Other News
នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ក្រោយពីបានចូលជួបពិភាក្សាការងារជាមួយមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវពូជស្រូវហាយប្រិដ ខេត្តហ៊ូណានត្រូវបានបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រីនឹងគណៈប្រតិភូបានបន្តដំណើរទៅទស្សនារោងចក្រកែច្នៃអង្ករឈ្មោះថា Hunan Grain Group, Hunan Jingshan Food Co., Ltd នៅស្រុកខៃហួយ ទីក្រុងឆាងសា ខេត្តហ៊ូណាន
ដែលមានលទ្ធភាពកែច្នៃអង្ករក្នុង ១ថ្ងៃប្រមាណជាង ២២០តោន ពោលគឺ ៥ម៉ឺនតោនក្នុង ១ឆ្នាំ។ ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្ម ក្រុមហ៊ុនបានរាយការណ៍ថាក្នុង ១ឆ្នាំចលនាទិញ-លក់ ស្រូវនិងអង្ករអាចឈានដល់ជាង ១២ម៉ឺនតោន។
សូមបញ្ជាក់ផងដែរថា ដើម្បីកែច្នៃបានជាផលិតផលសម្រេចនិងវេចខ្ចប់សម្រាប់បញ្ជូនទៅទីផ្សារ ស្រូវដែលជាវត្ថុធាតុដើមត្រូវការឆ្លងកាត់ក្នុងខ្សែចង្វាក់ផលិតកម្មសរុបជាង ១ ៨០០ ម៉ែត្រ និងត្រូវការកិន ៤ដំណាក់កាលផងដែរ។