នៅព្រឹកថ្ងៃចន្ទ ១១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃ១១ ខែមិថុនា ឆ្នាំ២០១៨ នាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពីការ វិភាគរកមេតាណុលនៅក្នុងផលិតផលស្រាស ក្រោមអធិបតីភាព លោក គង់ ភាជ ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម។ លោកប្រធានបានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលបណ្តានេះពិតជាមានសារសំខាន់ណាស់ សម្រាប់យកមកប្រើប្រាស់នៅក្នុងការពិនិត្យរកសារធាតុមេតាណុលនៅក្នុងផលិតផលស្រាស ដូចនេះលោកប្រធានសំណូមពរអោយមន្រ្តីទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សា ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ទាំងនោះមកអនុវត្តន៍នៅក្នុងអង្គភាពអោយមានប្រសិទ្ធិភាព ក្នុងនោះដែរលោកប្រធានក៏បានថ្លែងអំណរគុណចំពោះ លោកសាស្រ្តាចារ្យបណ្ឌិត TOSHIHARU TANAKA ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកបង្ហាត់បង្រៀន និងផ្តល់បទពិសោធន៍ថ្មីៗដល់សិក្ខាកាមក្នុងការវិភាគរកមេតាណុល ហើយក៏សង្ឃឹមថានឹងមានវគ្គបណ្តុះបណ្តាលផ្សេងៗនៅក្នុងឪកាសក្រោយទៀត៕