Other News
នារសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានដឹកនាំប្រជុំពិភាក្សាការអភិវឌ្ឍចម្ការព្រៃដាំ នៅនាយកដ្ឋានអភិវឌ្ឍន៍ចម្ការព្រៃដាំ និងព្រៃឯកជននៃរដ្ឋបាលព្រៃឈើ ដើម្បីរៀបចំយុទ្ធសាស្ត្រលើការងារដាំឈើ ជំរុញ និងលើកទឹកចិត្តដល់វិស័យឯកជន បុគ្គលលក្ខណៈគ្រួសារ និងសហគមន៍មូលដ្ឋានលើការងារដាំឈើ និងស្តារព្រៃឈើ។