ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យប្រតិភូសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (VRG) ដឹកនាំដោយឯកឧត្តម ជិន ង៉ុកថួត សមាជិកសភាវៀតណាម និងជាអគ្គនាយក VRG ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចេញ​ផ្សាយ​ ៨ មីនា ២០១៨ 3935

នៅវេលាម៉ោង១០:០០ ព្រឹក ថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យប្រតិភូសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (VRG) ដឹកនាំដោយឯកឧត្តម ជិន ង៉ុកថួត សមាជិកសភាវៀតណាម និងជាអគ្គនាយក VRG ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរលើវិស័យកៅស៊ូកម្ពុជា។ ឯកឧត្តម ជិន ង៉ុកថួត បានសម្តែងនូវសេចក្តីរីករាយ និងអរគុណយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ ជាពិសេសជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដោយក្រសួងតែងតែខិតខំប្រឹងប្រែងសម្រួលដោះស្រាយរាល់បញ្ហា និងសំណើររបស់សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមកន្លងមក ដើម្បីសម្រេចបានលទ្ធផលជាផ្លែផ្កាសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រយោជន៍ជាតិកម្ពុជានាពេលកន្លងមក។ សមិទ្ធផលដែលសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមសម្រេចបានគឺបានដាំដុះលើផ្ទៃដីប្រមាណជា ៩ម៉ឺនហ.ត ហើយក៏រំពឹងថានឹងអាចប្រមូលផលជ័រកៅស៊ូលើកទី១ នៅឆ្នាំ២០១៨ នេះបានជាង ៣ម៉ឺនហ.ត ស្មើនឹង ៣ម៉ឺនតោនផងដែរ។ ឯកឧត្តម ជិន ង៉ុកថួត មានភាពជឿជាក់យ៉ាងមុតមាំថាផលជ័រកៅស៊ូនិងអាចកើនឡើងរហូតដល់ ២តោន ក្នុង១ហ.ត នាពេលឆាប់ៗខាងមុខនេះ។ ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអបអរសាទរចំពោះវឌ្ឍនភាពរបស់សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមដែលសម្រេចបាន ដោយក្នុង ចំណោមក្រុមហ៊ុនដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលកម្ពុជាទាំងអស់កន្លងមក ឃើញថាសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមបំពេញបានយ៉ាងល្អ គ្រប់ជ្រុងជ្រោយ អនុវត្តតាមច្បាប់និងបទដ្ឋានគតិយុត្តិ និងទទួលបានលទ្ធផលគួរ ឲ្យមានមោទនភាព។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន C.R.C.K 2 Aphivath Caoutchouc Co., Ltd ដែលបានបោះទុនវិនិយោគសាងសង់រោងចក្រកែរច្នៃផលិតផលជ័រកៅស៊ូ និងត្រូវសម្ភោធឲ្យប្រើប្រាស់នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះផងដែរ។ ជារួម ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថាកិច្ចសហប្រតិបត្តិការរដ៏ល្អនេះរវាងភាគីទាំងពីរនិងបន្តជាយូរអង្វែង ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាឲ្យកាន់តែរីកចម្រើន ជាពិសេសទាក់ទាញការវិនិយោគិនពីប្រទេសវៀតណាមបន្ថែមទៀតលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធកែរច្នៃផលិតផលវត្ថុធាតុដើមពីកសិកម្មប្រកបដោយគុណភាព និងសុវត្ថិភាពត្រូវនិងតម្រូវការទីផ្សារក្នុងស្រុក និងធ្វើការនាំចេញ។ សូមបញ្ជាក់ពីលទ្ធផលសំខាន់ៗដែលសម្រេចបានពីកិច្ចប្រជុំរួមមាន៖ ទី១ ភាគីទាំងពីរឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការឲ្យបានល្អរប្រសើរវាងភាគីពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ទី២ ភាគីវៀតណាមនិងបន្តពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធកែរឆ្នៃផលិតផលកសិកម្មនៅកម្ពុជា។ ទី៣ បង្កើនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតដូចជាផ្ទះ សាលារៀន វត្តអារាម មន្ទីពេទ្យ ជូនពលករជៀរជ័រកៅស៊ូ និងប្រជាជនរស់នៅក្នុងតំបន់។ ទី៣ ភាគីទាំងពីរឯកភាពរួមគ្នាគាំទ្រ និងអនុវត្តឲ្យអស់លទ្ធភាព នូវគោលនយោបាយបង្កើនការដាំដុះ និងផលិតស្វាយចន្ទីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ទី៤ បន្តសហការនិងរិះរកវិធានការលើកស្ទួយតម្លៃដំឡូងមីកម្ពុជាឲ្យបានប្រសើរឡើង និងមានស្ថេរភាពនៅទីផ្សារកម្ពុជា។ ទី៥ តបតាមការអញ្ជើញរបស់ភាគីវៀតណាម ភាគីកម្ពុជានិងពិនិត្យមើលពេលវេលាសមស្របដើម្បីទៅទស្សនកិច្ចក្រុមហ៊ុនកែរច្នៃផលិតផលកសិកម្មនៅសាធារណរដ្ឋសង្គមនិយមវៀតណាមនាពេលអនាគត។

Other News
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 438

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយកម្មវិធីគាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តមណ្ឌលគិរី

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២៣ សីហា ២០២៦ 456

ថ្នាក់ដឹកនាំក្រសួងកសិកម្មដឹកនាំក្រុមការងារ ចុះប្រកាសលទ្ធផលប្រជាកសិករ​ទទួលបានការគាំទ្រ ពីគម្រោង EMPOWER នៅស្រុកស្វាយលើ ខេត្តសៀមរាប

នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកស្វាយលើ និងស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ២២ សីហា ២០២៦ 630

ការកំណត់អត្តសញ្ញាណសត្វផ្សោតទន្លេមេគង្គកម្ពុជា

តើអ្នកដឹងទេថា ព្រុយខ្នងរបស់សត្វផ្សោតទន្លេមេមេគង្គនីមួយៗគឺមិនដូចគ្នាទេដូចជាស្នាមម្រាមដៃរបស់មនុស្សយើងអញ្ចឹង🐬 ដើម្បីដឹងពីចំនួន និងតាមដានសុខុមាលភាពរបស់សត្វផ្សោត...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 675

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ពង្រឹងកិច្ចសហការក្នុង​ការអនុវត្តគម្រោង EMPOWER និងការជ្រើសរើសកសិករបង្គោលតាមភូមិ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងជ្រើសរើស​កសិករ​តំណាងតាមភូមិ...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 635

ប្រជាកសិករស្រុកវ៉ារិន សាទរចំពោះការទទួលបានគម្រោង EMPOWER ដែលជួយលើក​កម្ពស់ជីវភាព តាមរយៈការបង្កើតមុខរបរកសិកម្ម

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្ត​គម្រោង EMPOWER ប្រចាំស្រុកវ៉ារិន ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២១ សីហា ២០២៦ 674

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកិច្ចប្រជុំ ផ្សព្វផ្សាយ​កម្មវិធី​គាំទ្រការឆ្លើយតបបន្ទាន់ដោយពហុវិបត្តិ(CERC) នៅក្នុងខេត្តក្រចេះ

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខា​ធិការ និងជានាយកគម្រោងកែលម្អសន្តិសុខទឹកកម្ពុជា (CaWSIP) បានដឹកនាំ​ក្រុមការងាររៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 985

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញប្រជុំពិនិត្យ និងកែសម្រួលលើរបាយការណ៍ ហិរញ្ញប្បទានសម្រាប់ហានិភ័យគ្រោះមហន្តរាយ (DRFS) ២០២៣-២០២៨

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយប្រចាំក្រសួងកសិកម្ម...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 997

ថ្នាក់ដឹកនាំក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះពិនិត្យការផ្តល់​សេ​វារដ្ឋ​បាល​ក្នុងវិស័យកសិកម្ម នៅខេត្តព្រះសីហនុ

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារ នៃគណៈ​កម្មាធិការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 986

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អញ្ជើញ​ដឹកនាំក្រុមការងារចម្រុះចុះល្បាត និងបង្ក្រាបបទល្មើសនេសាទនៅខេត្តព្រៃវែង

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា និងឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំ​ក្រុមការងារចម្រុះ ចុះល្បាត...
ចេញ​ផ្សាយ​ ២០ សីហា ២០២៦ 1152

លទ្ធផលិកិច្ចអន្តរាគមន៍សង្គ្រោះស្រូវពីគ្រោះរាំងស្ងួត

តាមរយៈកិច្ចអន្តរាគមន៍សហការគ្នាយ៉ាងសកម្មរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1195

ក្រសួងកសិកម្ម បើកវគ្គបណ្តុះបណ្តាលស្តីពី«បទដ្ឋានគតិយុត្ត នីតិវិធី និងវិធាន​បច្ចេកទេសសម្រាប់ការធ្វើអាជីវកម្មជី-ថ្នាំកសិកម្ម» នៅខេត្តត្បូងឃ្មុំ

នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គ​បណ្តុះបណ្តាលស្តីពី...
ចេញ​ផ្សាយ​ ១៩ សីហា ២០២៦ 1276

ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម ត្រីអណ្តែងចំនួន ៣៥គីឡូក្រាម និងស៊ុតទាចំនួន ៥០០គ្រាប់ជូនដល់ពលរដ្ឋភៀសសឹក និងសិស្សានុសិស្សដែលកំពុងស្នាក់នៅបណ្តោះអាសន្ន

នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលផលបន្លែសណ្តែកកួរចំនួន ១៤០គីឡូក្រាម...