នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងរៀបចំសិក្ខា សាលាផ្សព្វផ្សាយ ស្តីពី“ការអនុវត្តកាតព្វកិច្ចនៃសមាជិកភាពរបស់កម្ពុជាក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗពាក់ព័ន្ធវិស័យកសិកម្ម” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧-១១ ខែឧសភា ឆ្នាំ២០១៨ នៅសណ្ឋាគារមិត្តភាព ខេត្ដកំពត។ គោលបំណងនៃសិក្ខាសាលា គឺដើម្បីផ្សព្វផ្សាយនូវនីតិវិធីនៃ ការរៀបចំសេចក្តីជូនដំណឹង (Notification) ពាក់ព័ន្ធនឹងវិស័យកសិកម្ម សម្រាប់បញ្ជូនទៅអង្គការពាណិជ្ជកម្ម ពិភពលោក (WTO)។
សិក្ខាសាលាផ្សព្វផ្សាយនេះ មានការអញ្ជើញមន្រ្តីចំនួន ៤៩រូប ពីអង្គភាពក្រោមឳវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន ៨ ព្រមទាំងបានអញ្ជើញគ្រូឧទ្ទេសនាម ដែលជាអ្នកជំនាញមកពីក្រសួងពាណិជ្ជកម្ម អគ្គនាយកដ្ឋានកសិកម្ម និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។