ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធី សិក្ខាកាមចូលរួមមកពីក្រសួងពាក់ព័ន្ធ មន្ទីរជំនាញមកពីបណ្តាខេត្តជុំវិញបឹងទន្លេសាប មជ្ឈមណ្ឌលស្រាវជ្រាវពូជស្រូវ ហ៊ូណាន

ចេញ​ផ្សាយ​ ៨ ឧសភា ២០១៨ 4102

នៅព្រឹកថ្ងៃច័ន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ នៅអាគារផ្ការំដួលនៃទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានរៀបចំសិក្ខាសាលាស្តីពីការពិគ្រោះយោបល់ និងផ្សព្វផ្សាយគម្រោងវិនិយោគដំណាំស្រូវពូជ Japonica ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំក្រសួង ហើយនិងមានសិក្ខាកាមចូលរួមមកពីក្រសួងពាក់ព័ន្ធ មន្ទីរជំនាញមកពីបណ្តាខេត្តជុំវិញបឹងទន្លេសាប មជ្ឈមណ្ឌលស្រាវជ្រាវពូជស្រូវ ហ៊ូណាន និងអ្នកវិនិយោគិនមកពីប្រទេសចិន សរុបប្រមាណ៨០នាក់។

បន្ទាប់ពីការធ្វើសេចក្តីរាយការណ៍ស្តីពីលទ្ធផលសម្រេចបានរបស់ក្រុមហ៊ុន ក្នុងស្រាវជ្រាវពូជស្រូវ ប្រភេទគ្រាប់កន្តុល (Japonica) នៅប្រទេសកម្ពុជាកន្លងមក និងពីគោលបំណង ពាក់ព័ន្ធទៅដល់ប្រធានបទសិក្ខាសាលានាថ្ងៃនេះ ដោយលោក Lyu Futeng អគ្គនាយកក្រុមហ៊ុន Jiangsu Long An Agricultural Technology Co., ltd និងជាតំណាងនាយកវិទ្យាស្ថានស្រាវជ្រាវ Hybrid Rice ខេត្តហ៊ូណាន រួចមក ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើគារវកិច្ចស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះក្រុមហ៊ុន Jiangsu Long An Agricultural Technology Co., ltd និងមជ្ឈមណ្ឌលស្រាវជ្រាវពូជស្រូវ Hybrid Rice ហ៊ូណាន និងអ្នកវិនិយោគិនមកពី ប្រទេសចិន ដែលបានជួយឧបត្ថម្ភ និងធ្វើឲ្យមានការរៀបចំសិក្ខាសាលាដ៏មានសារៈសំខាន់ឡើងនាថ្ងៃនេះ សម្រាប់យើងទាំងអស់គ្នាមានឱកាសផ្លាស់ប្តូរនូវគំនិត ទស្សនៈ និងបទពិសោធន៍ថ្មីៗប្រកបដោយតឋភាពក្នុងវិស័យស្រូវអង្ករ សំដៅអភិវឌ្ឍន៍វិស័យនេះឱ្យមានលក្ខណៈទំនើប ពិសេសពិនិត្យឡើងវិញអំពីកាលានុវត្តភាពនៃការបង្កើនផលិតភាព និងពាណិជ្ជកម្មកសិកម្មផ្នែកស្រូវ-អង្ករ ស្របទៅនឹងការប្រែប្រួលក្នុងបរិបទនៃសាកលភាវូបនីយកម្ម តំបន់ភាវូបនីយកម្ម មូលដ្ឋានូបនីយកម្ម នាពេលបច្ចុប្បន្ន និងថ្ងៃអនាគត។ ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ គឺប្រាកដជាការចូលរួមចំណែកបង្កើនទំនាក់ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា ចិន ប្រព្រឹត្តទៅដោយជោគជ័យប្រកបដោយមោទនភាព។

ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តមបានលើកយកមកបញ្ជាក់ជូនថា មជ្ឈមណ្ឌលស្រាវជ្រាវពូជស្រូវ ហ៊ូ ណាន បានសិក្សាស្រាវជ្រាវរកពូជស្រូវប្រភេទគ្រាប់កន្តុល (Japonica) នៅប្រទេសកម្ពុជាក្នុងគោលបំណងផលិតស្រូវ ប្រមូលកែច្នៃស្រូវ និងនាំអង្ករប្រភេទនេះចេញទៅប្រទេសចិន។ គម្រោងវិនិយោគលើដំណាំស្រូវនេះ មានផែនការសហការជាមួយកសិករដើម្បីដាំដុះលើផ្ទៃដី២០ម៉ឺនហិកតាដោយប្រើប្រាស់ពូជស្រូវកន្តុលតំបន់ត្រូពិច (Tropical Japonica) ដែលបានធ្វើការពិសោធកន្លងមកនៅក្នុងខេត្តកំពង់ស្ពឺ ដើម្បីលើកកម្ពស់ទិន្នផលស្រូវនៅកម្ពុជាឱ្យកើនឡើងរហូតដល់៣០% ពោលគឺជួយលើកកម្ពស់អត្រាទិន្នផលស្រូវឱ្យកើនឡើងពី៥ ទៅ៦តោន/ហិកតា។ ម្យ៉ាងទៀត មជ្ឈមណ្ឌលស្រាវជ្រាវពូជស្រូវ ហ៊ូ ណាន មានគម្រោងសាងសង់រោងចក្រកែច្នៃអង្ករទំនើប ឃ្លាំងស្តុក និងជំរុញការកែច្នៃអង្កររបស់កម្ពុជាឱ្យមានគុណភាពខ្ពស់ស្របតាមស្តង់ដារអន្តរជាតិ និងជំរុញឱ្យប្រទេសកម្ពុជាក្លាយជាអ្នកនាំចេញអង្ករដ៏សំខាន់មួយនៅក្នុងតំបន់អាស៊ី។

ឆ្លើយតបទៅនឹងចក្ខុវិស័យខាងលើនេះ អង្គសិក្ខា-សាលានាថ្ងៃនេះមានគោលបំណងសំខាន់ៗចំនួន៣ចំណុចគឺ៖

១. ផ្សព្វផ្សាយពីពូជស្រូវ ប្រភេទថ្មីនៃអង្ករកន្តុល Japonica ដែលបានធ្វើការពិសោធកន្លងមកនៅក្នុងខេត្តកំពង់ស្ពឺ ២. ណែនាំពីបច្ចេកទេសប្រើប្រាស់ជី របស់មជ្ឈមណ្ឌលស្រាវជ្រាវពូជស្រូវ ហ៊ូណាន និង៣. ការពិភាក្សាលើការរៀបចំកិច្ចសន្យាកសិកម្ម រវាងក្រុមហ៊ុន និងសហគមន៍កសិកម្ម។ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការលើការងារនេះប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលផ្លែផ្កា ជាពិសេសដោយអនុលោមតាមអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិទ្យាស្ថាន Hunan Hybrid Rice Research Center និង Jiangsu Long An Agricultural Technology Co., ltd ឯកឧត្តមបានផ្តល់នូវអនុសាសន៍ជាមូលដ្ឋានជូនអង្គសិក្ខាសាលាដើម្បីធ្វើការពិចារណាដូចខាងក្រោម ៖

១. ភាគីទាំងពីរត្រូវសហការយ៉ាងជិតស្និទ្ធជាមួយអង្គភាពជំនាញក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការងារសិក្សាស្រាវជ្រាវ វាយតម្លៃ និងជ្រើសរើសពូជស្រូវគ្រាប់កន្តុលប្រភេទ Japonica នេះ ដើម្បីធានាថា មានភាពសមស្របនឹងលក្ខខណ្ឌដាំដុះក្នុងប្រទេសកម្ពុជា។ ត្រូវរៀបចំផែនការ និងកំណត់ទីតាំងផលិតកម្មស្រូវឱ្យបានច្បាស់លាស់ ស្របតាមរដូវកាលដាំដុះ បង្គុំបច្ចេកទេស និងសក្តានុពលដី។

២. បន្ដពង្រឹងការងារអប់រំផ្សព្វផ្សាយបច្ចេកទេសដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត និស្សិត ព្រមទាំងកសិករឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅថែមទៀត តាមគ្រប់មធ្យោបាយដូចជា សាលារៀនស្រែកសិករ វគ្គបណ្ដុះបណ្ដាលខ្លីៗ ការធ្វើបង្ហាញ ទិវាស្រែ ទស្សនកិច្ចសិក្សា និងលើកកម្ពស់សហ-គមន៍អភិវឌ្ឍន៍កសិកម្ម ជាពិសេសធ្វើការតម្រង់ទិសទៅរកការពង្រឹងសមត្ថភាពរបស់សហគមន៍កសិកម្មដើម្បីផលិតក្នុងទ្រង់ទ្រាយធំ ដោយអនុវត្តយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយភាគីទិញនៅប្រទេសចិនឱ្យបានច្បាស់លាស់ ដោយស្មោះត្រង់រវាងអ្នកផលិត និងអ្នកប្រមូលទិញប្រកបដោយសមធម៌ ដើម្បីធានាទីផ្សារអង្ករដែលផលិតបានប្រកបដោយភាពម្ចាស់ការ និងស័ក្តិ-សិទ្ធភាព ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពីការជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករពីកម្ពុជា។

៣. ត្រូវអនុវត្តតាមនីតិវិធី និងបទដ្ឋានគតិយុត្តជាធរមាន ពិសេសកិច្ចសហការជាមួយអង្គភាពជំនាញពាក់ព័ន្ធ រួមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្តទាំងអស់ត្រូវខិតខំបន្តពង្រីកវិសាលភាពដើម្បីបំពេញតួនាទីក្នុងការបង្កើនការយល់ដឹងដល់សមត្ថកិច្ចដែលកំពុងមានសកម្មភាពពាក់ព័ន្ធនឹងការនាំចេញអង្ករ ក្រុមហ៊ុននាំចេញអង្ករ រោងម៉ាស៊ីនកិនស្រូវ និងកែច្នៃអង្ករ ក្រុមហ៊ុនឡូហ្គីស្ទីក ក្រុមហ៊ុនដឹកជញ្ជូន។ល។ ក្នុងការរៀបចំថែទាំស្រូវ អង្ករមុនការនាំចេញ និងបំពេញបែបបទដោយអនុលោមតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសនាំចូល និងរាល់កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយប្រទេសនាំចូលឱ្យបានសមស្របតាមស្តង់ដារភូមគាមអនាម័យទាំងបរិមាណ គុណភាព និងនីតិវិធីជាធរមាន។

Other News
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 106

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ

ទិដ្ឋភាពទូទៅ ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) មានបងប្អូនចូលរួមទស្សនាច្រើនកុះករ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជáž...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 99

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ!

ថ្ងៃទី១នៃព្រឹត្តការណ៍ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) កុំឱ្យឱកាសល្អកន្លងផុតទៅ! ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 109

លោកបណ្ឌិត កែ មុន្ធីវុធ «ការនាំចេញផលិតផលកសិកម្មកម្ពុជាចូលទីផ្សារក្រៅប្រទេស បង្ហាញពីសុវត្ថិភាពចំណីអាហារដែលកម្ពុជាប្រកាន់ខ្ជាប់បានតាមស្តង់ដារ»

លោកបណ្ឌិត ថ្លែងបែបនេះក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 110

ថ្នាក់ដឹកនាំក្រសួងកសិកម្ម​ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការដំឡើងទ្រុងមាន់ ជូនគ្រួសារទទួលផលពីគម្រោង EMPOWER នៅខេត្តបន្ទាយមានជ័យ

នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 118

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះផ្សព្វផ្សាយគម្រោងលើកកម្ពស់ជីវភាពប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច​ ដើម្បីកាត់បន្ថយភាពងាយរងគ្រោះ និងពង្រឹងភាពធន់​(EMPOWER) នៅខេត្តសៀមរាប

នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារអនុវត្តគម្រោង EMPOWER ប្រចាំស្រុកស្វាយលើ ខេត្តសៀមរាប...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 284

ការគាំទ្រហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​កម្ពុជា

នាព្រឹកថ្ងៃទី២៣​ ខែតុលា​ ឆ្នាំ២០២៦​ វេទិកា​ និងពិព័រណ៍កសិកម្មកម្ពុជា​(CAFE26)​ បានរៀបចំបទបង្ហាញ​ស្តីពី​ កម្មវិធីហិរញ្ញប្បទាន​ និងឥណទានសម្រាប់អាជីវកម្មកសិកម្ម​ ដែលមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពី​បណ្តាធនាគារកម្ពុជា​ជាច្រើន...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 261

កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ (SPS) នៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 272

ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE26 ប្រព្រឹត្តទៅនៅថ្ងៃនេះ

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នៅមជ្ឈមណ្ឌលសន្និបាត​និងពិព័រណ៍កោះពេជ្រ...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 298

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦

អបអរសាទរខួបលើកទី៣៥ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០២៦
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 314

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី

ពីដែនដីអង្គរដ៏រុងរឿង និងប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជាត្រៀមស្វាគមន៍ពិភពហ្វ្រង់កូហ្វូនី។ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០...
ចេញ​ផ្សាយ​ ២៣ តុលា ២០២៦ 338

ឯកឧត្តម យ៉ង សាំង កុមារ អញ្ជើញដឹកនាំការចែកគ្រាប់ពូជបន្លែជូនប្រជាពលរដ្ឋនៅភូមិតាកឹងបៃតង ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ផលិតកម្មបន្លែ និងជីវភាពគ្រួសារ

នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម យ៉ង សាំង កុមារ រួមជាមួយថ្នាក់ដឹកនាំមន្ទីរកសិកម្មខេត្តព្រះវិហារ និងមន្ត្រីកសិកម្មឃុំ បាននាំយកគ្រាប់ពូជបន្លែដែលទទួលបានពីអង្គការ...
ចេញ​ផ្សាយ​ ២២ តុលា ២០២៦ 418

លោកស្រី សែត ហាច ជា «កសិករគោលដៅ»

លោកស្រី សែត ហាច ជា«កសិករគោលដៅ» នៃគម្រោង PEARL ឬគម្រោងគជ់ ដែលជាគម្រោងដឹកនាំអនុវត្តដោយក្រសួងកសិកម្ម ថ្មីៗនេះ លោកស្រី បានទទួលស្គាល់ពីអង្គការ FAO ជា «វីរនារីម្នាក់ ក្នុងចំណោម...