ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោកស្រី ចំរើន មុតិតា តំណាងឲ្យធនាគារពិភពលោក និងជាប្រធានក្រុមការងារ ចូលជួបសម្តែងការគួរសម ពិភាក្សាការងារ

ចេញ​ផ្សាយ​ ៧ មីនា ២០១៨ 3927

នៅទីស្តីការក្រសួងព្រឹកថ្ងៃពុធ ១០រោច ខែមិកសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនិងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានអនុញ្ញាឲ្យលោកស្រី ចំរើន មុតិតា តំណាងឲ្យធនាគារពិភពលោក និងជាប្រធានក្រុមការងារ និងសហការីចូលជួបសម្តែងការគួរសម ពិភាក្សាការងារ រួចស្នើសុំអនុសាសន៍ជាគន្លឹះសំខាន់ៗមួយចំនួនដើម្បីកសាងគម្រោងថ្មីមួយស្តីពី “ការធ្វើពិពិធកម្មកសិកម្មកម្ពុជា Cambodia Agriculture Sector Diversification Project” ឲ្យបានរលូននិងទទួលបានជោគជ័យ។ តាមអ្វីដែលលោកស្រីចំរើន មុតិតា ជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថា បេសកកម្មរបស់ក្រុមការងារនាពេលនេះគឺមានបំណង រៀបចំផែនការសកម្មភាពនៃដំណើរការបឋមរបស់គម្រោង កំណត់សមាសភាពពាក់ព័ន្ធចូលរួម កំណត់ប្រព័ន្ធតាមដាននិងវាយតម្លៃ ឯកភាពលើការគ្រប់គ្រងគម្រោង រៀបចំធ្វើទស្សនកិច្ចនៅតាមបណ្តាខេត្តដែលមានសក្តានុពល សម្របសម្រួល និងរៀបចំកិច្ចប្រជុំដើម្បីអនុម័តសម្រេច។ គម្រោងនេះក៏នឹងមានភាគីពាក់ព័ន្ធសំខាន់មានជាអាទិ៍ វិស័យឯកជន ដៃគូអភិវឌ្ឍ ។ នាឱកាសនេះឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបជូនក្រុមការងារពីការវិវឌ្ឍវិស័យកសិកម្មក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ និងបញ្ហាប្រឈមមួយចំនួនដូចជាការធ្លាក់ចុះកម្លាំងពលកម្មដោយសារការធ្វើចំណាកស្រុក តម្លៃពលកម្មកើនឡើង ទិន្នផលកសិកម្មនៅមានកម្រិតទាបបើធៀបជាមួយប្រទេសជិតខាង ស្របពេលដែលសេចដ្ឋកិច្ចជាតិមានការរីកចម្រើន ចំនួនប្រជាជនមានការកើនឡើង ទីផ្សារកសិផលលក្ខណៈប្រកួតប្រជែងខ្លាំង ការវិនិយោគលើវិស័យនេះក៏នៅមានកម្រិត ខណៈដែលវិស័យនេះមានសក្តានុពលឬឱកាសសម្រាប់ធ្វើការវិនិយោគ។ ដើម្បីអភិវឌ្ឍវិស័យអទិភាពមួយនេះក្នុងចំណោមវិស័យផ្សេងៗទៀតដែលរាជរដ្ឋាភិបាលបានកំណត់រួចក្នុងយុទ្ធសាស្រ្តចតុកោណ ឯកឧត្តមរដ្ឋមន្រ្តីបានជូនអនុសាសន៍ ជាគន្លឹះដល់ក្រុមការងារគម្រោងរបស់ធនាគារពិភពលោកយកទៅពិនិត្យពិចារណា ធ្វើយ៉ាងណាឲ្យការអនុវត្តគម្រោងដំណើរបានរលូននិងទទួលបានជោគជ័យ ទាំងម្ចាស់ជំនួយ និងអ្នកទទួលជំនួយ(កសិករ) ក្នងខេត្តគោលដៅ។ អនុសាសន៍ទាំងនោះរួមមាន៖

ទី១- គួរសិក្សានិងធ្វើការកែសម្រួលលើប្រព័ន្ធស្រោចស្របកសិកម្ម ធ្វើយ៉ាងងាយស្រួលដល់កសិករក្នុងការ ប្រើប្រាស់ ដោយគួរតែសិក្សាពីលទ្ធភាពអាចទាញយកទឹកពីប្រភពទឹកដែលមានស្រាប់ដូចជាអាងទឹក ទន្លេ បឹង ត្រពាំង ឬអណ្តូង។ គួរបង្កើនសមត្ថភាពដល់អ្នកប្រើប្រាស់លើការងារគ្រប់គ្រងទឹក ការប្រើប្រាស់ទឹកឲ្យបានសមស្រប។

ទី២-គួរសិក្សាពីលទ្ធភាពនៃការផ្លាស់ប្តូរមុខដំណាំ គឺត្រូវធ្វើយ៉ាងណាដាំដុះដំណាំទៅតាមតម្រូវការទីផ្សារ សមស្របទៅតាមស្ថានភាព និងគុណភាពដី និងលក្ខណៈអំណោយផលក្នុងការស្រោចស្របទឹក។

ទី៣-គួរសិក្សាពីលទ្ធភាពនៃការអនុវត្តពិពិធកម្មកសិកម្មទំនើបដើម្បីធានាបានទាំងបរិមាណ និងគុណភាព ដើម្បីបង្កើនចំណូលក្នុងគ្រួសារ ដែលសមាជិកចេះតែកើនឡើង និងកំណើនសេដ្ឋកិច្ច មានកើនឡើងជារៀងរាល់ឆ្នាំ។

ទី៤-ជំរុញការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មទំនើបដែលមានលក្ខណៈសមស្របទៅតាមលទ្ធភាពនិងស្ថានភាពរបស់កសិករ ដើម្បីធានាបាននូវនិរន្តរភាពនៃការផលិត និងការផ្គត់ផ្គង់។ ទី៥-គួរសិក្សាពីយន្តការនៃការផលិតតាំងពីការជ្រើសរើសពូជ ការដាំដុះ បច្ចេកវិទ្យាក្រោយពេលប្រមូលផល ការដឹកជញ្ជូន ការស្តុកទុក ឃ្លាំងសម្ងួត ការកែច្នៃ និងការនាំចេញ។ កិច្ចពិភាក្សាត្រូវបានបញ្ចប់ក្នុងបរិយាកាស ស្និតស្នាល និងសហការណ៍យ៉ាងល្អ ប្រសើរដោយឈរលើគោលការណ៍រួមក្នុងការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជានាពេលអនាគតដ៏ខ្លី។

Other News
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 30

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជáž...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 40

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ!

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ! ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 67

លោកបណ្ឌិត កែ មុន្ធីវុធ «ការនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារក្រៅប្រទេស បង្ហាញពីសុវត្ថិភាពចំណីអាហារដែលកម្ពុជាប្រកាន់ខ្ជាប់បានតាមស្តង់ដារ»

លោកបណ្ឌិត ថ្លែងបែបនេះក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 71

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដំឡើងទ្រុងមាន់ ជូនគ្រួសារទទួលផលពីគម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 68

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​(EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 236

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 228

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 241

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 272

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 296

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 311

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 405

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...