រដ្ឋមន្ត្រីពិនិត្យការនេសាទត្រីនៅឡូត៍កំពង់ហ្លួង

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 9240

ខណៈដែល​ត្រី​កំ​ហុក​កំពុងតែ​ចាប់ផ្តើម​ត្រូវ​ជាថ្មី កាលពី​ថ្ងៃទី២៦ ខែមករា លោក​រដ្ឋ មន្ត្រី​ក្រសួងកសិកម្ម ច័ន្ទ សារុន បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​សកម្មភាព​នេសាទ​ត្រី​ប្រហុក​ផ្អក នៅ​ឡូត៍ កំពង់ហ្លួង ខេត្តកណ្ដាល។

ក្រោយពី​បាន​ស្ដាប់​របាយការណ៍​របស់​លោក​ប្រធាន​ខណ្ឌ​រដ្ឋបាល​ល​ជលផល​ខេត្ត ដែល​បាន បង្ហាញ​ពី​កំណើន​នៃ​ទិន្នផល​ត្រី​រួចមក​លោក​រដ្ឋមន្ត្រី​បាន​ប្រាប់​ទៅ​ម្ចាស់​ឡូ​ត៏ មន្ត្រីជលផល ក៏ដូចជា ប្រជាជន​ដែល​ចូលរួម​នៅ​ទីនោះ​ថា បើទោះបីជា​ទិន្នផល​ត្រី​មានការ​កើនឡើង​ក៏ពិតមែន តែ​គ្រប់គ្នា​ត្រូវ ចូលរួម​បង្កើន​ផល​ស្តុក​មច្ឆជាតិ​ក្នុង​បឹង​ធម្មជាតិ។ រក្សា និង​បង្កើន​ពូជ​ត្រី​ធម្មជាតិ តាមរយៈ​សកម្មភាព ទប់ស្កាត់ ការនេសាទ​ដោយ​ប្រើ​ឧ​បករ​ណ៏​ល្មើសច្បាប់​ឲ្យ​ខាងតែបាន៕ជាមួយគ្នានេះ ត្រូវបង្កើត​ស្រះ ត្រី​សហគម​ន៏​ឲ្យ​បាន​ច្រើន​ថែមទៀត ព្រមទាំង​ជម្រុញ​ឲ្យ​មាន​សកម្មភាព​លែង​កូន​ត្រី​ឲ្យ​បាន​គ្រប់​ស្រុក ឃុំ។

លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ទៀតថា ប្រធាន​នេសាទ​ក៏ដូចជា​ឡូត៍នីមួយៗ ត្រូវ​រួមគ្នា​ការពារ​និង ដាំ​ព្រៃ​លិច​ទឹក​ឡើងវិញ នៅ​តំបន់​ដែលមាន​ការបាត់បង់។ ពិសេស​ត្រូវ​ចងចាំ​ថា ពុំមាន​ព្រៃ​លិច​ទឹក គឺ គ្មាន​ធនធាន​ជលផល​ទៀត​ទេ។ ព្រៃ​លិច​ទឹកជា​ពហុ​ប្រ​យោ​ជ​ន៏​សម្រាប់​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​សេដ្ឋ​ជាតិ។ លោក​បាន​រំលឹកថា ត្រូវ​រួមគ្នា​នឹង​ការពារ​ទប់ស្កាត់ ការកាប់បំផ្លាញ​ព្រៃ​លិច​ទឹក​ផងដែរ។ លុបបំបាត់​ការប្រើប្រាស់​ថ្នាំពុល​កសិកម្ម។

លោក​បន្តទៀតថា នៅតាម​ភូមិ​បង្កើត​កន្លែង​អភិរក្ស​ពូជ​មេត្រី នៅតាម​វត្ត ភូមិ ឃុំ ស្រុក។ សកម្ម ភាព​ទាំងអស់នេះ គឺ​អាចជួយ​កាត់បន្ថយ​ការចាប់​ត្រី​ពី​បឹងបួ ទន្លេ ត្រពាំង​ធម្មជាតិ ដែល​វា​កំពុង​រង​ការ ប៉ះពាល់​ពី​សកម្មភាពរ​ប​ស់មនុស្ស និង​ធម្មជាតិ។ ដូច្នេះ​យើង​គួរ​ចិញ្ចឹម​ត្រី​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ ហើយ រក្សា​ត្រី​ក្នុង​បឹង​ធម្មជាតិ​ឲ្យ​វា​ញាស់​តកូនតចៅ​បាន​ច្រើន​ថែមទៀត។

ទាក់ទិន​រដ្ឋបាល​ជល​ផល លោក​រដ្ឋមន្ត្រី​បាន​និយាយថា រដ្ឋបាល​ជលផល​គួរ​គិតគូរ​ថា ត្រូវធ្វើ យ៉ាងណា​រៀបចំ​មធ្យោបាយ (ទូក កាណូត អូរ) សម្រាប់​បង្ក្រាប​បទល្មើស​ជលផល​នៅ​បឹង​ទ​នេ្ល​សាប ឲ្យ​ជា​លក្ខណៈ​ឯកសណ្ឋាន​ត្រឹមត្រូវ មើលទៅ​ស័​ក្ត​សមជា​ក្រុម​បង្ក្រាប​បទល្មើស​មានអំណាច ហើយ ត្រូវ​ប្រើប្រាស់​វា​ឲ្យ​ចំ​គោលដៅ និង​មាន​ប្រសិទ្ធភាព៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 162

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញដឹកនាំ​ដំណើរ​ទស្សន​កិច្ច​អ្នក​សារព័ត៌មាន ក្រោមប្រធានបទស្តីពី «ពង្រឹងការគ្រប់គ្រងជលផល​សមុទ្រ​តាមរយៈការតាមដាន ត្រួតពិនិត្យ និងការឃ្លាំមើលតាមបែប​ឌីជីថល»

នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខា​ធិការ​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំកិច្ចប្រជុំ​កម្ម​វិធី​ដំណើរទស្សនកិច្ចអ្នកសារព័ត៌មាន...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 165

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារនាំយក​នូវស្បៀងអាហារ គ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់ចែកជូនប​ង​ប្អូន​ប្រជាពលរដ្ឋភៀសសឹក នៅស្រុកវ៉ារិន ខេត្តសៀមរាប

នៅថ្ងៃទី១២-១៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខា​ធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារ​រាជ​រដ្ឋាភិបាលចុះមូលដ្ឋានស្រុកវ៉ារិន...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 159

ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក និងក្រុមការងារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បាននាំយកស្បៀងអាហារ ទឹកសុទ្ធ និងសម្ភារៈមួយចំនួន ដើម្បីផ្តល់ជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលឃុំបន្ទាយឆ្មារ

នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកថ្មពួក និងក្រុមការងារស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 156

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជើញទទួលអំណោយគ្រឿងឧបភោគបរិភោគ សម្រាប់ចែកជូនប្រជាពលរដ្ឋភៀសសឹក​ នៅខេត្តបន្ទាយមានជ័យ

នាសៀលថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 152

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ និងលោកអ្នកឧកញ៉ា លាង ឃុន ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូនបងប្អូនជនភៀសសឹកមកមណ្ឌលសុវត្ថិភាព នៅខេត្តបន្ទាយមានជ័យ

នាព្រឹកថ្ងៃទី១៤​ ខែធ្នូ​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងលោកអ្នកឧកញ៉ា លាង ឃុន​ សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 152

ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បន្តនាំយកស៊ុតទា ផ្ដល់ជូនវីរកងទ័ពប្រចាំការនៅគោលដៅទិសខេត្តឧត្តរមានជ័យ

នៅថ្ងៃទី១៤​ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានបន្តចុះប្រមូលស៊ុតទា ដែលបានចិញ្ចឹមនៅស្ថានីយ៍កសិកម្ម ដើម្បីជូនដល់កងទ័ពជួរមុខនូវស៊ុតទាចំនួន​...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 175

អបអរសាទរ ខួបលើកទី៧០ កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ១៤ ធ្នូ ១៩៥៥ - ១៤ ធ្នូ ២០២៥

អបអរសាទរ ខួបលើកទី៧០ កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ១៤ ធ្នូ ១៩៥៥ - ១៤ ធ្នូ ២០២៥
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 169

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងឯកឧត្តមអភិបាល អ៊ុំ រាត្រី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានចូលរួមពិធីបូជាសពវិរកងកម្លាំងដែលបានពលីនៅសមរភូមិជួរមុខក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី

កាលពីថ្ងៃ១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ព្រមទាំងឯកឧត្តមអភិបាល អ៊ុំ រាត្រី និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានចូលរួមពិធីបូជាសពវិរៈកងកម្លាំងដែលបានពលីនៅសមរភូមិជួរមុខក្នុងបុព្វហេតុការពារអធិបតេយ្យភាពជាតិ...
ចេញ​ផ្សាយ​ ១៤ ធ្នូ ២០២៥ 173

អបអរសាទរ ខួប៣៣ឆ្នាំ នៃការដាក់បញ្ចូល «តំបន់រមណីយដ្ឋានអង្គរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២៥

អបអរសាទរ ខួប៣៣ឆ្នាំ នៃការដាក់បញ្ចូល «តំបន់រមណីយដ្ឋានអង្គរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២៥
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 252

មន្រ្តីរាជការចូលរួមធ្វើតេស្តរកសារធាតុញៀន ដើម្បីបង្ហាញពីភាពស្អាតស្អំ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តធ្វើតេស្តរហ័សរកសារធាតុញៀនក្នុងទឹកមូត្រលើមន្ត្រី ៣៤៥នាក់ ក្រោមរដ្ឋបាលព្រៃឈើ ដែលក្នុងចំណោមនេះមានស្ត្រី ៨១នាក់។ លទ្ធផលទាំងអស់សុទ្ធតែអវិជ្ជមាន។...
ចេញ​ផ្សាយ​ ១៣ ធ្នូ ២០២៥ 274

ឯកឧត្តមអនុរដ្ឋលេខាធិការ ខាត់ សុធី អញ្ជើញដឹកនាំក្រុមការងារចុះចែក​កុំព្យូទ័រ​បន្ទះ(Tablet) ដល់មន្ត្រីកសិកម្មឃុំសង្កាត់ថ្មី ចំនួន៣៥០នាក់ នៃខេត្ត​ទាំង២៣ ទូទាំងប្រទេស

ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ខាត់ សុធី អនុរដ្ឋ​លេខា​ធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញ​ដឹកនាំ​នាយកដ្ឋាន​ផ្សព្វផ្សាយកសិកម្មចុះចែកកុំព្យូទ័របន្ទះ(Tablet)...