អធិការដ្ឋានរដ្ឋបាលជលផលទន្លេមេគង្គ ខណ្ឌរដ្ឋបាលជលផល ខេត្តត្បូងឃ្មុំ សហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ ចុះល្បាត ត្រួតពិនិត្យ ការពារព្រៃលិចទឹក នៅតាមចំណុចទីតាំង ៤កន្លែង ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

ចេញ​ផ្សាយ​ ០៣ មីនា ២០២៤ 1351

នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤នេះ អធិការដ្ឋានរដ្ឋបាលជលផលទន្លេមេគង្គ ខណ្ឌរដ្ឋបាលជលផលខេត្តត្បូងឃ្មុំ សហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ ចុះល្បាតត្រួតពិនិត្យការពារព្រៃលិចទឹក នៅតាមចំណុចទីតាំង ៤កន្លែង ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ប្រតិបត្តិការចុះត្រួតពិនិត្យ ល្បាតការងារនោះ ដឹកនាំដោយ លោក អៀម ម៉ាយ៉ុងរី នាយខណ្ឌរដ្ឋបាលជលផលខេត្តត្បូងឃ្មុំ និងកញ្ញា យីន ចាន់ធៀង នាយរងផ្នែករដ្ឋបាលជលផល សហការ ជាមួយកម្លាំងប្រដាប់អាវុធទាំងបីឈរជើងការពារព្រៃលិចទឹក នៅតាម ចំណុចទីតាំងទាំង ៤កន្លែង ក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ ដែលមានដូចខាងក្រោម៖

ទី១. ចំណុចក្របីក្រៀក ស្ថិតនៅឃុំឈូក (ចុះល្បាតចំនួន២លើក) នៅចំណុចខាងកើតភូមិឈូក ឃុំឈូក សមត្ថកិច្ចបានប្រទះឃើញមានស្លាកស្នាមកាប់ព្រៃឫស្សីថ្មីៗ មានទំហំប្រមាណ១,៥០អា កម្លាំងសមត្ថកិច្ចនឹងចាត់វិធានការស្រាវជ្រាវបន្ត។

ទី២. ចំណុចចំការចិន ស្ថិតនៅឃុំប៉ើស២(ចុះល្បាត ចំនួន១លើក) សមត្ថកិច្ចពុំបានប្រទះឃើញ មានការកាប់ឈូសឆាយថ្មីនោះទេ។

ទី៣.ចំណុចជ្រោយជលា ស្ថិតនៅឃុំទ្រា (ល្បាតចំនួន១លើក) សមត្ថកិច្ចពុំប្រទះឃើញមានការកាប់ឈូសឆាយថ្មីៗនោះទេ។

ទី៤. ចំណុចពោះអំបែងស្ថិតនៅ ឃុំទួលស្នួល(ល្បាតចំនួន១លើក) ពុំប្រទះឃើញមានការឈូសឆាយថ្មីនោះទេ៕

 

Other News
ចេញ​ផ្សាយ​ ០៧ កញ្ញា ២០២៤ 104

ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល បានអញ្ជីញដឹកនាំកិច្ចប្រជុំបូកសរុបប្រចាំខែ និងលើកទិសដៅសកម្មភាពការងារថ្មីរបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ====================== នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជីញដឹកនាំកិច្ចប្រជុំបូកសរុបប្រចាំខែ និងលើកទិសដៅសកម្មភាពការងារថ្មីរបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ លោកនាយក នាយករងវិទ្យាស្ថាន ផ្នែកហិរញ្ញវត្ថុ ប្រធានការិយាល័យគ្រប់ផ្នែក ប្រធានមជ្ឈមណ្ឌលផលិតកម្ម និងការកែច្នៃគ្រាប់ពូជស្រូវ មន្ដ្រីរាជការ ព្រមទាំងបុគ្គលិករបស់វិទ្យាស្ថាន។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺជំរុញគោលដៅនៃការអភិវឌ្ឍចំណូលរបស់វិទ្យាស្ថាន និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូ អង្គការ វិស័យឯកជន ក្នុងការងារស្រាវជ្រាវពូជស្រូវ និងពូជដំណាំជាដើម។ លទ្ធផលនៃកិច្ចប្រជុំរួមមាន ក្រុមការងារផ្សព្វផ្សាយរបស់វិទ្យាស្ថាន នឹងរៀបចំចងក្រងផលិតវីដេអូ ស្ដីអំពីសេវាកម្មសម្ងួត និងសំអាតគ្រាប់ពូជស្រូវមុនការប្រមូលផលពូជស្រូវ នៅមជ្ឈមណ្ឌលផលិតកម្ម និងការកែច្នៃគ្រាប់ពូជស្រូវព្រៃកណ្ដៀង និងអាងពោធិ៍ ព្រមទាំងសិក្សាស្រាវជ្រាវពីលទ្ធភាពនៃការផលិតពូជដំណាំផងដែរ។ បន្ថែមពីនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ស្នើទៅវិទ្យាស្ថានពិចារណា ស្ដីពីការតម្លៃនៃការផ្ដល់សេវាសម្ងួត-រោយពូជស្រូវ និងការជួលឃ្លាំងស្តុកស្រូវ និងសូមឱ្យប្រធានមជ្ឈមណ្ឌលផលិតកម្ម និងការកែច្នៃគ្រាប់ពូជស្រូវព្រៃកណ្ដៀងទាក់ទងជាមួយសហគមន៍ផលិតស្រូវពូជទាំង០៦ នៅក្នុងខេត្តព្រៃវែង ដើម្បីសហការផ្ដល់សេវា សម្ងួត-រោយពូជស្រូវ និងការជួលឃ្លាំងស្តុងស្រូវ ព្រមទាំងស្វែងយល់ពីបញ្ហាប្រឈមរបស់សហគមន៍៕

ចេញ​ផ្សាយ​ ០៦ កញ្ញា ២០២៤ 150

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងលោកឧញ៉ា ម៉ុង រិទ្ធថា សហប្រធានក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម អញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារ ផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម (ក្រុម ក) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងលោកឧញ៉ា ម៉ុង រិទ្ធថា សហប្រធានក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម អញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារ...
ចេញ​ផ្សាយ​ ០៦ កញ្ញា ២០២៤ 142

ឯកឧត្តមរដ្ឋលេខាធិការ អ៊ុង សំអាត អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់បំពាន ដុតឈូសឆាយ និងហ៊ុមព័ទ្ធ ដីព្រៃឈើដើម្បីវាតយកដីធ្វើកម្មសិទ្ធនៅតាមបណ្តាលខេត្តមួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមរដ្ឋលេខាធិការ អ៊ុង សំអាត អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបការកាប់បំពាន ដុតឈូសឆាយ និងហ៊ុមព័ទ្ធ...
ចេញ​ផ្សាយ​ ០៦ កញ្ញា ២០២៤ 139

ឯកឧត្តមអនុរដ្ឋលេខាធិការ ទឹម បូរក្ស ដឹកនាំក្រុមការងារចម្រុះ ចុះបង្ក្រាបបទល្មើសជលផលនៅស្រុកចំនួន២ ក្នុងខេត្តកំពង់ចាម

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារចម្រុះ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលបានចំនួន...
ចេញ​ផ្សាយ​ ០៥ កញ្ញា ២០២៤ 189

សែនក្រអូប០១៖ ពូជស្រូវកម្ពុជា ឆ្ពោះទៅកាន់ទីផ្សារពិភពលោក

សែនក្រអូប០១ គឺជាពូជស្រូវស្រាល មិនប្រកាន់រដូវ ដែលបន្សុទ្ធនិងបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (កាឌី) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ចេញ​ផ្សាយ​ ០៥ កញ្ញា ២០២៤ 178

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងលោកឧញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម ឈ)

នៅរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងលោកឧញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អញ្ជើញជាគណៈអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ...
ចេញ​ផ្សាយ​ ០៥ កញ្ញា ២០២៤ 169

ឯកឧត្តមរដ្ឋលេខាធិការ​ តូច ប៊ុនហួរ អញ្ជើញចូលរួមកម្មវិធីបិទក្នុងពិធីបិទគម្រោង CRAS និងបើកគម្រោង EU-CAPSAFE

នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមកម្មវិធីបិទគម្រោង CRAS និងបើកគម្រោង EU-CAPSAFE នៅសណ្ឋាគារសាន់អេនម៉ូនភ្នំពេញ។ ក្នុងពិធីនេះ...
ចេញ​ផ្សាយ​ ០៥ កញ្ញា ២០២៤ 186

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងពិធីបិទគម្រោង CRAS និងបើកគម្រោង EU-CAPSAFE

នៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទគម្រោង CRAS និងបើកគម្រោង EU-CAPSAFE នៅសណ្ឋាគារសាន់អេនម៉ូនភ្នំពេញ។ ថ្លែងទៅកាន់អង្គពិធី...
ចេញ​ផ្សាយ​ ០៥ កញ្ញា ២០២៤ 176

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ទទួលជួបពិភាក្សាការងារអំពីជីវម៉ាស (Biomass) ជាមួយលោកស្រី Rebekah Bell នាយកអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំប្រទេសកម្ពុជា

នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបពិភាក្សាការងារអំពីជីវម៉ាស (Biomass) ជាមួយលោកស្រី...
ចេញ​ផ្សាយ​ ០៥ កញ្ញា ២០២៤ 175

លោកជំទាវអនុរដ្ឋលេខាធិការ អ៊ឹម រចនា អញ្ជើញជួបប្រជុំជាមួយ​មន្រ្តីជំនាញជលផលខេត្តក្រចេះ ដើម្បីពង្រឹងកិច្ចការអភិរក្ស​ផ្សោតទន្លេមេគង្គ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ

ដោយបានទទួលការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបប្រជុំ...
ចេញ​ផ្សាយ​ ០៥ កញ្ញា ២០២៤ 167

ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា បន្តដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងពង្រឹងការគ្រប់គ្រងអាជីវកម្មជី​និងថ្នាំកសិកម្ម ក្នុងខេត្តបាត់ដំបង

នៅថ្ងៃទី៤​ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម​ គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានបន្តដឹកនាំក្រុមការងារក្រសួងចុះត្រួតពិនិត្យ និងពង្រឹងការគ្រប់គ្រងអាជីវកម្មជី​និងថ្នាំកសិកម្ម...
ចេញ​ផ្សាយ​ ០៥ កញ្ញា ២០២៤ 176

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម វ៉ាង​ វិនប៊ិន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា

នៅព្រឹកថ្ងៃទី០៤​ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម វ៉ាង ​វិនប៊ិន...