្រាវលើគ្រប់មុខជំនាញបច្ចេកទេស ច្បាប់ និងសហលក្ខន្តិកៈមន្រ្តីរាជការ ដើម្បីបំពេញបន្ថែមនូវរាល់ចំណុចខ្វះខាតទាំងទ្រឹស្តីនិងការអនុវត្ត ធ្វើយ៉ាងណាប្រែក្លាយខ្លួនឲ្យទៅជាមន្រ្តីមានសមត្ថភាព ឆ្លាតវៃ រស់រវើក សាកសមជាមន្រ្តីរាជការដែលមានឧត្តមភាពក្នុងការបំពេញការងារជូនក្រសួង ក៏ដូចជាជូនប្រទេស ជាតិ និងប្រជាជននាពេលអនាគត។ ក្រៅពីនេះក្មួយៗត្រូវគោរពវិន័យ ច្បាប់សហលក្ខន្តិកៈរបស់មន្រ្តីរាជការស៊ីវិល ក្រមសីលធម៌ និងត្រូវមានភាពទទួលខុសខ្ពស់សាកសមជាមន្រ្តីល្អ និងជាពលរដ្ឋល្អក្នុងសង្គម។ ត្រូវយកចិត្តទុកដាក់រៀនសូត្របន្ថែមពីរាមច្បងនូវរាល់ចំណុចខ្លាំងនិងចំណុចខ្សោយ ដោយត្រូវចេះបង្កើតជាចម្ងល់ សំណួរដើម្បីផ្លាស់ប្តូរបទពិសោធន៍ ឈានទៅរកដំណោះស្រាយត្រឹមត្រូវមួយដែលអាចអភិវឌ្ឍខ្លួនឯងនិងអភិវឌ្ឍស្ថាប័នរបស់ខ្លួនឲ្យមានការរីកចម្រើន។

Other News
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 66

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជáž...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 62

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ!

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ! ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 82

លោកបណ្ឌិត កែ មុន្ធីវុធ «ការនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារក្រៅប្រទេស បង្ហាញពីសុវត្ថិភាពចំណីអាហារដែលកម្ពុជាប្រកាន់ខ្ជាប់បានតាមស្តង់ដារ»

លោកបណ្ឌិត ថ្លែងបែបនេះក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 83

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដំឡើងទ្រុងមាន់ ជូនគ្រួសារទទួលផលពីគម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 82

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​(EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 267

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 244

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 257

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 282

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 305

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 322

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 411

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...