Other News
នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្មាំ២០២៤ នេះ ឯកឧត្តម សុខ វិសាល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញរបស់នាយកដ្ឋានដំណាំឧស្សាហកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម រួមដំណើរដោយលោក ស៊ឹម ថាវរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម ចុះជួបសម្ភាសជាមួយម្ចាស់ចម្ការស្វាយចន្ទី ដើម្បីធ្វើបច្ចុប្បន្នភាព លើតម្លៃផលិតកម្មដំណាំស្វាយចន្ទី នៅសហគមន៍ស្ទឹងត្រង់សែនជ័យ ក្នុងឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម៕