ឯកឧត្ដម អ៊ុក រ៉ាប៊ុនពិនិត្យស្រូវវស្សានៅឃុំក្រាំងយ៉ូវ

ចេញ​ផ្សាយ​ ២៥ មករា ២០១៨ 3164

កាលពី​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤នេះ ឯកឧត្ដម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​រួម​ដំណើរ​ដោយ​ឯកឧត្ដម ទី សុគន្ធ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ឯកឧត្ដម សូ​ខន​ឫទ្ធិ​គុណ​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម និង​ប្រធាន​អង្គភាព​ជំនាញ​មួយចំនួនទៀត បាន​អញ្ជើញ​ទៅពិនិត្យ​វាយតម្លៃ​ការងារ​បង្កបង្កើនផល​ស្រូវ​រដូវវស្សា​នៅតាម​ភូមិ​មួយចំនួន​ក្នុង​ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល។

អញ្ជើញ​រួម​ដំណើរ​នាឱកាស​នោះដែរ​រួមមាន ឯកឧត្ដម ជឹម សុខុន អភិបាលរង​ខេត្តកណ្តាល និង​មន្ត្រីរាជការ​នៃ​មន្ទីរ​កសិកម្ម​ខេត្តកណ្តាល​មួយចំនួនទៀត។ គោលបំណង​នៃ​ដំណើរ​បេសកកម្ម​របស់​ឯកឧត្ដម​រដ្ឋមន្ត្រី​នាឱកាស​នោះ​គឺ​ដើម្បី​ពិនិត្យ​ស្ថានភាព​ទូទៅ​ស្រូវវស្សា​ដែល​តាម​របាយការណ៍រ​បស់​មន្ទី​រកសិកម្ម​ខេត្តកណ្តាល​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ដំណាច់​ខែកញ្ញា ឆ្នាំ២០១៤នេះ ព្រួស​ ស្ទូង​បាន 37,883 ហិកតា​គឺ​ស្មើនឹង 94,7ភាគរយ នៃ​ផែនការ 40,000 ហិកតា។

នាឱកាស​នោះដែរ​ឧត្ដម​រដ្ឋមន្ត្រី អ៊ុក រ៉ាប៊ុន និង​ប្រតិភូ​រួម​ដំណើរ​ក៏បាន​អញ្ជើញ​ពិនិត្យ​វាយតម្លៃ​លទ្ធផល​ការងារ​ធ្វើស្រែ​របស់​កសិករ​គំរូ សួន ប៉ាល់ នៅ​ភូមិ​កណ្តាល ឃុំ​ក្រាំង​យ៉ូ​វ ដែល​បានការ​បណ្តុះបណ្តាល​ពី​មន្ត្រី​ជំនាញ​អគ្គនាយកដ្ឋាន​កសិកម្ម និង​វិទ្យាស្ថាន​ស្រាវជ្រាវ​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា CARDI មាន​សមត្ថភាព​អាច​បង្កាត់​ពូជស្រូវ​ដោយ​ប្រើការ​រើសយក​ពូជ​ស្រូវផ្កាខ្ញី​បង្កាត់​ជាមួយ​ពូជស្រូវ IR66 បាន​ពូជ​ថ្មី​មួយ​ប្រភេទ​ជា​ប្រភេទ​ពូជស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ មាន​រយៈ​ពី ៩៥ថ្ងៃ​ទៅ ១០៥ថ្ងៃ និង​មាន​គុណភាព​គ្រាប់​អង្ករ​ល្អ។ ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​ស្ងើចសរសើរ និង​វាយតម្លៃ​ខ្ពស់​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​កសិករ សួន ប៉ាល់ ដោយ​សម្រេចបាន​ស្នាដៃ​គួរ​ឲ្យ​កត់សម្គាល់។  ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​សំណូមពរ​សូម​ឲ្យ​ពង្រីក​ពូជស្រូវ​ថ្មី​នេះ​បន្ថែមទៀត​ទាំង​ក្នុង​តំបន់​នេះ និង​នៅតាម​បណ្តា​ឃុំផ្សេងៗ។ ត​មក​ឯកឧត្ដម​រដ្ឋ​មន្ត្រី និង​ប្រតិភូ​រួម​ដំណើរ​បាន​បន្តដំណើរ​អញ្ជើញ​ទៅពិនិត្យ​ដំណាំ​ម្រះ​របស់​កសិករ ផាត សុខា នៅ​ភូមិ​ទួល​ក្រូច ឃុំ​ក្រាំង​យ៉ូ​វ ដែល​រហូតមក​ដល់ពេលនេះ​គឺ​បានផ្តល់​ផល​ដែលជា​ប្រភព​ចំណូល​ជាទី​ពេញចិត្ត ខណៈនោះ​ឯកឧត្ដម​រដ្ឋមន្ត្រី​អ៊ុក រ៉ាប៊ុន បាន​មានប្រសាសន៍​ផ្តល់នូវ​ការលើកទឹកចិត្ត និង​សំណូមពរ​សូម​ឲ្យ​ខិតខំ​បន្តទៀត ព្រោះ​ថាបើ​យើង​ពឹងផ្អែក​តែ​ទៅលើ​ដំណាំ​ស្រូវ​មួយ​មុខ គឺ​មិនអាច​កែប្រែ​ជីវភាព​ឲ្យ​ធូរធារ​បាន​ឆាប់​ឡើយ ជាពិសេស​ដំណាំ​បន្លែ​មាន​រយៈពេល​ខ្លី​ឆាប់​បាន​ប្រមូល​ផល និង​ទទួលបាន​ប្រាក់ចំនូល​ទាន់​ចិត្ត៕

ព័ត៌មានផ្សេងៗទៀត
ចេញ​ផ្សាយ​ ០៩ មីនា ២០២៥ 230

ឯកឧត្តមអនុរដ្ឋលេខាធិការ ស្រី វុឌ្ឍី អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ​ការងារ​សេវាសាធារណៈ និងការប្រមូលផលស្រូវប្រាំងរបស់កសិករ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ

នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ស្រី វុឌ្ឍី អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទអមដំណើរដោយឯកឧត្តម គង់ វ៉ាញ អគ្គាធិការ លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋាននីតិកម្មកសិកម្ម...
ចេញ​ផ្សាយ​ ០៩ មីនា ២០២៥ 226

ឯកឧត្តមរដ្ឋលេខាធិការ ឃុន សាវឿន អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះសម្រប​សម្រួល​ដោះស្រាយទំនាស់រវាងប្រជានេសាទដូចគ្នា នៅចំណុចអាងទឹកទំនប់៧៨ ក្រុងសៀមរាប ខេត្តសៀមរាប

នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះសម្រប​សម្រួល និងដោះស្រាយទំនាស់រវាងអ្នកនេសាទ...
ចេញ​ផ្សាយ​ ០៨ មីនា ២០២៥ 346

ឯកឧត្តមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះជួបសំណេះសំណាល សួរសុខ​ទុក្ខដល់មន្រ្តីជំនាញ និងកងកម្លាំងអន្តរាគមន៍ នៅបឹងទន្លេសាប ខេត្តបាត់ដំបង

នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក មិត្រ សុខសុភ័គ្រ នាយ​អធិការ​រដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប...
ចេញ​ផ្សាយ​ ០៨ មីនា ២០២៥ 338

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ យ៉ង សាំងកុមារ អញ្ជើញដឹកនាំក្រុមការងារ ចុះគាំទ្រ​តម្រង់​ទិសការអនុវត្តន៍ការងាររបស់មន្ត្រីកសិកម្មឃុំ-សង្កាត់ទាំងចាស់ និងថ្មី នៅខេត្ត​គោលដៅចំនួន៤

ចាប់ពីថ្ងៃទី០៥-០៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខា​​​ធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 370

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ ទទួលជួបពិភាក្សាការងារ​ជាមួយបណ្តារោងម៉ាសុីនកិនស្រូវក្នុងខេត្តបាត់ដំបង

នៅរសៀលថ្ងៃទី០៧​ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម​ ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងថ្នាក់ដឹកនាំ បានទទួលជួបពិភាក្សាការងារ​ជាមួយបណ្តារោងម៉ាសុីនកិនស្រូវ...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 377

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បន្តកិច្ចប្រជុំពិភាក្សានិងផ្សព្វផ្សាយអំពីសហគមន៍កសិកម្មទំនើបដល់ប្រជាកសិករនៅខេត្តបាត់ដំបង

នាព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយថ្នាក់ដឹកនាំនៃក្រសួង បានអញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយពីសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំស្រូវ...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 376

ពិធីសំណេះសំណាលជាមួយអាជីវករលក់ជី និងថ្នាំកសិកម្មនៅខេត្តត្បូងឃ្មុំ

ក្នុងតួនាទីជាដៃគូរបស់ក្រសួង និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជីវករលក់ជី និងថ្នាំកសិកម្មខេត្តត្បូងឃ្មុំ ពេញចិត្តបន្តជួយផ្សព្វផ្សាយបច្ចេកទេសប្រើប្រាស់ជី...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 378

សារលិខិតជូនពរ ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ញើជូន ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងឱកាស ចម្រើនជន្មាយុ

សារលិខិតជូនពរ ពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផ្ញើជូន ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 399

ឯកឧត្តម ឌិត ទីណា​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ​ បានចុះពិនិត្យស្ថានភាពទំនប់ប្រព័ន្ធស្រោចស្រពកង្ហត​ នៅស្រុកបាណន់​ ខេត្តបាត់ដំបង

នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ​ បានចុះពិនិត្យស្ថានភាពទំនប់ប្រព័ន្ធស្រោចស្រពកង្ហត​...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 422

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងលោកជំទាវ​ អញ្ជេីញជាគណៈអធិបតីក្នុងពិធី​អបអរសាទរ​ទិវាអន្តរជាតិនារី​ ៨មីនា​ ខួបលេីកទី១១៤​ ឆ្នាំ២០២៥​

នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ​ បានអញ្ជេីញជាគណៈអធិបតីក្នុងពិធី​អបអរសាទរ​ទិវាអន្តរជាតិនារី​...
ចេញ​ផ្សាយ​ ០៧ មីនា ២០២៥ 423

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ អញ្ជេីញជួបសំណេះសំណាលជាមួយ​បងប្អូនប្រជាពលរដ្ឋ​ផ្សព្វផ្សាយពីសហគមន៍កសិកម្មទំនេីប​ នៅខេត្តពោធិ៍សាត់

នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបសំណេះសំណាលជាមួយប្រជាកសិករជាង២០០គ្រួសារ...
ចេញ​ផ្សាយ​ ០៦ មីនា ២០២៥ 468

ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជេីញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនេីបម្ទេសដំណាក់ទ្រយឹង និងអញ្ជេីញជាគណៈអធិបតីក្នុងពិធីចុះកិច្ចសន្យាទិញលក់ "ម្ទេសស្តង់ដាសុវត្ថិភាព" នៅខេត្តពោធិ៍សាត់

នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនេីបម្ទេសដំណាក់ទ្រយឹងចំនួន...