នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅក្នុងដំណើរចុះបេសកកម្មនៅខេត្តរតនគិរី ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិង ក្នុងនាមជាប្រធានគណ:កម្មការដឹកនាំគម្រោងពិពិធកម្មកសិកម្ម កម្ពុជា (CASDP- Cambodia Agricultural Sector Diversification Project) បានអញ្ជើញសួរសុខទុក្ខកសិករ សហគមន៍ដាំបន្លែ ដែលជាសមាជិកសហគមន៍កសិកម្ម ល្ងៀងមានជ័យ ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ។ ដំណើរនេះមានការចូលរួមពីមន្ត្រីអនុវត្តគម្រោងពិពិធកម្មកសិកម្មថ្នាក់ជាតិ ប្រធានមន្ទីរ និងមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដត្បូងឃ្មុំ។
ឯកឧត្តមបណ្ឌិត ហ៊ាន វណ្ណហន និងក្រុមការងារ បានស្តាប់នូវការលើកឡើងពីបញ្ហារបស់កសិករជុំវិញការដាំដំណាំគ្រប់មុខរបស់សហគមន៍។ សហគមន៍កសិកម្ម ល្ងៀងមានជ័យ មានផ្ទៃដីសរុប៥០ហិកតា ដែលកំពុងផលិតបន្លែ យកផ្លែជាច្រើនប្រភេទ មានដូចជា៖ តាសក់ ម្រះ ត្រប់ ននោង ដែលអាចមានសមត្ថភាពផលិតបាន៣តោនក្នុង១ថ្ងៃ៕